បងសុំទោសណា

463 60 16
                                    

"អូយយយយ"Mileស្រែកដោយសារតែវាឈឺនិងផ្សារខ្លាំងណាស់
Vegasដូចជាបិសាចចូលខ្លួនចឹងឃើញMileស្រែកបែបនេះក៏សើច សប្បាយអរដូចត្រូវឆ្នោតរាប់លាន
"អាយយយយយ"Mileស្រែកហើយស្រែកទៀតព្យាយាម រើ បំរាស់ ចេញពីច្រវ៉ាក់ដែលជាប់នឹងដៃផង Mileស្រែកប្រកាច់ដូច មនុស្សឆ្កួតជ្រូក ស្រែករហូតដល់សន្លប់បាត់ទៅ
"ប៉ុណ្ណឹងក៏ទ្រាំមិនបានដែរ អាកំសាកអើយ"Vegas
"លោក.....លោកដោះលែងខ្ញុំទៅខ្ញុំសុំអង្វរខ្ញុំគ្មានចេតនាបាញ់លោកpeteទេគឺខ្ញុំធ្វើតាមបញ្ជាគេទេដោះលែងខ្ញុំទៅ"កូនចៅរបស់MileឃើញVegasដាក់ទោសMileឃោឃៅបែបនេះ ក៏ខ្លាចឡើងញ័រខ្លួនហើយក៏ព្យាយាមសុំអង្វរVegasឲ្យដោះលែង
"ដោះលែងចឹងហ៎ ដឹប"Vegasដាក់1ដៃបែកមាត់
"ដោះលែងចឹងហ៎"Vegasបន្តវាយមុខរបស់កូនចៅmileរហូតដល់ មើលសភាពលែងយល់
កូនចៅMileពេលនេះមិនអាចធ្វើអ្វីបានទេបានត្រឹមតែឈរទទួល កំដាប់ដៃរបស់Vegasតែប៉ុណ្ណោះ កូនចៅMileពេលនេះបែកឈាមពេញមុខសភាពដូចខ្មោចទឹកភ្នែកលិចៗដូចមនុស្ស ស្រវឹង Vegasបន្តវាយរហូតដល់សន្លប់បាត់ទៅ
"ឯងនៅមើលវាឲ្យបានល្អ យើងទៅមើលpeteបន្តិច"Vegas
"បាទចៅហ្វាយ"Leo
"មិនបាច់ឲ្យបាយឲ្យទឹកវាទេ"Vegasនិយាយរួចអស់ហើយក៏ដើរ ទៅបន្ទប់ដើម្បីសម្អាតខ្លួន Vegasងូតទឹករួចអស់ហើយក៏បើកឡានទៅមន្ទីរពេទ្យដើម្បីទៅមើលpete
Vegasបើកទ្វារចូលទៅដល់ក៏ឃើញលោកពេទ្យនៅក្នុងនោះតែម្តងហើយលោកគ្រូពេទ្យក៏និយាយទៅVegas
"លោកអាការៈរបស់លោកpeteគឺបានល្អជាងមុនហើយ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ"
"ធ្វើយ៉ាងមិចទើបឲ្យគេដឹងខ្លួនទៅលិកគ្រូពេទ្យ"

"លោកឧស្សាហ៍ទៅនិយាយជាមួយគេបន្តិចទៅ ប្រហែលជាគេអាចស្តាប់លោកនិយាយបាន ហើយនិយាយរឿងអីដែលគេចូលចិត្តឬក៏រឿងល្អៗនោះគេអាចនឹងឆាប់ដឹងខ្លួនណា"
"បាទអរគុណហើយលោកគ្រូពេទ្យ"
និយាយរួចអស់ហើយលោកគ្រូពេទ្យក៏ចេញទៅបាត់ទៅហើយVegasក៏ចូលមកអង្គុយជិតpeteហើយក៏កាន់ដៃpeteថ្នមៗ សភាពpeteពេលនេះគឺនៅតែដដែល នៅដេកស្ងៀមមិនកម្រើក មាត់ស្លេកស្លាំង ផ្ទៃមុខក្រៀងក្រោះគ្មានសំណើមបន្តិចសោះ Vegasឃើញសភាពpeteបែបនេះក៏នៅតែគិតថាខ្លួនឯងជាអ្នកខុសរហូតដែលនាំpeteមកជួបគ្រោះថ្នាក់ បែបនេះ
"បើសិនជាបងមិននាំអូនមកប្រហែលជាអូនមិននៅក្នុងសភាព បែបនេះទេ"
"បងសុំទោសណា"Vegasកាន់តែpeteហើយសម្លឹងមើលមុខpeteទាំងអារម្មណ៍សោកសៅ
"Peteហា៎ឆាប់ដឹងខ្លួនណាចាំបងនាំទៅញាំអីឆ្ងាញ់ៗ ញាំរបស់ដែលអូនចូលចិត្តហ៎"
"ហើយម៉្យាងទៀតបងនឹងនាំអូនទៅShopping ទិញខោអាវដូចដែលបងបានសន្យានឹងអូនហ៎ ចាំបានអត់"
"ឆាប់ក្រោកមករកបងវិញណាបងនឹកអូនណាស់ នឹកចង់ឆ្កួតទៅហើយ បងសុំអង្វរ"
ទឹកភ្នែកVegasក៏ស្រុះចុះមកសារជាថ្មីម្តងទៀត
ភ្លាមៗស្រាប់តែពេលនោះទឹកភ្នែកpeteក៏ហូរស្រុះចុះមកម្តងទៀត Vegasឃើញហើយក៏ភ្ញាក់ផ្អើយខ្លាំងណាស់
"នេះអូនឮបងនិយាយហ៎"
"អូនឮបងនិយាយមែនទេ"Vegasសប្បាយចិត្តពេកក៏អង្រួងដៃpeteខ្លាំងៗ
"អូនឮហេតុអីក៏អូនមិនក្រោកមកនិយាយជាមួយបង"
"ឬមួយក៏អូនខ្លាចវាមកធ្វើបាបអូនទៀតអូនមិនបាច់បារម្មណ៍រឿងនឹងទេបងចាត់ការវារួចហើយ"
"សុំអង្វរអូនក្រោកមកនិយាយជាមួយបងបន្តិចមកបងពិតជានឹកអូនណាស់"
"Peteបងសុំអង្វរក្រោកមកនិយាយជាមួយបងបន្តិចមក"Vegasនិយាយទាំងទឹកភ្នែកដែលកំពុងស្រុះចុះមក
"ហិកហិ.....pete"

Don't Know Why Where stories live. Discover now