កុំកើតអីណា

520 58 48
                                    

អ្នកទាំងអស់គ្នាញុមសុំទោសទុកមុនបើសរសេរទៅខុសកន្លែងណាអីព្រោះថាញុមអត់បានអានឡើងវិញទេ🙏😚

ទីតៗៗ សម្លេងសុំផ្លេឡានរបស់Vegas
Peteគ្រាន់តែឮភ្លាមក៏ងើបមកមើលតាមបង្អួចឲ្យប្រាកដថាជាVegas ពិតមែន។ Pete ឃើញថាជាឡានរបស់Vegas ហើយក៏អូសវាលីចេញទៅហើយKai ក៏ទៅយកវាលីទុកនៅខាង ក្រោយ ហើយPete ក៏ទៅអង្គុយជិតVegas នៅផ្នែកខាងក្រោយ ចំណែកLeo ជាអ្នកបើកឡាន
មកដល់ប្រលានយន្តហោះភ្លាមVegasPete&leoក៏ប្រញាប់កាន់ វាលីរៀងៗខ្លួនហើយក៏ឡើងយន្តហោះទៅ
VegasនិងPete អង្គុយជិតគ្នាចំណែកLeo នៅអង្គុយខាងក្រោយ

"អូនមិនដែរជិះយន្តហោះទាល់តែសោះ តាំងតែពីប៉ាស្លាប់ទៅ" peteសម្លឹងមើលVegas
"ប៉ាអូនចែកឋានយូរនៅ"vegas
"ក៏តាំងតែពីអូនរៀនថ្នាក់ទី11ហ៎"Pete
"ទៅដល់ទីនោះ បងត្រូវទៅប្រជុំភ្លាមៗចឹងអូននៅម្នាក់ឯងបានណា" Vegasអង្អែលក្បាលPete
"បានតើ តែកុំយូរពេកណា"Pete ញញឹមតិចៗទៅVegas
"ជុប គួរឲ្យស្រឡាញ់ណាស់"peteនិយាយមិនទាន់ចប់ស្រួលផងvegasក៏ថើបថ្ងាសpete

ពេលកំពុងធ្វើដំណើរPete ក៏ដេកលក់លើទ្រូងVegasដែលកំពុងធ្វើការVegasឃើញpeteដេកលក់ចឹងក៏យកអាវក្រៅមកដណ្តប់ ឲ្យPete ហើយក៏អង្អែលក្បាលpeteតិចៗបន្ទាប់មកក៏វែកសក់របស់Pete ចេញរួចក៏លួចទៅថើបថ្ងាសរបស់Pete
(សង្សារគេsweetចឹងហាស៎)

ពួកគេទាំង3នាក់ធ្វើដំណើរដោយមានសុវត្ថិភាព យន្តហោះក៏បន្តដំណើររហូតដល់ប្រទេសសិង្ហបុរី ពួកគេទាំង3ទៅយកវាលី ហើយក៏មានអ្នកមកទទួលទៅកន្លែងស្នាក់នៅ កន្លែងនៅគឺ មានពីរ បន្ទប់គឺរបស់LeoមួយនិងVegasPete មួយ
Vegasដល់កន្លែងស្នាក់នៅភ្លាមក៏ទៅប្រជុំភ្លាម
"អូនបងទៅប្រជុំសិនហើយណា"VegasដើរទៅជិតPete
"អឹមមមប្រញាប់មកវិញណា"Pete ក៏ទៅឪបVegas
"ជុបប ចាំបងប្រញាប់មកវិញ"vegasដកPete ចេញពីទ្រូងបន្តិច ហើយក៏ទៅថើបpeteមួយទៀត

"អូនប្រាកដណាថានៅម្នាក់ឯងបាន"vegasនិយាយទាំងឪបPete នៅជាប់ទ្រូងនៅឡើយ
"ប្រាកដហើយ បងប្រញាប់ទៅៗ"Pete
"បងទៅសិនហើយណា តោះLeo យើងទៅ" Vegasនិយាយលាទៅpeteមិនទាន់ផុតពីមាត់ផងក៏បបួលLeo ទៅ

Vegas&Leo ចេញទៅpeteក៏បានត្រឹមតែសម្លឹងមើលរហូតដល់ពួកគេទាំង2ចេញផុតទៅ
ពេលPete នៅម្នាក់ឯងនៅក្នុងបន្ទប់គឺអត់មានអីធ្វើទេ peteចេះតែ ដើរចុះដើរលើងទៅវិញទៅមកពេញបន្ទប់ ធុញពេកPete ក៏ចែញទៅខាងក្រៅដើម្បីជាមនុស្សម្នាខ្លះ

Don't Know Why On viuen les histories. Descobreix ara