យើងស្រឡាញ់គេហ៎

514 52 19
                                    

ញុមមកតាមសន្យាហើយណាថ្ងៃនឹងថ្ងៃអាទិត្យចឹងឲ្យ2ភាគចុះ
Enjoy your reading💗

កាត់មកពេលVegasមកផ្ទះរបស់គាត់វិញ

"ហឺយអាឆ្កួតអើយទៅយំធ្វើអីនៀក" Vegasគាត់ទះកំភ្លៀងខ្លួនឯង

ពេលនុងVegasគាត់មិនបានសម្តែងឬក៏ចង់បានការចាប់អារម្មណ៍ពីPeteនោះទេតែវាជាការពិត ដែលVegas ខ្លួនឯងក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ

"មិចបានយើងយំ"
"យើងស្រឡាញ់គេមែនទែនហើយហ៎" Vegas និយាយហើយ ក៏ញញឹមតិចៗ
"នេះយើងស្រឡាញ់ឯងហ៎Pete "

Vegasគិតក្នុងចិត្ត"ឬមួយក៏យើងស្រឡាញ់គេពិតមែន យើងតែងតែមានអារម្មណ៍ថាសប្បាយរីករាយពេលដែលមានគេនៅក្បែរ យើងតែងតែព្រួយបារម្មណ៍ពីគេពេលគេជួបទុក្ខបញ្ហា យើងតែងតែចង់នៅក្បែរគេ យើងមានអារម្មណ៍ថាប្រច័ណ្ឌនិងខឹងពេលដែរគេនៅក្បែរអ្នកផ្សេង "

"នឹងហ៎អារម្មណ៍អ្នកមានស្នេហា"Vegasនិយាយចេញមកតិចៗ

ពេលនេះVegas យល់អារម្មណ៍របស់ខ្លួនឯងដែលមានទៅលើ Peteហើយ តើVegasគាត់នឹងធ្វើអីបន្តទៀតក្រោយពីយល់អារម្មណ៍របស់ខ្លួនឯងច្បាស់ហើយនោះ

ចំណែកpeteវិញយំរហូតទាល់តែដេកលក់លើឥដ្ឋបាត់ទៅហើយ
Kaiមកពីរៀនវិញពេលឃើញចឹងក៏ភ័យណាស់ស្មានតែពូរបស់ កើតអីចឹងហាស៎ក៏ព្យាយាមដាស់

"ពូ...ពូកើតអី"
"ភ្ញាក់ឡើងពូ.....ពូ" kai ចាប់អង្រួនPete ហើយស្រែកដាស់ខ្លាំងៗ
បន្តិចក្រោយPeteក៏ដឹងខ្លួនឡើងមក

"ពូ...ពូភ្ញាក់ហើយហ៎"
"ពូមានកើតអីអត់ មិចបានមកដេកលើឥដ្ឋបែបនេះ" kaiសួរទៅPete ទាំងក្តីបារម្មណ៍

"ពូមិនបានកើតអីទេ"
"ក្មួយចេញទៅសិនបានអត់ ពូចង់នៅម្នាក់ឯង" Pete និយាយទាំងស្អកៗ ព្រោះថាយំឡើងអស់ពីខ្លួនហើយ

Kaiឃើញពូរបស់ខ្លួននិយាយចឹងក៏ព្រមចេញទៅទុកឲ្យpeteនៅម្នាក់ឯងហើយក៏តេទៅLucas ព្រោះkiaដឹងថាមានតែVegas ទេដែលអាចធ្វើឲ្យPete យំបែបនេះ

អ្នកទាំងអស់គ្នាkai&lucas ដឹងយូរហើយថា Vegas & Pete ពួកគាត់មានចិត្តលើគ្នាតែគ្រាន់តែពួកគេធ្វើមិនដឹង

In Call........
Kai:"អាឡូ អាCasហែងនៅណា មកជួបអញតិចមក"
Lucas: "អញនៅផ្ទះលេងGameមិនបានទៅទេ"
Kai:"មកមិនមកឡូវ"
Lucas:"ប្រាប់ហើយថាមិនទៅទេ មានអីនិយាយតាមទូរស័ព្ទមក"
Kai:"មកជួបអញមកបានអញនិយាយ"
Lucas:"អត់ក៏អត់ទៅ អញមិនចង់ដឹងផង"
Kai:"អើអើ និយាយឡូវក៏បាន" "ពូហែងទៅធ្វើអីពូអញហាស៎ បានជាពូអញដេកយំដល់សន្លប់លើឥដ្ឋហាស៎"
Lucas:"អញមិចនឹងដឹងទៅ"
Lucas:"អរ!ហើយទៅសួរពូហែងផងថាទៅធ្វើអីពូអញបានជាពូអញអង្គុយយំចឹងហាស៎"
Kai:"ហាស៎ពូហែងយំដែរ"
Lucas:"អើ អញមិនដែលឃើញពូអញយំទេតែលើកនេះលើក ទី1ហើយ"
Kai:"អញថាពួកគាត់ឈ្លោះគ្នារឿងអីហើយ ហែងដឹងអត់"
Lucas:"អញមិចនឹងដឹងទៅបើមកពីរៀនឃើញគាត់យំហើយ"
Kai:"ហឺយ និយាយជាមួយហែងគ្មានបានការស្អីសោះ"

Don't Know Why Where stories live. Discover now