ភាគទី8:ប្រវត្តិសម្ព័ន្ធផាក

54 16 0
                                    

    
     មិនថាខ្ញុំមកពីណា មានឬក្រនោះទេខ្ញុំក៏មានតម្លៃមិនចាំបាច់តែអ្នកមានទេដែលមានតម្លៃនិងសេចក្ដីថ្លៃថ្នូនោះ
     ភូមិគ្រឹះមីន
     បន្ទប់យ៉ុនហ្គី
     " ថាមិចជំងឺលោកតារើឡើងហេស "ជីមីននិយាយទូរសព្ទជាមួយនិងចំណិតរបស់ខ្លួន
     " មែនហើយឯងឆាប់មកជប៉ុនវិញមក "
អ្នកម្ខាងទៀតនិយាយឡើង
      " ល្អយើងនិងទៅឥឡូវនេះត្រៀមទទួលយើងផង "ជីមីន និយាយរួចក៏បិទទូរស័ព្ទហើយក៏ប្រញាប់ចុះទៅក្រោម
      ខាងក្រោម
     " បងយ៉ុន ជួយជូនអូនទៅព្រលានយន្តហោះតិច "ជីមីន មិនចង់ពឹង យ៉ុនហ្គី ឡើយតែឃើញ ជីណា និង អ្នកស្រីមីន នៅក្រោមនោះក៏និយាយឡើង
      " អូនទៅព្រលានយន្តហោះធ្វើអី "យ៉ុនហ្គីក៏និយាយឡើង
      " ទៅរកប្រុសទេដឹង " ជីណា និយាយឡើង
     " អ្នកនាង ហាន ប្រយ័ត្នសម្ដីរបស់នាងបន្តិច " ជីមីន និយាយទាំងមុខស្មើ
     " មានអីដែលត្រូវប្រយ័ត្នសម្ដីទៅ ជីណានិយាយក៏មានហេតុផលដែរ "អ្នកស្រីមីននិយាយទាំងមិនមើលមុខ ជីមីន បន្តិចផង
      " ហេតុអីក៏អ្នកម៉ាក់ថាមានហេតុផលចុះត្រង់ដែលនាងមកនៅផ្ទះប្រុសនេះវាមានសេចក្ដីថ្លៃថ្នូរដែលឬអត់ "ជីមីន ទ្រាំមិនបានក៏និយាយទៅ អ្នកស្រីមីន វិញ
      " នាងកុំហួសហេតុពេក "ជីណា ស្រែកឡើង
     " ហួសហេតុ?ត្រង់ណាដែលថាខ្ញុំហួសហេតុមុននិងថាឲ្យគេគួរតែទៅឆ្លុះកញ្ចក់មើលកំហុសខ្លួនឯងផង ហានជីណា "ជីមីននិយាយរួចក៏អូសដៃ យ៉ុនហ្គី ចេញទៅ
      តាមផ្លូវ
      " ឯងទៅព្រលានយន្តហោះធ្វើអី "យ៉ុនហ្គីបើកឡានបណ្ដើរសួរបណ្ដើរ
      " ទៅប្រទេសជប៉ុន "ជីមីន ឆ្លើយ
      " ទៅធ្វើអី "យ៉ុនហ្គី សួរបន្ត
      " ទៅផ្ទះលោកជួយបើកឲ្យលឿនបន្តិច
ទៅ " ជីមីន និយាយឡើង
      " បាន "យ៉ុនហ្គី ឈប់សួររួចក៏បើកឡានដោយយកចិត្តទុកដាក់
      ប្រទេសជប៉ុន
      ការចំណាយពេលធ្វើដំណើរតាមយន្ត
ហោះយូរគួរសមក៏បានមកដល់ទីតាំងល្មម
      ព្រលានយន្តហោះជប៉ុន
      " អាឡូឆាប់នាំមនុស្សមកទទួលយើង "
ជីមីន និយាយទូរសព្ទបានបន្តិចក៏បិទវិញ
      មួយសន្ទុះក្រោយមក
      " សូមគោរពលោកប្រុស "អង្គរក្សជាង20នាក់ក៏បានមកដល់
      " អេ ជីមីន ឯងនឹកឃើញមិចបានជាតែងស្រីចឹងគួរឲ្យចង់សើចណាស់ "ជុង ហូសុកដែលជាចំណិតរបស់ ជីមីន ក៏ទៅគាកស្មា
ជីមីន ដោយមិនឃើញ យ៉ុនហ្គី នៅទីនេះសោះ
      " ដកដៃចេញពីយើង " ជីមីន និយាយឡើង
      " ដកក៏បានគ្រាន់តែប៉ះតិចតួចមិនបាន " ហូសុក ក៏ដកដៃចេញ
      " កុំឲ្យខាតពេលតោះទៅ "ជីមីន និយាយរួចក៏ដើរចេញទៅទាំងអូសដៃ យ៉ុនហ្គីទៅជាមួយ
      ភូមិគ្រឹះសម្ព័ន្ធផាកសាយ៉ាគិ
      ភូមិគ្រឹះនេះធំជាងភូមិគ្រឹះរបស់
យ៉ុនហ្គី 2ដងឯណោះបើ អ្នកស្រីមីនបាន
ឃើញប្រាកដជាសន្លប់ទាំងឈរមិនខានទេ
      " សូមគោរពលោកប្រុស "អ្នកបម្រើមកគោរព ជីមីន គ្រប់គ្នា
      ទោះបីជា ជីមីន តែងខ្លួនជាស្រីក៏ពួកគេនៅមើលស្គាល់ដែរគ្រាន់តែម្នាក់ៗចម្លែកចិត្តប៉ុណ្ណោះ
      " លោកតានៅឯណា "ជីមីន មកភ្លាមក៏សួរភ្លាមតែម្ដងគេមិនចេះសាំញ៉ាំច្រើនទេ
      " លោកម្ចាស់នៅខាងលើលោកប្រុស "ម៉ែដោះមើលការខុសត្រូវក៏និយាយឡើង
      " តោះ "ជីមីន ក៏អូសដៃ យ៉ុនហ្គី ដើរទៅខាងលើបាត់
       បន្ទប់លោកម្ចាស់ផាកសាយ៉ាគិ
      /ក្រាក/
      " លោកតា "សំឡេងស្រួយស្រឹបរបស់
ជីមីន ក៏បន្លឺឡើង
      " ជីមីន "លោកម្ចាស់ផាក ក៏និយាយឡើងរួចក៏ងាកទៅមើល យ៉ុនហ្គី នៅជិតខ្លួន
      " តើម្នាក់នេះជាអ្នកណា "លោកម្ចាស់ផាកក៏ចង្អុលទៅ យ៉ុនហ្គី ដែលឈរមុខរទេះរបស់គាត់
     " ជម្រាបសួរខ្ញុំមីន យ៉ុនហ្គី ជាសង្សាររបស់ជីមីន " យ៉ុនហ្គី និយាយទាំងគួរសម
     " ជាសង្សារចៅយើងតែចៅរបស់យើងជាប្រុស "លោកម្ចាស់ផាកនិយាយទាំងមុខស្មើ
     " អើលោកតាតើលោកតាយ៉ាងមិចហើយ " ជីមីន បង្វែររឿងព្រោះមើលទៅ យ៉ុនហ្គី ឆ្លើយមិនចេញទេ
      " មិចក៏ចៅតែងស្រីចឹងនេះមិនមែនចំណូលចិត្តចៅទេ "លោកម្ចាស់ផាកនិយាយឡើងទាំងចាប់ដៃ ជីមីន
      " តើចៅស្អាតឬអត់ "ជីមីន បែរជាមិនឆ្លើយនិងសំណួររបស់លោកតាខ្លួនបែរជាសួរសំណួរផ្សេងវិញ
      " ស្អាតណាស់បើ យ៉មីន នៅទីនេះប្រាកដជាល្អ "លោកម្ចាស់ផាក និយាយឡើង
      " ចៅតាំងចិត្តថានិងតែងខ្លួនបែបនេះឲ្យលោកតាមើលនិងណាចៅដឹងថាលោកតានឹកបងស្រីនោះអី "ជីមីន និយាយទាំងអោបលោកតាខ្លួនជាប់
      " មកពីតាកុំអីពួកចៅប្រាកដជាបាននៅជំុគ្នាមិនខាន "លោកម្ចាស់ផាក និយាយទាំងទឹកមុខស្រពោន
      " ក៏មកពីលោកតាចង់ឲ្យបងស្រីមាន
សុវត្ថិភាពនោះអី "ជីមីន និយាយឡើង
      " ចៅទៅសម្រាកចុះដែលមកពីឆ្ងាយ " លោកផាកក៏និយាយឡើង
      " បាទលោកតា "ជីមីន និយាយរួចរៀបនិងអូសដៃ យ៉ុនហ្គី ទៅតែលោកម្ចាស់ផាក ក៏ឃាត់
      " ជីមីន តាចង់និយាយជាមួយ យ៉ុនហ្គីបន្តិច "លោកម្ចាស់ផាកនិយាយឡើង
      " ខ្ញុំហេស "យ៉ុនហ្គី ចង្អុលមកខ្លួនឯង
      " មិនអីទេលោកនៅទីនេះនិយាយជាមួយលោកតាខ្ញុំសិនទៅ "ជីមីន និយាយក៏ដើរទៅចេញទៅក្រៅបាត់
      " លោកតាមានអ្វីនិយាយនិងខ្ញុំមានទេ " យ៉ុនហ្គី ក៏ផ្ដើមសួរមុន
      " យើងដឹងថាឯងជាសង្សាររបស់ យ៉មីន យើងចង់សួរឯងថាពេលនេះឯងស្រឡាញ់
ជីមីន ដែលមានរូបរាងជា យ៉មីន ឬក៏ស្រឡាញ់ ជីមីន ជា ជីមីន ឯងគិតឲ្យច្បាស់លាស់ប្រយ័ត្នថ្ងៃណាមួយឯងនឹងស្ដាយក្រោយ "លោកម្ចាស់ផាក និយាយឡើង
      " ខ្ញុំនិងព្យាយាមយល់ពីចិត្តខ្លួនឯងឲ្យច្បាស់ជាងនេះ "យ៉ុនហ្គី នាយពិតជាមិនដឹងចិត្តខ្លួនឯងពិតមែនថានាយស្រឡាញ់ ជីមីនជា យ៉មីន ឬក៏ស្រឡាញ់ជា ជីមីន ពិតនោះទេ
       ក្នុងបន្ទប់ជីមីន
      /ក្រាក/
     " អុសលោកស្គាល់បន្ទប់ខ្ញុំបានយ៉ាងមិច " ជីមីន និយាយឡើងពេលឃើញ យ៉ុនហ្គីដើរចូលមក
      " អរយើងសួរម៉ែដោះនិងហើយ "យ៉ុនហ្គីនិយាយរួចក៏អង្គុយលើពូកជិត ជីមីន
      " ចឹងហេសតើលោកតានិយាយអីជាមួយលោកខ្លះ "ជីមីន សួរបន្តទាំងអង្គុយយោលជើងលេងនៅលើពូក
      " គ្មានអីច្រើនទេ អើ ជីមីន យើងចង់ដឹងថាឯងជាអ្នកណាឲ្យប្រាកដតើឯងអាចប្រាប់បានទេ "យ៉ុនហ្គី សម្លឹងមើលមុខ ជីមីន ដើម្បីរង់ចាំចម្លើយ
     " ក៏បានឈ្មោះពិតខ្ញុំគឺ ផាកជីមីនសាយ៉ាគិ
ហើយបងស្រីខ្ញុំគឺ ផាកយ៉មីនសាយ៉ាគិ ខ្ញុំនិងបងស្រីជាបងប្អូនភ្លោះ ត្រកូលផាកសាយ៉ាគិជាស្ដេចជំនួញទាំងផ្លូវងងឹតនិងផ្លូវភ្លឺខ្ញុំនិងបងស្រីរស់នៅបែកគ្នាតាំងពីអាយុ5ឆ្នាំម្ល៉េះ "
ជីមីន និយាយឡើង
     " មិចក៏ចឹង "យ៉ុនហ្គី វ៉ល់អស់ហើយចាំបាច់រស់បែកគ្នាធ្វើអី
     " ត្រកូលពួកយើងជាអ្នកខ្លាំងក៏មានសត្រូវមិនតិចទេដើម្បីការពារបងស្រីនិងខ្ញុំទើបពួកយើងត្រូវរស់នៅលាក់ប្រវត្តិដើម្បីកុំឲ្យសត្រូវចាប់ចំណុចខ្សោយបាន "ជីមីន ក៏ឆ្លើយ
     " ចុះប៉ាម៉ាក់ឯងនោះ "យ៉ុងហ្គី សួរបន្ត
     " នៅពេលខ្ញុំអាយុ19ឆ្នាំខ្ញុំបានត្រឡប់ពី
អាមេរិចវិញពេលនោះប៉ាម៉ាក់បានទៅទទួលខ្ញុំក៏មានសត្រូវមកវាយប្រហារធ្វើឲ្យមានឡានមកបុកប៉ាម៉ាក់ខ្ញុំស្លាប់ "ជីមីន និយាយទាំងក្ដាប់ដៃយ៉ាងណែន
     យ៉ុនហ្គី ឃើញចឹងក៏យកដៃទៅអង្អែលខ្នងរបស់ ជីមីន ស្រាលៗ
     " ពេលខ្ញុំត្រឡប់មកពីអាមេរិចវិញខ្ញុំគិតថានិងទៅទទួលបងស្រីត្រឡប់មកនៅជាមួយគ្នាវិញតែប៉ាម៉ាក់ក៏ត្រូវស្លាប់បន្ទាប់ពីរៀបចំធ្វើបុណ្យឲ្យប៉ាម៉ាក់រួចបងស្រីក៏បាត់ដំណឹងរកមិនឃើញហ៊ឹកៗ "ជីមីន និយាយទាំងយំនេះជាលើកទី1ហើយដែល ជីមីន យំនោះបន្ទាប់ពីប៉ាម៉ាក់គេស្លាប់នោះ
     យ៉ុនហ្គី ក៏អោប ជីមីន ដើម្បីលួងលោម
      គ្រប់សកម្មភាពក៏ឃើញដោយលោកម្ចាស់ផាក ព្រោះទ្វាបន្ទប់បិទមិនជិត
     " យើងសង្ឃឹមថាឯងអាចមើលថែជីមីនបានចុះ "លោកម្ចាស់ផាកនិយាយរួចក៏បង្វិលរទេះទៅបន្ទប់ខ្លួនវិញ
     ជុង ហូសុក ជាចំណិតនិងជាមិត្តរបស់
ជីមីន គេមានអាយុ25ឆ្នាំ..

     

 

    

រឿង Because Of Love Where stories live. Discover now