😴

461 64 35
                                    

Vegasបានបើកឡានរហូតដល់មន្ទីរពេទ្យហើយមកមើលថែpete ពេញមួយយប់តែម្តងមិនហ៊ានទៅណាទេសូម្បីតែពេលទៅបន្ទប់ ទឹកក៏ក្រលៀសភ្នែកមកមើលសិនដែរ
(និយាយពីថាបារម្មណ៍នោះ)
ព្រឹកឡើងVegasកំពុងតែអង្គុយដេកជិតPete
Peteក្រោកមកឃើញVegasដេកជិតខ្លួនបែបក៏សប្បាយចិត្តណាស់ហើយក៏ញញឹមចេញមកយ៉ាងស្រស់ស្អាតហើយpete ក៏បានយកដៃទៅអង្អែលសក់Vegasតិចៗ កម្លាំងដែលpeteប៉ះសក់Vegasនោះវាបានធ្វើឲ្យVegasកំរើកខ្លួនបន្តិចហើយ មិនយូរVegasក៏បានក្រោកមក
ពេលក្រោកមកភ្លាមឃើញPeteកំពុងតែសម្លឹងមើលខ្លួនបែបនៀក Vegasសប្បាយចិត្តក៏ស្ទុះទៅឪបPeteភ្លាមៗដែលធ្វើអោយPeteឈឺមុខរបួសយ៉ាងខ្លាំង
"អួយយឈឺ"pete
"បងសុំទោសណា បងសប្បាយចិត្តពេក"Vegasដកpeteចេញពីខ្លួនបន្តិចហើយក៏និយាយទៅPeteទាំងក្តីបារម្មណ៍
"អូនមានស្រេចទឹកអត់មកយកមកឲ្យ"Vegas
"អឹមមម"pete
Vegasក៏យកទឹកមកឲ្យpeteផឹក
"អ្ហេះអ្ហេស"peteក្អកតិចៗព្រោះឈ្លក់ទឹក
"អូនយ៉ាងមិចហើយ"
"អូនមិនអីទេ"
"អូនមានឃ្លានបាយអត់ ហើយមានអស់កម្លាំងអត់ មានឈឺពោះឈឺក្បាលអីអត់ហើយមានឈឺដៃជើងអត់នៀក"Vegasសួរសំណួរយ៉ាងច្រើនទៅpeteដែលធ្វើឲ្យpeteសឹងតែហួសចិត្តនឹងVegas
"អូនមិនអីទេ"peteក៏និយាយកាត់សំណួរVegas
"បងកុំបារម្មណ៍ពេកមើល អូនមិនអីពិតមែន"peteចាប់ដៃVegas
"មិនឲ្យបារម្មណ៍មិចបើអូនសន្លប់យូរថ្ងៃហើយ"Vegasចាប់ដៃ peteយ៉ាងណែន

"មាត់អូនស្លេកអស់ហើយ"Vegasក៏យកក្រែបមកលាបឲ្យpete
ពេលកំពុងលាបpeteមើលមុខVegasទាំងក្រសែភ្នែកពោរពេញទៅដោយក្តីស្រឡាញ់ដែលមានចំពោះVegas ហើយក្នុងចិត្តpeteពេលនេះគឺមានអារម្មណ៍រំភើបនិងសប្បាយចិត្តចំពោះទង្វើដែលVegasធ្វើមកលើខ្លួន មិននឹងស្មានថាគេលះបង់ថ្នាក់នេះសោះ

"ស្អាតហើយ"Vegasលាបរួចក៏សម្លឹងមើលមុខpeteហើយ ក៏និយាយទៅpete

"បងឯងហ៎"peteក៏រៀងអៀនតិចៗ
"តែបងដឹងអត់ថានរណាជាអ្នកមកបាញ់អូន ហើយមិចបានវាបាញ់អូនចឹងអូនមិនដែលស្គាល់វាផង"
"វាជាសត្រូវរបស់បង"
"វាចង់សងសឹកបងទើបវាបាញ់អូន បងសុំទោសណាដោយសារតែ បងទើបអូនត្រូវមករងគ្រោះដោយសារតែបង"Vegasនិយាយហើយកាន់ដៃpeteយ៉ាងណែន
"បងទៅមានរឿងជាមួយពួកវាពីកាល"pete
"គឺតាំងតែពីប៉ាបងនៅរស់ម្ល៉េះ"Vegas
"ហើយប៉ាបងទៅមានរឿងអីជាមួយពួកគេ"
"គឺរឿងរកសុីនឹងហា៎អូន គ្មានអីទេ"
"បងមានកើតអីអត់"
"បងមិនអីទេ បារម្មណ៍ពីខ្លួនឯងសិនទៅ"
"ជុប"Vegasក៏ឪនទៅថើបpete
"បងលោកពេទ្យថាប៉ុន្មានថ្ងៃទៀតទើបអូនបានចេញពីមន្ទីរពេទ្យ"
"គាត់មិនទាន់ប្រាប់ទេ"
"អូនខ្លាចវាមកធ្វើបាបយើងម្តងទៀត"Peteកាន់តែVegasហើយសម្លឹងមើលដោយដឹងមុខក្រៀមក្រំភ័យខ្លាច
"អូនមិនបាច់ភ័យវាមិនអាចធ្វើអីអូនបានទៀតទេ"
"បងធ្វើអីពួកគេ"
"បងមិនបានធ្វើអីទេ គឺប៉ូលីសចាប់គេបាត់ហើយ"
"ចឹងក៏ល្អហើយ"

Don't Know Why Where stories live. Discover now