ព្រមតាមសំណើរ

47 15 0
                                    

     ភាគទី 4
     ព្រហ្មលិខិតពិតជាលេងសើចនឹងខ្ញុំណាស់តែនេះជាឱកាសរបស់ខ្ញុំហើយដែលអាចចូលជិតគ្រួសារគេនិងស៊ើបពីដំណឹងបងស្រីខ្ញុំបាន
     " ខ្ញុំ...."ជីមីននៅស្ទាក់ស្ទើរតិចតួច
     " យ៉ាងម៉េចហើយតើឯងព្រមឬអត់ "
យ៉ុនហ្គីសួរឡើងម្ដងទៀត
     " បានខ្ញុំយល់ព្រមតើលោកចង់ឲ្យខ្ញុំធ្វើតាមផែនការនៅពេលណា "ជីមីន និយាយឡើង
     " ពេលនេះ "យ៉ុនហ្គីនិយាយរួចក៏ទាញដៃជីមីនចេញទៅ
      " អេលោកនាំខ្ញុំណាអេលោកយឺតៗ "ជីមីននិយាយមិនទាន់យ៉ុនហ្គីអូសគេចង់ថ្កាប់មុខទៅហើយ
      " នាំឯងទៅទិញសម្លៀកបំពាក់ "យ៉ុនហ្គីនិយាយបណ្ដើរទាញជីមីទៅជាមួយផងដែរ
      " អេលោកឈប់ហេ "ជីមីននិយាយមិទាន់យ៉ុនហ្គីក៏អូសគេចូលឡានរួចក៏បើកចេញទៅ
      " អេយ៉ាងអឺឯងឃើញដូចដែលយើងឃើញដែរទេ " មិត្តរបស់យ៉ាងអឺនិយាយឡើង
      " គឺឃើញនិងហើយទើបតែធ្វើការសោះក៏អាចទាក់ទាញលោកប្រធានបានទៅហើយគួរឲ្យខឹងណាស់ "យ៉ាងអឺនិយាយទាំងធ្វើមុខក្រញ៉ូវ
      " តែឯងក៏ពូកែដែរណា "មិត្តយ៉ាងអឺនិយាយទាំងញញឹម
      " ពូកែអីឯង "យ៉ាងអឺនិយាយទាំងមិនយល់
      " គឺឯងនេះណាមកធ្វើការបានត្រឹម4ខែសោះអាចទាក់ទាញលោកវីនឲ្យបាក់ស្រឹបបាន "មិត្តយ៉ាអឺនិយាយទាំងលើកមេដៃឲ្យទៀតផង
       " ឯងកុំនិយាយតាប៉ិមុខជុចនោះទៀតនឹកឃើញពេលណាពិតជាគួរឲ្យធុញណាស់ " យ៉ាងអឺនិយាយទាំងមិនដឹងឡើយថាមិត្តរបស់ខ្លួនបានដើរទៅបាត់ហើយ
       " ខ្ញុំយ៉ាងមិច "វីននិយាយឡើង
       " គឺខ្ញុំថាលោក អើ.. "យ៉ាងអឺប្រុងនឹងនិយាយហើយក៏ងាកមកមើលក៏ឃើញវីននៅពីក្រោយនាង
       " អើអីទៅ "វីនបានដៃក៏ញ៉ោះនាងថែម
      " អើ លោកចេះដឹងស្អីទៅខ្ញុំទៅធ្វើការខ្ញុំវិញ "នាងនិយាយរួចក៏រត់ចេញទៅទាំងមិចក្រហមដូចប៉េងប៉ោះទុំ
      " គួរឲ្យស្រឡាញ់ណាស់ "វីនឈរនិយាយទាំងញញឹម
      ផ្សារទំនើប
      យ៉ុនហ្គីបាននាំជីមីនមកទិញសម្លៀកបំពាក់ស្រីនិងប្រដាប់ប្រដាដែលចាំបាច់របស់ស្រីៗផងដែរ
      " លោកតើយ៉ាងមិចដែរ "ជីមីនបានលឈុតជាមួយការផាត់មុខតិចៗនិងពាក់សក់ទៀតនោះធ្វើឲ្យយ៉ុនហ្គីរបស់យើងភាំងអស់ហើយ
      " លោក លោក "ជីមីនព្យាយាមហៅ
យ៉ុនហ្គីតែនាយមើលទៅភ្លឹកៗ
      " ហា ហាសមានអីមែនទេ "យ៉ុនហ្គីភ្ញាក់ព្រើត
     " ខ្ញុំសួរថាខ្ញុំប៉ុណ្ណឹងបានទេ "ជីមីនសួរបញ្ជាក់
      " ក៏អាចទទួលយកបានណា អើបុគ្គលិកជួយយកឈប់បែបនេះឲ្យគេ4 5សម្រាប់ទៀតមកហើយគ្រឿងចាំបាច់របស់ស្រ្តីក៏រៀបចំមក " យ៉ុនហ្គីនិយាយឡើង
      បុគ្គលិកក៏រៀបចំតាមដោយនាយប្រាប់
      បន្ទាប់ពីចេញពីផ្សារទំនើបមកយ៉ុនហ្គីក៏នាំជីមីនមកភោជនីយដ្ឋានមួយកន្លែងតែជីមីនមិនបានផ្លាស់សម្លៀកបំពាក់ជាប្រុសវិញឡើយ
      " ឯងចង់កម្មងអីក៏កម្មងទៅ "យ៉ុនហ្គីនិយាយឡើង
      " បា អរចា៎លោក "ជីមីនភ្លេចខ្លួនឆ្ល់យបាទទាំងខ្លួនស្លៀកពាក់ជាស្រី
     " ឯងកុំភ្លេចខ្លួនពេកអីប្រយ័ត្នមានគេសង្ស័យ "យ៉ុនហ្គីនិយាយឡើង
     " ខ្ញុំដឹងហើយលោក "ជីមីននិយាយរួចក៏កម្មងម្ហូបញ៉ាំ
      មិនយូប៉ុន្មានពេលល្ងាចក៏បានមកដល់
      " លោកដល់ហើយ "ជីមីននិយាយឡើង
      " បើដល់ហើយចង់ឲ្យយើងជួយយកឥវ៉ាន់ទុកឲ្យដែរអត់ "យ៉ុនហ្គីសួរ
       " មិនអីទេលោកខ្ញុំអាចយកទៅខ្លួនឯងបាន "ជីមីននិយាយរួចក៏ជញ្ជូនរបស់របរឡើងទៅខនដូរ
       យ៉ុនហ្គីឃើញជីមីឡើងទៅហើយក៏បើកឡានចេញទៅ
       ជីមីនឡើងមិនទាន់និងដល់បន្ទប់ផងក៏ជួបនឹងជនពាល់2នាក់
       " អេអូនស្រីបងដូចជាមិនដែលឃើញអូនសោះតើអូនទើបតែមកនៅទីនេះមែនទេ "គ្នាវាម្នាក់និយាយឡើង
       " ខ្ញុំមិនបាននៅរាក់ទាក់ទេខ្ញុំរវល់ "ជីមីននិយាយហើយក៏ដើរចេញទៅតែអាម្នាក់ទៀតចាប់ដៃជាប់
       " អេអូនស្រីប្រញាប់ទៅណាមកកំដរពួកបងសិនទៅតើល្អទេហឹម "នាយម្នាក់នោះក៏បិចចង្ការរបស់ជីមីនតែជីមីនងាកមុខចេញ
      " ចឹងហេសពួកបងចង់ឲ្យអូនកំដរមែនឬ " ជីមីនក៏យកដៃពាក់ក៏នាយម្នាក់នោះ
      " បាទ "ពួកគេឆ្លើយទាំងសប្បាយចិត្ត
      " បានណា "ជីមីននិយាយឡើងទាំងញញឹម
       មួយសន្ទុះក្រោយមក
      " អួយ ឈប់ទៅឈឺណាស់បានហើយកុំញាប់ពេក "ពួកនាយស្រែកឡើងទាំងក្ដីឈឺចាប់
       " ពួកឯងរាងនៅ " ជីមីននិយាយឡើង
       " ពួកឯងធ្វើស្អី "យ៉ុនហ្គីដោយមិនទុកចិត្តក៏មកមើលជីមីតែក៏មានរឿងនឹកស្មានមិនដល់កើតឡើង
       " ពួកឯងទៅវិញទៅថ្ងៃក្រោយកុំឲ្យខ្ញុំឃើញមុខពួកឯងទៀត "ជីមីននិយាយរួចពួកនោះក៏រត់ចេញទៅទាំងលំបាកលំបិន
       " ជីមីនមានរឿងអីមិញនេះ "យ៉ុនហ្គីនិយាយឡើង
       " គឺពួកគេចឹងបំពានខ្ញុំទើបខ្ញុំប្រដៅពួកគេបន្តិចទៅ "ជីមីននិយាយញឹមៗដាក់យ៉ុនហ្គី
       " បន្តិច? "យ៉ុនហ្គីហួសចិត្តមិនស្ទើរទេពួកគេមិញនេះដើរមិនចង់និងទៅមុខផងបែកមុខបែកមាត់មើលមិនដឹងថាជាអ្នកណាទៅហើយនៅថាបន្តិចទៀតចុះបើធ្ងន់វិញនោះមិនហ៊ានស្រមៃទេ
      " បានហើយតោះទៅបន្ទប់ទៅចាំយើងជូនទៅ "យ៉ិនហ្គីក៏ជូនជីមីនទៅបន្ទប់របស់គេទៅ
    

      យ៉ាងអឺជាកូនកាត់កូរ៉េ-ចិននាងបានលួចស្រឡាញ់យ៉ុនហ្គីតាំងពីថ្ងៃដែលនាងបានដាក់ពាក្យម្ល៉េះនាងតែងតែតាមយកចិត្តយ៉ុនហ្គីតែនាយមិនខ្វល់
      វីនបានលួចស្រឡាញ់យ៉ាអឺតាំងពីថ្ងៃដែលបានឃើញនាងដំបូងនេះគេហៅថាស្នេហារន្ទះបាញ់ណា

     

រឿង Because Of Love Where stories live. Discover now