រកជំនួយ

61 17 0
                                    

     ភាគទី3
      ហេតុអីចូលចិត្តបង្ខំខ្ញុំឱ្យធ្វើអ្វីដែលខ្ញុំមិនពេញចិត្ត ខ្ញុំមិនចង់រៀបការឡើយទោះបីមនុស្សដែលខ្ញុំស្រឡាញ់ចាកចេញចោលខ្ញុំទៅហើយ
      ភូមិគ្រឹះមីន
     បន្ទាប់ពីចេញពីក្រុមហ៊ុនមកយ៉ុនហ្គីឲ្យនាយវីនជូនខ្លួនមកភូមិគ្រឹះវិញ
     " កូនយ៉ុន មកនេះម៉ាក់មានរឿងនិយាយជាមួយកូន "អ្នកស្រីហៅយ៉ុនហ្គីឲ្យមកនិយាយជាមួយគាត់ពេលដែរយ៉ុនហ្គីដើរចូលមក
      " ម៉ាក់មានរឿងអ្វីជាមួយកូនបើជារឿងដដែលកូនមិនចង់និយាយទេ "យ៉ុនហ្គីនិយាយឡើង
      " បើកូនមិនចង់រៀបការជាមួយនឹងជីណាទេក៏រកមនុស្សដែលកូនស្រឡាញ់ឲ្យបានមកម៉ាក់ហ្នឹងមិនបង្ខំកូនទេតែបើកូនរកមិនបានកូនដាច់ខាតត្រូវតែរៀបការជាមួយនឹងជីណានៅអាទិត្យក្រោយនេះ "អ្នកស្រីមីននិយាយរួចក៏ដើរចេញទៅ
      " ហ៊ើយគួរឲ្យធុញណាស់ "យ៉ុនហ្គីនិយាយរួចក៏ឡើងទៅបន្ទប់បាត់
      ជីណានាងបានលបស្ដាប់នៅមាត់ទ្វារឮដូចនេះនាងសប្បាយចិត្តយ៉ាងខ្លាំង
      បន្ទប់យ៉ុនហ្គី
      /ក្រាក/
      " យ៉មីន អូនបាត់ទៅណាបើអូនមិនបង្ហាញខ្លួនបងនឹងរៀបការជាមួយអ្នកផ្សេងហើយ "យ៉ុនហ្គីនិយាយជាមួយរូបថតរបស់យ៉មីនទៀតហើយ
       យ៉ុនហ្គីនិយាយរួចក៏យកកន្សែងទៅងូតទឹកបាត់ទៅ
       /ក្រាក/
     ពេលយ៉ុនហ្គីចូលទៅងូតទឹកជីណាក៏ចូលមក
     " នេះឬជាបន្ទប់ដែលបងតែងតែហួងហែងនោះ "ជីណាក៏ដើរមើលពេញបន្ទប់រួចក៏ទៅអង្គុយលើពូកនិងអង្អែលពូកតែម្ដង
      " បន្តិចទៀតយើងនឹងក្លាយជារបស់យើងហើយរួមទាំងម្ចាស់បន្ទប់ផងដែរ "ជីណានិយាយបណ្ដើរអង្អែលពូកបណ្ដើរ
      អង្អែលបានមួយសន្ទុះជីណាក៏ក្រលេកចំរូបថតយ៉មីន នៅលើតុក្បែរនោះ
      " ម្ចាស់រូបទៅបានសុខទៅហើយតើទុករូបបានប្រយោជន៍អ្វីទៀតទៅ "ជីណានិយាយបណ្ដើរកាន់រូបថតនោះបណ្ដើរ
      ប្រាវ..
      " ជីណានាងធ្វើស្អីរបស់នាងហើយអ្នក
ណាឲ្យនាងចូលមកបន្ទប់យើង "ជីណានាងបានបោករូបថតយ៉មីនចោលចំពេលដែលយ៉ុនហ្គីចេញពីបន្ទប់ទឹកល្មមដោយស្លៀកពាក់រួចហើយ
      " អើ អូនគ្រាន់តែកាន់តែប៉ុណ្ណោះតែអូនកាន់មិនជាប់ទើបវាជ្រុះ អូន "ជីណាព្រយាមបកស្រាយកែប្រែខ្លួននាងតែយ៉ុនហ្គីនិយាយកាត់
     " យើងសួរថាអ្នកណាឲ្យនាងចូលមកក្នុងបន្ទប់យើង "យ៉ុនហ្គីស្រែកដាក់នាងយ៉ាងខ្លាំង
     " គឺ អូនសំុទោសអូនគ្មានចេទនាទេហ៊ឹកអូន អូនសុំទោស "ជីណាធ្វើជាយំព្រោះឃើញអ្នកស្រីមីនបានដើរចូលមកព្រោះនាងឈរបែរមុខទៅទ្វារ
      " កូនយ៉ុន នេះមានរឿងអីបានស្រែកខ្លាំងយ៉ាងនេះ "អ្នកស្រីមីននិយាយរួចជីណាក៏រត់ទៅអោបអ្នកស្រីមីនតែម្ដង
     " ម៉ាក់មីងគឺកូនគ្មានចេទនាទេកូនបានធ្វើឲ្យរូបថតយ៉មីនបែកទើបបងយ៉ុន ខឹងយ៉ាងនេះតែកូនគ្មានចេតនាទេហ៊ឹកៗ "ជីណានិយាយទាំងធ្វើជាយំដូចខ្លួនជាជនរងគ្រោះ
      " យ៉ុននេះកូនធ្វើអីប្អូនបានជាប្អូនយំខ្លាំងយ៉ាងនិង "អ្នកស្រីមីនស្ដីឲ្យយ៉ុនហ្គី
      " បើម៉ាក់ចឹងដឹងក៏ទៅឆែកកាំមេរ៉ា
សុវត្តិភាពមើលខ្លួនឯងទៅម៉ាក់ភ្លេចហើយ
ហេសថាខ្ញុំចាប់បានអ្នកទាំងពីររៀបគម្រោងបំបែកខ្ញុំនិងយ៉មីនដោយកាំមេរ៉ានិងទេឬ " យ៉ុនហ្គីនិយាយរួចក៏ដើរចេញទៅ
      "យ៉ុន កូនទៅណាមកនិយាយគ្នាសិន " អ្នកស្រីមីន ប្រឹងស្រែកហៅយ៉ុនហ្គីដែរតែគេមិនសម្បីតែងាកមើលគាត់ឡើយ
      " ម៉ាក់មីងកំហុសមកពីកូនទាំងអស់បើកូនមិនចូលមកក៏គ្មានរឿងនេះកើតឡើងដែរហ៊ឹកៗ "ជីណាប្រឹងធ្វើតួកំសត់ដើម្បីឲ្យអ្នកស្រីមីនជឿខ្លួន
      " មីនអីទេម៉ាក់ជឿកូនថាកូនគ្មានចេតនាទេតោះយើងទៅក្រោមទៅ អ្នកបម្រើសម្អាតអំបែងចេញផង "អ្នកស្រីមីននិយាយរួចក៏នាំជីណាចេញទៅ
      សួនផ្កាឡាវេនដឺ
      " មីនអូននៅចាំទីនេះបានទេនេះជាកន្លែងដែលយើងតែងតែមកលេងជាមួយគ្នា "
យ៉ុនហ្គីនិយាយទាំងទឹកមុខក្រៀមក្រំ
       ភ្លាមនេះគេបានឮសំឡេងហៅឈ្មោះគេនៅក្នុងគម្ពីផ្កាមក
       " យ៉ុន បងមើលណែកផ្កាមួយទងនេះល្អជាងគេណា "យ៉ុនហ្គីក៏ងាកទៅមើលឃើញយ៉មីនកំពុងហុចផ្កាឡាវេនដឺមួយទងឲ្យនាយ
       យ៉ុនហ្គីញញឹមរួចក៏ហុចដៃទទួលតែរូបរបស់យ៉មីនក៏រលាយបាត់បន្តិចម្ដងៗ
       " ហ៊ឹស អាយ៉ុនអើយឯងនឹកគេឡើងសម័យទាំល្ងាចទៅហើយ "យ៉ុនហ្គីសើចហ៊ឹសៗហួសចិត្តនិងខ្លួនឯង
       យ៉ុនហ្គីក៏បើកឡានទៅភូមិគ្រឹះវិញ
       ភូមិគ្រឹះមីន
       គ្រាន់តែចូលមកដល់ភ្លាមអ្នកស្រីមីនក៏ហៅនាយ
      " កូនយ៉ុន មិញនេះកូនទៅណា "អ្នកស្រីមីនសួរ
      " ទៅតាមរកយ៉មីន "យ៉ុនហ្គីឆ្លើយឡើងនាយតែងតែជួលឲ្យគេតាមរកនាយតែ5ឆ្នាគ្មានតម្រុយឡើយ
      " តាមរក?គ្រែងនាងសរសេរសំបុត្រប្រាប់កូនហើយតើកូនតាមរកនាងធ្វើអីទៀត " អ្នកស្រីមីននិយាយឡើង
      " សំបុត្រ?មិចក៏ម៉ាក់ដឹងថាយ៉មីនមុននិងទៅទុកសំបុត្រឲ្យខ្ញុំ "យ៉ុនហ្គីចាប់ផ្ដើសង្ស័យម្ដាយខ្លួនហើយ
      " អើ គ្មានអីទេកូនឡើងលើចុះម៉ាក់ទៅមើលការងារក្នុងផ្ទះបាយសិន "និយាយរួចគាត់ក៏ដើរទៅយ៉ាងលឿន
     " ម៉ាក់កុំឲ្យខ្ញុំចាប់បានឲ្យសោះថាម៉ាក់មានអ្វីពាក់ព័ន្ធនិងការបាត់ខ្លួនរបស់យ៉មីនឲ្យសោះ" យ៉ុនហ្គីនិយាយរួចក៏ឡើងទៅខាងលើបាត់
      " ពិតជាល្ងង់ណាស់យាយកញ្ចាស់នេះបិះបែកការអស់ "ជីណាដែលលបស្ដាប់ពិតជាខឹងនិងអ្នកស្រីមីនជាខ្លាំង
      " បែកការអីទៅអ្នកនាងជីណា "វីនដែលឈរពីក្រោយនាងក៏សួរ
       " ហើយឯងមកតាំងពីពេលណា "ជីណាសួរទៅវីន
       " គឺមកមិញនេះក៏អ្នកនាងនិយាយថាបែកការក៏មកសួរអ្នកនាងទៅ "វីននិយាយឡើង
      " បានហើយចេញទៅយើងមិនចង់ឃើញមុខរបស់ឯងទេ "ជីណានិយាយរួចរួចក៏ដើរចេញទៅ
      " អុញម្នាក់ៗពិតជាចំលែកមែន "វីនបានត្រឹមតែអេះក្បាលខ្វោកៗមិនយល់ពីអ្វីសោះតែម្ដងហើយ
       ព្រឹកឡើង
        ក្រុមហ៊ុនYGM Group
       " លោកប្រធានតើកន្លែងធ្វើការរបស់ខ្ញុំនៅឯណា "ជីមីនមកយូរហើយតែនាយមិនបានប្រាប់ថាគេត្រូវធ្វើការនៅឯណាទេ
        " វីនរៀបចំតុឲ្យលោកលេខាផង "យ៉ុនហ្គីមិនតបនិងជីមីទេបែរជានិយាយទៅកាន់វីននៅក្បែរដៃទៅវិញ
        " បាទចៅហ្វាយ "វីនក៏ធ្វើតាមបញ្ជា
       " ហ៊ើយ "យ៉ុនហ្គីធ្វើការសុខៗក៏នឹកឃើញដល់ពាក្យម៉ាក់របស់ខ្លួនដែលចង់ឲ្យខ្លួនរៀបការជាមួយនិងជីណា
      " លោកជីមីននេះជាតុធ្វើការរបស់លោក " វីនបានលើកតុនោះដាក់ក្នុងបន្ទប់តែម្ដង
      " បាទអរគុណលោកហើយ "ជីមីននិយាយរួចក៏ទៅធ្វើការរបស់ខ្លួន
      យ៉ុនហ្គីនៅសុខៗក៏មានគំនិតមួយ
      " ជីមីនគឺដូចនិងយ៉មីនណាស់ចុះបើឲ្យគេបន្លំខ្លួជាស្រីនោះខ្ញុំប្រាកដជារួចខ្លួនពីការរៀបការនេះមិនខាន "យ៉ុនហ្គីគិតបណ្ដើរសម្លឹងមើលជីមីនបណ្ដើរ
       " លោកមានការអីមែនទេបានជាសម្លឹងខ្ញុំបែបនេះ "ជីមីនធ្វើការសុខៗក៏មានអារម្មណ៍ថាមានគេសម្លឹងពេលមើលទើបដឹងថាយ៉ុនហ្គីសោះ
       " គឺយើងមានការងារមួយឲ្យឯងធ្វើ "យ៉ុនហ្គីក៏រៀរាប់ពីបំណងរបស់ខ្លួន
       " ហាសថាមិញលោកចង់ឲ្យខ្ញុំតែងខ្លួនជាបងស្រីដើម្បីគេចពីការរៀបការ "ជីមីននិយាយទាំងភ្ញាក់ផ្អើល
      " មែនហើយតែឯងកំុភ័យយើងមិនមែនឲ្យឯងជួយទទេៗឯណា "យ៉ុនហ្គីនោយាយឡើង
       " មែនហើយបើខ្ញុំចូលទៅជិតគេខ្ញុំប្រាកដជាបានតម្រុយពីការបាត់ខ្លួនរបស់បងស្រីខ្ញុំមិនខានឱកាសនេះមិនងាយរកបានទេ "ជីមីនគិត
      " យ៉ាងមិញហើយ "យ៉ុនហ្គីសួរឡើងព្រោះឃើញជីមីនស្ងាត់
      " ខ្ញុំ..." ជីមីនឆ្លើយ
       តើជីមីនយល់ព្រមឬអត់?
       ជួយឆ្លើយគ្នាណាអ្នកអានជាទីស្នេហា

រឿង Because Of Love Where stories live. Discover now