ភាគទី5:គូរប្រជែង

51 15 0
                                    

     
      អ្នកដែលនៅសម្ព័ន្ធគ្រួសារផាកត្រូវតែរឹងមាំទាំងប្រុសនិងស្រីបើអន់ខ្លាំងក៏ត្រូវចេះក្បាច់ការពារខ្លួនផងដែរ
       បន្ទប់1310
     /ក្រាក/
      " លោកមិនទៅវិញទេឬ "ជីមីន សួរឡើងពេលដែលចូលមកដល់ក្នុងបន្ទប់
      " គឺយើងមកគេងទីនេះដែរ "យ៉ុនហ្គីនិយាយរួចក៏អង្គុយលើសាឡុង
      " តែខ្ញុំមិនបានអនុញ្ញាតឯណាលោកឆាប់ចេញទៅ "ជីមីន ព្យាយាមទាញដៃ យ៉ុនហ្គីចេញតែកម្លាំងមិនឈ្នះនិងកម្លាំង យ៉ុនហ្គី ឡើយ
      " យើងមិនទៅទេ "យ៉ុនហ្គី ក៏ដើរទៅបន្ទប់គេងរបស់ ជីមីន
      " អេអ្នកណាឲ្យលោកចូលក្នុងបន្ទប់ខ្ញុំ "
ជីមីន ក៏ដើរទៅតាម
      " បានហើយឈប់មាត់បានហើយយើងគេងនៅខាងក្រៅទេយើងចូលមករកកន្សែងដើម្បីងូតទឹកជួយរកខោអាវឲ្យយើងមួយផង " យ៉ុនហ្គី និយាយរួចក៏ដើរចូលក្នុងបន្ទប់ទឹកបាត់
  .   " អាឆ្កួត "ជីមីន និយាយតិចៗ
      " យើងឮណាកុំជេរយើងទៀតប្រយ័ត្នយើងចាប់ឯងខ្វៃទៅ "យ៉ុនហ្គី ស្រែកពីបន្ទប់ទឹកមកវិញ
      " នេះលោក អាហ៊ើយ "ជីមីន ខឹងឡើងហុយផ្សែងតាមត្រចៀកទៅហើយ
      20នាទីក្រោយ
      " ជីមីន ឯណាខោអាវ "យ៉ុនហ្គី ចេញពីបន្ទប់ទឹកដោយស្លៀកកន្សែងត្រឹមចង្កេះបង្អួតសាច់សដូចខ្មោចឆៅនៅមានក្បាលពោះ6កង់ឲ្យ ជីមីន របស់យើងភ្លឹកអស់ហើយ
      " អរ អរខោអាវលោកនៅទីនោះមានតែខោអាវនិងទេដែលធំជាងគេបើលោកមិនស្លៀកពាក់ទេក៏ដេកស្រាតទៅ "ជីមីន និយាយរួចក៏ចូលក្នុងបន្ទប់ទឹកបាត់
      " ក្មេងឆ្កួត "យ៉ុនហ្គី និយាយរួចក៏ស្លៀកពាក់ខោអាវនោះទៅ
       ក្រោយពីពេលជីមីនចេញពីបន្ទប់ទឹកវិញគេក៏រៀបចំអាហារពេលល្ងាច
       " លោកមកញ៉ាំបាយ "ជីមីន ហៅ យ៉ុនហ្គីឲ្យមកញ៉ាំបាយព្រោះខ្លួនរៀបចំរួចហើយ
       " យើងមកហើយ "យ៉ុនហ្គី ក៏ដើរទៅផ្ទះបាយព្រោះតុអាហារនៅក្នុងផ្ទះបាយ
      " លោក ហិហិគួរឲ្យចង់សើចណាស់ "
ជីមីន សើចនិងរូបរាង យ៉ុនហ្គី នៅពេលនេះព្រោះខោអាវតូចជាងខ្លួននាយពេលនាយស្លៀកទៅដូចគេរំនំអន្សមចឹង
       " ឯងសើចអី "យ៉ុនហ្គី ធ្វើមុខក្រញ៉ូវ
      " អា ឈប់សើចក៏បានមកញ៉ាំបាយ "
ជីមីន និង យ៉ុនហ្គី ក៏ញ៉ាំបាយយ៉ាងរីករាយ
       4ថ្ងៃក្រោយមក
       យ៉ុនហ្គី និង ជីមីន នៅជាមួយគ្នាទៅធ្វើការជាមួយគ្នាគ្រប់ពេលគឺ ជីមីន តែងខ្លួនជាស្រីទោះបីជាទៅធ្វើការក៏ដោយ
       ក្រុមហ៊ុនYGM Group
       " ជីមីន ជួយធ្វើសរសៃឲ្យខ្ញុំបន្តិច "
យ៉ុនហ្គី និយាយឡើង
       " តែខ្ញុំមិនមែនអ្នកម៉ាស្សាទេ "ជីមីននិយាយរួចក៏ធ្វើការរបស់ខ្លួនដោយមិនខ្វល់ពីអ្វីទាំងអស់
       " បើមកធ្វើខ្ញុំថែមប្រាក់ខែឲ្យ "យ៉ុនហ្គីនិយាយឡើង
       ជីមីន មិនមាត់ក៏ទៅធ្វើសរសៃឲ្យ យ៉ុនហ្គី
       /ក្រាក/
       " បងយ៉ុន អាយយយយនាងចង់ធ្វើអី "
ជីណា បើកទ្វារឃើញជីមីន ធ្វើសរសៃឲ្យ យ៉ុនហ្គីនាងក៏ស្រែក
        " ជីណា នាងកើតស្អីរបស់នាង "យ៉ុនហ្គីមុននេះបិទភ្នែកគេងតែក៏ភ្ញាក់វិញពេលឮ
ជីណា ស្រែក
       " តើបងកំពុងធ្វើស្អី "ជីណានិយាយឡើង
       " យ៉ុន ហា៎តើនាងជាអ្នកណាពិតជារំខានណាស់នាងជាបុគ្គលិកនៅទីនេះមែនទេ "
ជីមីន និយាយឡើងទាំងទៅអង្គុយលើ យ៉ុនហ្គីធ្វើរឹកញ៉ិកញ៉ក់ដាក់ យ៉ុនហ្គី ទៀត
       " អាយនាងឯងមានសិទ្ធអីទៅអង្គុយលើបងយ៉ុន ហាស់ "ជីណា នាងនិយាយរួចក៏ចាប់បោចសក់ ជីមីន
       " អួយនេះនាងដូចជាហួសហេតុពេកហើយ ផាច់ៗ "ជីមីន និយាយរួចក៏ទះ
ជីណា 2កំភ្លៀងឡើងចង់វៀចមាត់ទៅហើយ
       " អួយនាង "ជីណា ក៏លែងសក់ ជីមីនវិញដោយយកដៃមកស្ទាបមុខខ្លួនឯងម្ដង
       " ជីមីន អូនយ៉ាងមិចហើយមើលចុះខូចសក់អស់ហើយ "យ៉ុនហ្គី ដែលភ្ញាក់ពីភ្លឹកវិញក៏ចាប់ដៃ ជីមីន
       " យ៉ុន បងមើលនាងនេះចង់សម្លាប់អូនហើយ ហ៊ឹកៗ "ជីមីន ធ្វើជាយំអោប យ៉ុនហ្គីហើយនៅធ្វើមុខឌឺដាក់ ជីណា ទៀតផង
       " នាង នាងអួយ "ជីណា មិនអាចនិយាយច្រើនបានទេព្រោះមាត់នាងក៏បែកហើយឡើងហើមទៀតផង
       " ជីណា អ្នកណាឲ្យនាងមកធ្វើបាបសង្សារយើង "យ៉ុនហ្គី ចង់តែសើចទេតែក៏ខំទប់អារម្មណ៍
       " បងយ៉ុន បងមិនមើលថាអ្នកណាត្រូវធ្ងន់ជាងទេឬយ៉ាងមិច "ជីណា និយាយទាំងហួសចិត្តនាងមុខហើមចង់ដូចប៉ោងៗទៅហើយនៅនាងខុសទៀត
       " មកពីនាងមកទាញសក់សង្សារយើងមុនមិនចឹង "យ៉ុនហ្គី និយាយឡើង
        " យ៉ុន អូនឈឺក្បាលណាស់ "ជីមីននិយាយឡើងទាំងខ្លួនផ្ដេកទៅលើ យ៉ុនហ្គី
       " នាងទៅវិញទៅយើងត្រូវការមើលសង្សាររបស់យើងហើយថ្ងៃក្រោយឲ្យមានសុជីវធម៌ខ្លះផង "យ៉ុនហ្គី និយាយរួចជីណា ក៏ដើរចេញទៅ
      " ជីមីន ឯងដូចជាលេងខ្លាំងពេកហើយ " ពេល ជីណា ចេញទៅបាត់ យ៉ុនហ្គីនិយាយឡើង
      " មិនខ្លាំងទេលោកមិនមើលនាងបោចសក់ខ្ញុំមើលតែបោចស្មៅទៅហើយនេះសំណាងហើយណាដែលខ្ញុំទៅតសក់បើពាក់វិញណាប្រាកដជាបែកការមិនខានទេ "ជីមីននិយាយឡើង
        " ឈប់និយាយទៅតោះទៅញ៉ាំបាយ " យ៉ុនហ្គី និយាយរួចពួកគេក៏ទៅភោជនីយដ្ឋានដើម្បីញ៉ាំអាហារថ្ងៃត្រង់
       ភូមិគ្រឹះមីន
      " ម៉ាក់មីង ហ៊ឹកៗ ជីណា មិនសុខចិត្តទេនេះបងយ៉ុន គាត់មានសង្សារហើយថែមទាំងឲ្យនាងនោះមកធ្វើបាបកូនទៀត "ជីណា នាងមកទូលពិត អ្នកស្រីមីន
       " តើនាងនោះជាអ្នកណាអីក៏ខ្លាំងម្ល៉េះមើលចុះជាំមុខកូនអស់ហើយ "អ្នកស្រីមីន ក៏ចាប់មុខ ជីណា មើល
      " ម៉ាក់នាងនោះមុខស្រដៀងនឹងនាង
យ៉មីន ណាស់ម៉ាក់តិចនាងមកវិញទៅ "ជីណានិយាយឡើង
      " មិចនិងអាចទៅនាង យ៉មីន វាបានទៅឆ្ងាយហើយមិនអាចត្រឡប់មកវិញទេហើយនាងក៏បានសន្យាជាមួយពួកយើងរួចហើយថានាងមិនមកវិញទេ "អ្នកស្រីមីន និយាយ
      " តែអ្នកម៉ាក់ "ជីណា និយាយមិនទាន់ចប់ផង អ្នកស្រីមីន និយាយកាត់
      " បានហើយកូនទៅសម្រាកទៅស្អែកម៉ាក់និងទៅមើលនាងនោះពីរនាក់កូនណា " អ្នកស្រីមីន និយាយរួចក៏ឡើងទៅបន្ទប់គាត់ទៅ
       " គួរឲ្យធុញណាស់ "ជីណា និយាយរួចក៏ដើរចេញទៅក្រៅបាត់
        ពេលល្ងាច
       " ជីមីន យើងគិតថានាំឯងទៅផ្ទះរបស់យើងហើយ "យ៉ុនហ្គី និយាយឡើង
       " តាមចិត្តលោកទៅ "ជីមីន ក៏ឆ្លើយឡើង
      " តោះចឹង "យ៉ុនហ្គី ក៏នាំ ជីមីនទៅភូមិគ្រឹះរបស់ខ្លួន
      ភូមិគ្រឹះមីន
      " ចេញមកកំុភ្លេចសម្ដែងឲ្យសមផង "
យ៉ុនហ្គី ដាស់តឿន
      " ខ្ញុំដឹងហើយ "ជីមីន និយាយរួច យ៉ុនហ្គីក៏កាន់ដៃ ជីមីន ចូលទៅក្នុង
      " យ៉ុន កូនដាច់ចិត្តចូលផ្ទះហើយហេស " អ្នកស្រីមីន និយាយឡើង
      " ដូចដែលម៉ាក់បានឃើញ "យ៉ុនហ្គីនិយាយឡើង
     " ជម្រាបសួរអ្នកម៉ាក់ "ជីមីន និយាយឡើង
      " អ្នកណាជាម៉ាក់របស់នាង "អ្នកស្រីមីននិយាយ
      " អោវយ៉ុន តើម៉ាក់បងកើតអីនិងនេះអូនខំរាក់ទាក់គាត់ណា "ជីមីន ចាប់ផ្ដើមសម្ដែងឲ្យដូចមែនទែនហើយតើ
      " អ្នកម៉ាក់ហេតុអីក៏និយាយដាក់ ជីមីនបែបនេះ "យ៉ុនហ្គី និយាយឡើង
      " ចុះវាពិតឬអត់កូនប្រសារម៉ាក់មានតែ
ជីណា ម្នាក់ប៉ុណ្ណោះអ្នកផ្សេងម៉ាក់មិនទទួលស្គាល់ "អ្នកស្រីមីន និយាយឡើងយ៉ាងខ្លាំង
      " ម៉ាក់និយាយខ្លួនឯងថាបើខ្ញុំរកមនុស្សដែលខ្ញុំស្រឡាញ់បានម៉ាក់និងមិនបង្ខំខ្ញុំទេមិនចឹង "យ៉ុនហ្គី និយាយឡើង
     " ម៉ាក់ "អ្នកស្រីមីន និយាយលែងចេញទៅហើយ
     " បើម៉ាក់អស់ការអីហើយកូនសុំនាំអនាគតប្រពន្ធឡើងទៅខាងលើសិនហើយ "យ៉ុនហ្គីនិយាយរួចក៏នាំ ជីមីន ឡើងទៅខាងលើបាត់
      " យាយកញ្ចាស់នេះពិតជាល្ងង់ណាស់ "
ជីណា ដែលលបស្ដាប់ក៏និយាយឡើងមក
      បន្ទប់យ៉ុនហ្គី
     " លោកមិចក៏និយាយដាក់គាត់ធ្ងន់ម្ល៉េះ "
ជីំមីន សួរដោយឆ្ងល់
     " កុំអាលនិយាយយើងទៅកាំមេរ៉ាសិន " យ៉ុនហ្គី ក៏ទៅផ្តាច់កាំមេរ៉ាសុវត្ថិភាពនោះចេញ
      " មិចបានលោកដាក់កាំមេរ៉ាធ្វើអី "ជីមីនសួរឡើងបន្ទប់គេងសោះក៏ដាក់កាំមេរ៉ាដែរ
      " បើយើងមិនដាក់មិចនឹងអាចដឹងពីភាពអាត្មានិយមរបស់ម៉ាក់យើងទៅនេះជាហេតុផលដែលយើងមិនចង់មកផ្ទះ "
       " អា ខ្ញុំឈប់សួរហើយលោកទៅងូតទឹកមុនទៅ "ជីមីន និយាយឡើង
       យ៉ុនហ្គី មិននិយាយអ្វីរួចក៏ទៅងូតទឹកទៅ
       ខាងក្រោម
       បន្ទាប់ពីរៀបចំខ្លួនពួកគេក៏នាំគ្នាចុះមកក្រោមដើម្បីញ៉ាំអហារពេលល្ងាច
       " គ្មានមាយាទដែលឲ្យមនុស្សចាស់ចាំបាយបែបនេះ "ជីមីន មិនទាន់និងបានអង្គុយស្រួលបួលផង អ្នកស្រីមីន ក៏និយាយឡើង
       " ចា៎សុំទោសផងអ្នកម៉ាក់ព្រោះបងយ៉ុន នេះណាខ្ញុំប្រាប់មិនស្ដាប់សោះគិតតែពីថើបខ្ញុំរហូតមើលចុះឡើងក្រហមសាច់ខ្ញុំអស់ទៅ
ហើយ "ជីមីន ក៏លាត់កន្លែងដែលខ្លួនគូរឲ្យដូចជាស្នាមជាំឲ្យ អ្នកស្រីមីន មើល
       ឯ យ៉ុនហ្គី វិញឡេងឡង់មិនដឹងអស់បន្តិចឡើយ
       " នេះនាង "អ្នកស្រីមីន ខឹងណាស់នៅក្មេងសោះហ៊ានតមាត់ជាមួយគាត់យ៉ាងនេះទៅហើយ
       " អ្នកម៉ាក់ខ្ញុំឈ្មោះ លីជីមីន មិនមែនឈ្មោះនាងទេសូមជួយហៅឲ្យត្រូវផងចា៎ "
ជីមីន និយាយទៅ អ្នកស្រីមីន វិញ
       " បានហើយម៉ែដោះរៀបចំបាយមក " យ៉ុនហ្គី ក៏និយាយឡើង
       " នាងនេះមិនធម្មតាទេ "ជីណា បានតែគិតក្នុងចិត្តប៉ុណ្ណោះ
       បន្ទាប់ពីបាយរួច ជីមីន និង យ៉ុនហ្គី ក៏ឡើងទៅខាងលើបាត់
        បន្ទប់យ៉ុនហ្គី
       " មិចបានជាឯងមិនប្រាប់ឈ្មោះពិតទៅគាត់ "យ៉ុនហ្គី ឆ្ងល់ជាខ្លាំងហេតុអីចាំបាច់កែឈ្មោះខ្លួនឯង
       " លោកមិនបាច់ចង់ដឹងទេ "ជីមីននិយាយរួចក៏ឡើងលើគ្រែទៅ
       " មិនប្រាប់ក៏អត់ទៅ "យ៉ុនហ្គី និយាយរួចក៏យកភួយនិងខ្នើយមកគេងខាងក្រោម
       " បើខ្ញុំប្រាប់ឈ្មោះពិតនោះកិច្ចការរបស់ខ្ញុំនិងអាសារបង់អស់មិនខានទេ "ជីមីន គិតក្នុងចិត្ត
       ព្រឹកឡើង
       " អាវីន តោះទៅ "យ៉ុនហ្គី និង ជីមីន ក៏រៀបចំទៅធ្វើការ
       " កូនយ៉ុន ថ្ងៃនេះកូនត្រូវជូនម៉ាក់ទៅសមាគមន៍ "អ្នកស្រីមីន និយាយឡើង
     " ចុះ ជីណា មិចក៏មិនឲ្យនាងជូនម៉ាក់ទៅ " យ៉ុនហ្គី និយាយតទៅម៉ាក់របស់ខ្លួន
       " ជីណា នាងបានទៅផ្ទះរបស់នាងទាល់តែល្ងាចទើបនាងមកវិញ "អ្នកស្រីមីននិយាយ
       " ក៏បានអាវីន ទៅក្រុមហ៊ុជំនួសការងារយើងចំណែកអូនមិនបាច់ទៅធ្វើការទេថ្ងៃនេះ"  យ៉ុនហ្គីនិយាយឡើង
      " ចា៎អូនដឹងហើយ ជុប "ជីមីន និយាយរួចក៏ឆ្អើតជើងទៅថើបមាត់ យ៉ុនហ្គី បន្តិច
     យ៉ុនហ្គី ក៏ជូន អ្នកស្រីមីន ទៅសមាគមន៍ចំណែក ជីមីន ក៏ដើរចូលមកក្នុងផ្ទះវិញ
      " អ្នកនាងយ៉មីន អស៎អ្នកនាងជីមីនអ្នកនាងត្រូវការអីដែរ "ម៉ែដោះ ក៏និយាយឡើងព្រោះឃើញ ជីមីន ដើរចូលផ្ទះបាយ
       " ចា៎ម៉ែដោះខ្ញុំមកនេះចង់សួររឿងមួយចំនួននិងណា "ជីមីន និយាយឡើង
      " ចា៎សបានអ្នកនាងមានចម្ងល់អីអាចសួរខ្ញុំបាន "ម៉ែដោះ និយាយ
      " តើមានមនុស្សមុខដូចខ្ញុំធ្លាប់នៅទីនេះមែនទេបានជាគ្រប់គ្នាឃើញខ្ញុំហើយដូចជាផ្អើលៗ "ជីមីន សួរឡើង
      " មានចា៎គឺជាអ្នក យ៉មីន ដែលធ្លាប់ជាសង្សាររបស់អ្នកប្រុសតែអ្ន្នកនាង យ៉មីន បានបាត់ដំណឹង5ឆ្នាំហើយអ្នកប្រុសតាមរកយ៉ាងណាក៏មិនឃើញ "ម៉ែដោះ រៀបរាប់ប្រាប់
     " ហេតុអីបានជាអ្នកនាង យ៉មីន បាត់ខ្លួន " ជីមីន បន្តសួរ
       ភ្លាមនោះក៏មានសំឡេងមួយបន្លើរឡើង
      " វារត់ទៅតាមប្រុសទេដឹង "ជីណា ក៏និយាយឡើង
       " មិចបានជានាងដឹងថាគាត់រត់ទៅតាមប្រុស "ជីមីន ខឹងណាស់ដែលនាងនិយាយបែបនេះដាក់បងស្រីខ្លួនតែក៏ខំធ្វើធម្មតា
      " មកពីចរឹកគ្មានម៉ែឪប្រដៅរបស់វានិងហើយបើមិនរត់តាមប្រុសតើវាទៅណាបាន "
ជីណា និយាយឡើងទៀត
      " អរចុះចរឹករបស់អ្នកនាងល្អណាស់ឬដែលរត់មកនៅផ្ទះប្រុសទាំងដែលប្រុសមិនយកភ្នែកមើលនោះ "ជីមីន ស៊កឲ្យនាងវិញ
      " នាងក៏មិនខុសពីយើងដែរកុំគិតថាខ្លួនឯងល្អនោះ "ជីណា និយាយឡើង
      " អ្នកនាងយល់ខុសហើយខ្ញុំមិនបានមកផ្ទះប្រុសទេគឺគេទេដែលនាំខ្ញុំមកហើយខ្ញុំក៏មិនបានតោងតៀមគេមុនឯណាគេទេជាអ្នកតាមខ្ញុំ " ជីមីន និយាយតបទៅវិញ
       " នេះនាង "ជីណា និយាយលែងចេញ
      " បើគ្មានការអីទេខ្ញុំសុំទៅសិនហើយព្រោះខ្ញុំគ្មានពេលអត់ប្រយោជន៍ដូចអ្នកនាងទេបើអ្នកនាងទំនេរគួរតែយកពេលទៅគិតទៅថា ទាក់យ៉ុនហ្គីតាមវិធីណា "ជីមីន ក៏បំបុកស្មា
ជីណា ដើរចេញទៅ
      " នាងស្រីឆ្កួត អាយយយ "ជីណា ស្រែកឡើងចង់បែកភូមិគ្រឹះជា100ជម្រៀកទៅហើយ
      " ខ្ញុំនិងដឹងឲ្យបានថានាងមានទាក់ទងនិងការបាត់ខ្លួនបងស្រីឬអត់បើទាក់ទងនាងនិងរស់ពិបាកជាងស្លាប់ "ជីមីន សម្លឹង ជីណាពីជាន់លើទៅទាំងទឹកមុខគួរឲ្យខ្លាចបំផុត

រឿង Because Of Love Where stories live. Discover now