អតីតកាល

279 31 1
                                    

ភាគ1:
នៅទីនេះនៅតែដូចដើមតែហេតុអីចិត្តមនុស្សប្រែប្រួល?សួនផ្កាឡាវ៉ែនដឺដែលអូនចូលចិត្តតែលែងវត្តមានអូនទៀតហើយ។
មីនយ៉ុនហ្គី និយាយពាក្យក្នុងចិត្តទៅសួនផ្កានៅពេលព្រះអាទិត្យរៀបលិច ភ្លាមនោះក៏
" ចៅហ្វាយ ល្ងាចហើយយើងទៅវិញទៅនៅយូរមិនល្អទេចៅហ្វាយ "វីន ជាកូនចៅចំណិតក៏និយាយប្រាប់ទៅចៅហ្វាយខ្លួន
" ល្អ "និយាយរួចក៏ដើរចេញដោយមានកូនចៅខ្លួនដើរតាមរួចក៏បើកឡានចេញទៅ។
នៅក្នុងឡាន
" ហេតុអីទេវតាដាច់ធម៌មេត្តាយ៉ាងនេះមកឲ្យខ្ញុំជួបមនុស្សក្បត់ដូចនាង តើខ្ញុំមិនល្អត្រង់ណាហេតុអីនាងក្បត់ខ្ញុំបើអាចខ្ញុំមិនចង់ស្គាល់នាងនោះទេ "យ៉ុនហ្គី គិតក្និងចិត្ត
ស្រមៃ
5ឆ្នាំមុន
សួនផ្កាឡាវ៉ែនដឺ
" បងឆាប់មកនេះមើលណែកឡាវ៉ែនដឺមួយទងនេះល្អណាស់ឃើញទេ "ផាកយ៉មីន
" ឯណាមួយណានេះមែនទេ អីយ៉ាសង្សារបងពូកែរើសណាស់តែ.. "យ៉ុនហ្គី និយាយហើយសម្លឹងមើលនាងក្រមុំដែលជាសង្សារខ្លួន
" តែអីទៅបងចង់ថាវាមិនស្អាតមែនទេ " យ៉មីននិយាយទាំងអន់ចិត្ត
" យ៉ាសង្សារអ្នកណាក៏ពូកែងរយ៉ាងនេះមើលចុះហឹសៗ "យ៉ុនហ្គីនិយាយទាំងសើចហឹសៗធ្វើមិនដឹង
" នេះបង "អ្នកជាសង្សារក៏ខឹង
" បានៗបងនិយាយៗផ្កាគឺស្អាតហើយតែចាញ់សម្រស់សង្សារបងទេ សឺតអីយ៉ាថ្ពាល់សង្សារបងក្រអូបណាស់ "យ៉ុនហ្គីនិយាយហើយក៏ថើបយ៉មីនមួយខ្សើតធ្វើឲ្យនាងអៀន
" នេះបងថើបអូនផងហេសនេះនែ៎ទទួលទៅ "យ៉មីនដោយអៀនពេកក៏ដេញវៃយ៉នហ្គីផាច់ៗតែម្ដង
" អួយៗ ហាសហាដេញបងមកបើអូនចាប់បានបងឲ្យអូនវៃបងតាមចិត្ត "យ៉ុនហ្គីនិយាយហើយក៏រត់តាមសួនផ្កាគេងពីសង្សារខ្លួន
" បងជាអ្នកនិយាយទេណាបើបងកុហកអូននិងខឹងបងហើយ "ថារួចយ៉មីនក៏ដេញវៃសង្សារខ្លួនពេញសួនផ្កាឡាវ៉ែនដឺយ៉ាងរីករាយ
ក្មុងសួននាពេលល្ងាចក៏ឮសម្លេងគូរសង្សារមួយគូរប្រលែងគ្នាពេញនិង។
ភូមិគ្រឹះមីន
បន្ទាប់ពីរត់លេងប្រលែងគ្នារួចយ៉ុនហ្គីក៏នាំសង្សារខ្លួនមកភូមិគ្រឹះរបស់ខ្លួន។
" កូនយ៉ុន អ្នកណាឲ្យកូននាំនាងសម្រែនេះមក "លោកស្រីមីន និយាយទៅយ៉នហ្គី
" នេះជាស្រីដែលកូនស្រឡាញ់នាងមិនអ្នកដទៃទេ " យ៉ុនហ្គី តបទៅម្ដាយវិញ
" តែនាងមិនសមនិងកូនទេម៉ាក់ខំរកនារីដែលសាកសមនិងកូនហើយតែកូនបែរជារើសយកនាងសម្រែគ្មានម៉ែឪនេះ "លោកស្រីមីន
" ម៉ាក់ល្មមៗបានហើយអនាគតខ្ញុំ ខ្ញុំអ្នកកំណត់ខ្លួនឯង "យ៉ុនហ្គី តបម្ដាយរួចក៏នាំ
យ៉មីន ទៅខាងលើ
" កូនយ៉ុន មកនិយាយជាមួយម៉ាក់វិញ " អ្នកស្រីមីន ហត់ចិត្តនិងយ៉ុនហ្គីណាស់
" អ្នកស្រីពិសារទឹកសិនទៅ "ម៉ែដោះឆយលើកទឹកមកឲ្យអ្នកស្រីមីនពិសារ
" អ្នកស្រីគួរតែបើកចិត្តទទួលអ្នកនាង
យ៉មីនទៅព្រោះអ្នកនាងក៏មិនអាក្រក់អ្វីដែរណាមួយអ្នកប្រុសក៏ស្រឡាញ់នាងខ្លាំងដែរ " ម៉ែដោះឆយនិយាយទៅកាន់អ្នកស្រីមីន
" តែនាងគ្មានឋាន:នៅក្មុងសង្គមបន្តិចសោះតើមានម្ដាយឯណាចង់ឲ្យកូនលំបាកនៅថ្ងៃមុខនោះ "អ្នកស្រីមីន
" សម្រេចតាមអ្នកស្រីទៅចុះ "ម៉ែដោះនិយាយរួចក៏ដើរទៅផ្ទះបាយបាត់
" ម៉ាក់គ្រាន់តែចង់ឲ្យកូនមានកិតិ្តយស និងសេចក្ដីសុខក្នុងជីវិតប៉ុណ្ណោះ "អ្នកស្រីមីនក៏ផ្អែកទៅនិងសាឡុង
ក្នុងបន្ទប់យ៉ុនហ្គី
" បងមិនគួរនិយាយដាក់អ្នកមីងបែបនេះទេអ្នកមីងប្រាកដជាពិបាកចិត្តណាស់ហើយ " យ៉មីនក្ដោបដៃសង្សាររបស់ខ្លួននិងនិយាយ
ទៅកាន់អ្នកជាសង្សារ
" មីន អូនមិនខឹងនិងម៉ាក់បងទេត្រូវទេ " យ៉ុនហ្គី សួរទៅកាន់យ៉មីនទាំងភ្នែករលីង
រលោងទឹកភ្នែកភ័យខ្លាចសង្សារខ្លួនខឹងស្អប់ម្ដាយខ្លួន
យ៉មីនមិនមាត់គ្រាន់តែញញឹមនិងក្រវីក្បាលបញ្ជាក់ថានាងមិនបានខឹងនោះទេ
" អរគុណអូនណាស់ដែលមិនខឹងនិងម៉ាក់របស់បង "យ៉ុនហ្គី ញញឹមស្រស់និងអោបសង្សារខ្លួនពេញដៃ
"យ៉ុន នេះជិតយប់ហើយអូនគិតថាអូនដល់ពេលត្រូវទៅខនដូអូនវិញហើយណា "
យ៉មីន និយាយទាំងខ្លួនកំពុងនៅក្នុងរង្វង់ដៃរបស់យ៉នហ្គី
" អូនមិនចង់គេងនៅទីនេះទេឬ "យ៉ុនហ្គីសួរ
" អត់ទេអូនគិតថាមិនល្អឡើយព្រោះពួកយើងមិនទាន់រៀបការនៅឡើយទេណា "
យ៉មីនប្រាប់
" ចឹងចាំបងជូនអូនទៅណាបងមិនឲ្យអូនទៅម្នាក់ឯងទេ "ថារួចយ៉ុនហ្គីក៏បណ្ដើរសង្សារខ្លួនចុះទៅក្រោម
ខាងក្រោម
" កូនយ៉ុន នេះជីណា កូនលោកហាន មក
ទទួលប្អូនបន្តិចមក " អ្នកស្រីមីនហៅ
យ៉ុនហ្គីឲ្យមករាក់ទាក់និងជីណា
" កូនរវល់ណាម៉ាក់កូនត្រូវជូនសង្សារកូនទៅខនដូរ តោះមីន យើងទៅៗ "យ៉នហ្គីរៀបនិងដើរទៅហើយតែអ្នកស្រីMinបង្អាក់
" យ៉មីន "អ្នកស្រីមីនហៅ
" ចា៎ ...ចាស៎អ្នកមីង "យ៉មីន ឆ្លើយទាំងស្ទាក់ស្ទើរ
" តើនាងអាចទៅខនដូរនាងដោយខ្លួនឯងបានទេ "អ្នកស្រីមីនសួរទាំងសម្លឹងនាងជាប់
" ម៉ាក់នេះម៉ាក់ "យ៉ុនហ្គីដូចជាមិនយល់ពីអ្វីដែលម៉ាក់នាយកំពុងធ្វើសោះ
" ចាស៎អ្នកមីងខ្ញុំអាចទៅខ្លួនឯងបាន យ៉ន លែងដៃអូនទៅកុំបារម្ភអីណា " យ៉មីននិយាយទាំងសម្លឹងមើលមុខយ៉ុនហ្គីទាំងញញឹម
" ចឹងប្រយ័ត្នខ្លួនផងបងស្រឡាញ់អូន "
យ៉ុនហ្គីថើបថ្ពាល់យ៉មីនរួចនាងក៏ដើរចេញទៅ
" សមចិត្តម៉ាក់ហើយ " យ៉ុនហ្គីនិយាយរួចក៏ឡើងទៅខាងលើវិញ
" ឈប់សិនយប់នេះជីណានៅញ៉ាំបាយផ្ទះយើងចឹងក្នុងនាមជាម្ចាស់ផ្ទះឯងត្រូវនៅកំដរនាងមិនត្រូវខ្វះសុជីវធម៌នោះទេណាកូនយ៉ុន " អ្នកស្រីមីនបញ្ជាក់
" កូនដឹងហើយ "ថារួចយ៉ុនហ្គីក៏ឡើងទៅខាងលើបាត់
" កូនជីណា ចង់ទៅដើរលេងនៅសួនច្បារដែរទេចាំម៉ាក់នាំកូនទៅលេងណាម៉ោះ " អ្នកស្រីមីននិយាយទៅជីណា
" ចា៎ម៉ាក់អ៊ំ "ជីណាក៏ព្រមទៅតាមអ្នកស្រីមីន
ពួកគេក៏នាំគ្នាទៅលេងនៅសួនច្បារមុខភូមិគ្រឹះទៅ
ពេលយប់
" ម៉ែដោះទៅហៅកូនយ៉ុាន ឲ្យចុះមក " អ្នកស្រីមីនប្រាប់ម៉ែដោះឆយទៅហៅយ៉ុនហ្គីចុះមក
" ចា៎សអ្នកស្រី "ម៉ែដោះឆយក៏ទៅហៅ
យ៉នហ្គី
មុខបន្ទប់Yoongi
" អ្នកប្រុសអ្នកស្រីឲ្យមកហៅអ្នកប្រុសទៅពិសារបាយ "ម៉ែដោះស្រែកហៅពីក្រៅបន្ទប់
" ម៉ែដោះទៅមុនចុះបន្តិចទៀតខ្ញុំចុះទៅហើយ "យ៉ុនហ្គីប្រាប់ទៅម៉ែដោះវិញ
មួយសន្ទុះក្រោយមក
" អូយ៉ុន កូនមកអង្គុយត្រង់នេះមកកូន " អ្នកស្រីមីននិយាយ
យ៉ុនហ្គីមិនមាត់តែទៅអង្គុយតាមម្ដាយបង្គាប់
" បងយ៉ុន នេះជាបង្គារដែលបងចូលចិត្តនេះអូនចាប់ឲ្យបងណា "ជីណាចាប់បង្គារឲ្យយ៉នហ្គី
" បើខ្ញុំចាំបានខ្ញុំនិងនាងគ្មានភាពស្និតស្នាលជាមួយនាងទេមិនចាំបាច់ធ្វើបែបនេះក៏បាន "យ៉ុនហ្គី ដាក់មួយម៉ាត់ឈឺដល់ជាតិក្រោយតែម្ដងហើយ
" នេះ អឺអូនគ្រាន់តែចង់មានភាពស្និតស្នាលនិងបងប៉ុណ្ណោះ "ដំបូងជីណា រៀងខឹងដែរតែក៏ខំរៀបឫកឡើងវិញ
" មែនហើយយ៉ុន មិនគួរនិយាយបែបនេះដាក់ប្អូនទេ " អ្នកស្រីមីនក៏និយាយឡើង
យ៉ុនហ្គីមិនមាត់គិតតែញ៉ាំចំណែករបស់ខ្លួនរួចក៏ងើបចេញទៅ
" ម៉ាក់អ៊ំកូនគិតថាដល់ពេលដែលជីណា ទៅវិញហើយព្រោះមើលទៅបងយ៉ុន មិនស្វាគមន៍ជីណានោះទេ "ជីណា ធ្វើជាអន់ចិត្ត
" ម៉ាក់គិតថាមិនល្អទេណានេះយប់ហើយកូនគួរតែស្នាក់នៅទីនេះមួយយប់សិនទៅណា " អ្នកស្រីមីននិយាយសម្រួល
" មិនអីទេម៉ាក់អ៊ំជីណាខលទៅប៉ាឲ្យមកយកជីណាហើយ "ថារួចនាងក៏ដើរចេញទៅ

មីនយ៉ុនហ្គី ជាម្ចាស់ក្រុមហ៊ុនផលិតទឹកអប់ធន់មធ្យមក្នុងប្រទេស។យ៉ុនហ្គីនៅតែជាមួយម្ដាយព្រោះប៉ារបស់គេស្លាប់តាំងពីគេនៅតូចម្លេះ។

រឿង Because Of Love जहाँ कहानियाँ रहती हैं। अभी खोजें