ភាគទី6:ផែនការ

52 17 0
                                    

     
      អ្នកណាក៏ដោយឲ្យតែពាក់ព័ន្ធនិងការបាត់ខ្លួនបងស្រីខ្ញុំនោះ ខ្ញុំនិងមិនលើកលែងឲ្យជាដាច់ខាត
      ថ្ងៃត្រង់
      បន្ទប់យ៉ុនហ្គី
      " បងស្រីប្អូនមិនបានការដែលរកបងមិនឃើញតែបងកុំបារម្ភមិនថាត្រូវកកាយពិភពលោកនេះទាំងមូលក៏ប្អូនត្រូវរកបងឲ្យឃើញដែរ "ជីមីន និយាយឡើងដោយមើលរូបថតខ្លួននិងបងស្រីកាលពីតូច
      /ក្រាក/
     " អីយ៉ានាងធ្វើអីនិង "ជីណា ចូលមកទាំងកាន់ទឹកក្រូច1កែវចូលមក
     " ខ្ញុំធ្វើអីទាក់ទងនិងនាង "ជីមីន និយាយរួចក៏អង្គុយលើពូកធ្វើមិនដឹង
      ជីណា មិនមាត់នាងក៏ងាកទៅមើល
កាំមេរ៉ាសុវត្ថិភាព ក៏ឃើញថាវាត្រូវកាត់ផ្ដាច់ហើយនាងក៏ញញឹមឡើង
     " នាងចប់របស់យើងមិនខាន លីជីមីន "
ជីណានិយាយក្នុងចិត្ត
     " នាងមានការអីបើគ្មានទេនោះទ្វាអញ្ជើញចេញ " ជីមីន និយាយទាំងចង្អុលទៅទ្វារ
     " យើងមកនេះដើម្បីចងមិត្តទេនេះទឹកក្រូចយើងខ្ញុំយកមកនាងផឹកទៅ "ជីណា ក៏ហុចទឹកក្រូចនោះឲ្យ ជីមីន
     " អូរអរគុណហើយ "ជីមីន ក៏ទទួលយក
     " នាងល្ងង់ "ជីណា និយាយឡើងក្នុងចិត្តទាំងញញឹម
     ងឺត...
     ភ្លាមនោះសំឡេងឡានក៏បន្លើរឡើងនៅជាន់ក្រោមបញ្ជាក់ថា យ៉ុនហ្គី និង អ្នកស្រីមីនបានត្រឡប់មកវិញហើយ
     " នាងឆាប់ផឹកទៅ "ជីណា ក៏បង្ខំ ជីមីន ឲ្យផឹកទឹកក្រូចនោះ
      ជីមីន រៀបនិងផឹកទៅហើយតែទឹកក្រូចមានខ្លិនចម្លែក
      " ថ្នាំពុលកម្រិតស្រាល "ជីមីននិយាយក្នុងចិត្តរួចក៏ញញឹមឡើង
      /ប្រាវ/
      ជីមីនក៏ចាក់ទឹកក្រូចទៅលើក្បាលខ្លួនឯងរួចក៏បោកកែវនៅយកអំបែងមកអា កខ្លួនឯងឲ្យមានឈាមតិចៗទៀតផង
      ចំណែកឯយ៉ុនហ្គីទៀបតែមកដោយឮសំឡេងបែករបស់ក៏រត់ឡើងទៅមើល
      បន្ទប់យ៉ុនហ្គី
     " នាងធ្វើស្អីរបស់នាង "ជីណា ភ្ញាក់ផ្អើលនិងទង្វើនេះជាខ្លាំង
      " ជីមីន "យ៉ុនហ្គី ដែលទើបតែឡើងមកដល់ក៏ទៅលើក ជីមីន ដែលអង្គុយទាំងខ្លួនសើមជោក
      " យ៉ុន អូនសំុទោសមកពីអូនដែលទាក់ទងបង អូនសំុទោសដែលបំបែកបងពីអ្នកនាងជីណា ហ៊ឹកៗ "ជីមីន អោប យ៉ុនហ្គី ជាប់ទាំងយំអណ្តឺតអណ្តក
      " ជីណា នាងដូចជាធ្វើជ្រុលហើយណានេះនាងហ៊ានចង់សម្លាប់មនុស្សផងហេស "
យ៉ុនហ្គី ស្រែកយ៉ាងខ្លាំង
      " យ៉ុន អូនហ៊ឹក អូន "ជីណា និយាយមិនចេញទេ
       " យ៉ុន មានរឿងអីនិង "អ្នកស្រីមីននិយាយទាំងឆ្ងល់តើមានរឿងអីកើតឡើងមិចក៏រញ៉េរញ៉ៃម្ល៉េះ
      " ម៉ាក់គួតែសួរកូនប្រសារជើងល្អរបស់ម៉ាក់ទៅ "យ៉ុនហ្គី និយាយរួចកីបី ជីមីន ទៅមន្ទីរពេទ្យព្រោះក៏របស់ ជីមីន ហូរឈាមមិនឈប់
      មន្ទីរពេទ្យ
     " អ្នកគ្រូពេទ្យរបស់គេយ៉ាងមិចហើយ " យ៉ុនហ្គីសួរពេលដែលពេទ្យរំុរបួសរបស់ ជីមីនរួច
     " របួសមិសសូវជាជ្រៅប៉ុន្មានទេកុំឲ្យរបស់ត្រូវទឹកឲ្យសោះព្រោះវាអាចនិងក្លាយ "អ្នកគ្រូពេទ្យនិយាយរួចក៏ដើរចេញទៅ
      " មកទៅផ្ទះ " យ៉ុនហ្គី ក៏គ្រា ជីមីនចេញទៅ
      ក្នុងឡាន
     " តើមានរឿងអីកើតឡើងជីមីន "យ៉ុនហ្គីសួរឡើងមក
      " បើលោកប្រាប់ពីប្រវត្តិគ្រួសារហានឲ្យខ្ញុំស្ដាប់ខ្ញុំនិងប្រាប់រៀងដែលកើតឡើង "ជីមីននិយាយលក្ខខណ្ឌនិង យ៉ុនហ្គី
     " ក៏បានចាំដល់ផ្ទះចាំនិយាយគ្នា "យ៉ុនហ្គីនិយាយរួចក៏ផ្ដោតនិងក៏បើកឡានវិញ
      ភូមិគ្រឹះមីន
      " ម៉ាក់មីង ជីណា មិនបានធ្វើទេហ៊ឹកៗ
ជីណា និយាយពិតមែនម៉ាក់មីងត្រូវតែជឿ
ជីណា ហ៊ឹកៗ "ជីណា លើកនេះភ័យខ្លួនហើយព្រោះនាងមិនបានធ្វើពិតមែនមកពីនាងមើលងាយមនុស្សដូចជា ជីមីន ពេកហើយ
      " មិនបានធ្វើ ជីមីន របួសយ៉ាងនេះទៅហើយចុះបើមានចេទនាវិញនោះជីមីន មិនស្លាប់នៅនឹងកន្លែងហើយមែនទេ "យ៉ុនហ្គី ចូលមកទាំងបី ជីមីន មកផងដែរ
     " យ៉ុន "អ្នកស្រីមីន និយាយឡើង
     " បើម៉ាក់ចង់កាន់ជើងអ្នកខុសក៏ម៉ាក់នៅបន្តចុះកូនសុំទៅសិនហើយ "យ៉ុនហ្គី ក៏បី
ជីមីន ទៅខាងលើបាត់ទៅ
       ជីណា នាងក៏រត់ទៅក្រៅដើម្បីទៅផ្ទះរបស់នាងរកតែអ្នកស្រីមីន ឃាត់មិនទាន់
      ក្នុងឡាន
      " នាងជីមីន យើងនិងសងទៅនាងរាប់រយដងដែលនាងហ៊ានចោទប្រកាន់យើង "ជីណាគិតក្នុងចិត្តទាំងបើកឡានស្ទើរតែហោះទៅហើយ
      ភូមិគ្រឹះមីន
     បន្ទប់យ៉ុនហ្គី
      " លោកខ្ញុំស្អិតខ្លួនណាស់ "ជីមីន ក៏ប្រាប់យ៉ុនហ្គី ពេលមកដល់
      " តែគ្រូពេទ្យប្រាប់ថាមិនឲ្យរបួសត្រូវទឹកនោះទេ "យ៉ុនហ្គីនិយាយឡើង
      " ឥឡូវចេះលោកចូលទៅកក់សក់ឲ្យខ្ញុំមករួចខ្ញុំនិងងូតទឹកមិនឲ្យត្រូវរបួសទេព្រមអត់ "
ជីមីន និយាយឡើងមក
      " ក៏បាន "យ៉ុនហ្គីក៏ចូលទៅកក់សក់ឲ្យ
ជីមីន នៅសល់ប៉ុន្មាន ជីមីន ចាត់ការខ្លួនឯង
       30នាទីក្រោយ
     " លោកប្រាប់បានហើយនៅប្រវត្តិត្រកូលហាននោះ "ជីមីន ជូតសក់បណ្ដើរសួរបណ្ដើរ
     " ក៏បានត្រកូលហានជាត្រកូលខ្លាំងលំដាប់ថ្នាក់លេខ10ចំណោមត្រកូលទាំង100នៅជប៉ុនហើយនៅកូរ៉េក៏គេមានមុខមាត់គួរសមដែរ "យ៉ុនហ្គី រៀបរាប់ប្រាប់
      " កម្ទេចត្រកូលសោះក៏អំណួតយ៉ាងនេះ " ជីមីន ក៏និយាយឡើង
      " ឯងមានន័យថាមិចជីមីន "យ៉ុនហ្គី សួរ
      " គ្មានអីទេ "ជីមីន ឆ្លើយ
      " ចឹងឯងប្រាប់មកថាពេលនោះមានរឿងអីកើតឡើង "យ៉ុនហ្គី សួរអំពីហេតុការណ៍ដែលកើតឡើង
      " ធម្មតាទេមកពីនាងលេងខ្លាំងជាមួយខ្ញុំមុនខ្ញុំក៏លេងទៅវិញ "ជីមីន និយាយហីៗ
      " នាងធ្វើអីឯងបានជាឯងដាក់ទុនឈឺខ្លួនយ៉ាងនេះ "យ៉ុនហ្គី សួរទៀតដោយយល់សាច់ការ
      " គឺនាងចង់បំពុលខ្ញុំបើលោកចង់ច្បាស់ក៏ទៅមើលកាំមេរ៉ានៅផ្ទះបាយទៅលោកនិងដឹងរឿង "ជីមីន និយាយរួចក៏ចុះទៅក្រោមបាត់
     " មិចក៏ឯងដឹងថានៅផ្ទះបាយ "យ៉ុនហ្គីនិយាយឡើង
      នៅខាងក្រោម
     " ជីមីន នាងធ្វើស្អីជីណា "អ្នកស្រីមីន និយាយទៅកាន់ ជីមីន
      " អរអ្នកម៉ាក់កូនមិនបានធ្វើអីនាងទេ "
ជីមីន និយាយឡើង
      " មីនបានធ្វើមិចបាននាងចោទជីណាថាធ្វើបាបនាង "អ្នកស្រីមីន និយាយទាំងសម្លក់
ជីមីន ទៀតផង
      " កូនមិនបានចោទទេម៉ាក់សាកគិតទៅមើលតើមានមនុស្សឯណាទៅធ្វើបាបខ្លួនឯងនោះ "ជីមីន និយាយធ្វើមុខកំសត់
      " នេះនាង "អ្នកស្រីមីននិយាយលែងចេញ
      " បើម៉ាក់គ្មានអីទៀតទេកូនសុំទៅរកអីញ៉ាំសិនហើយ "ជីមីន និយាយរួចក៏ដើរទៅបាត់
     " យើងនិងធ្វើឲ្យនាងដើរចេញទាំងឈឺចាប់ លីជីមីន ដែលនាងព្រហើនដាក់យើង " អ្នកស្រីមីន និយាយទាំងកំហឹង

     

រឿង Because Of Love Where stories live. Discover now