ទៅងាប់ទៅ(The End)

980 106 36
                                    

នេះជាពេលដែលPeteចេញពីបង្រៀនហើយ

"ឈប់សិនអាpeteអោយយើងជូនទៅផ្ទះអត់"Mikeរត់តាមPete ពីក្រោយហើយក៏សួរPete

"មិន......"peteមិនទាន់និយាយផងក៏ឃើញឡានVegasឈប់នៅមុខសាលា

"អឹមok"peteដំបូងប្រុងនឹងបដិសេធMikeទៅហើយតែក៏ប្តូរចិត្តវិញ

"តោះយើងទៅចឹង"Mikeកាន់តែដៃPete
"ឈប់សិនអាKai"Peteក៏ក្រឡេកឆ្វេងស្តាំដើម្បីរកKai

"ហែងទៅដល់ផ្ទះកុំភ្លេចsendមេរៀនមិញអោយអញផង" KaiនិយាយនៅពេលដែលកំពុងដើរជាមួយLucas

"ដឹងហើយ មិញមិនព្រមកត់ទេ" Lucas

"ក៏ងងុយដឹកនឹងណា" Kai

"kai....តោះយើងប្រញាប់ទៅ"
PeteលើកដៃហៅKaiបន្ទាប់មកក៏និយាយ

"អាCasអញទៅមុនហើយណា តែណាពូរបស់ហែង"
Kaiសម្លឹងមើលLucas

"នោះពូរបស់យើងហ៎ ទៅសិនហើយណាbye លោកគ្រូខ្ញុំលាសិនហើយ" lucasលើកដៃសំពះលាpete&mikeហើយក៏ដើរសំដៅទៅឡានរបស់Vegasបាត់ទៅ

នៅពេលដែលLucasចូលទៅដល់ក្នុងឡានហើយក៏ឃើញថាVegasកំពុងសម្លឹងមើលPeteដាេលកំពុងសើចសប្បាយជាមួយនឹងMike

"ពូ....ពូ"lucasហៅVegasម្តងជាពីរដងVegasនៅតែមិនដឹងខ្លួន lucasក៏ស្រែកហៅVegasមួយទំហឹង

"ហាស"Vegasភ្ញាក់បន្តិចហើយក៏ឆ្លើយទៅlucas

"លោកពូភ្លឹកដល់ណានឹង"LucasនិយាយទៅVegasស្របពេលដែលខ្លួនកំពុងដាក់ខ្សែក្រវ៉ាត់ការពារ

Vegasស្ងាត់មិនតបតនឹងlucasហើយកីនៅតែសម្លឹងមើលពួកគេ

"តោះពួកយើងទៅ"Mikeកាន់ដៃPeteដើរទៅរកឡានហើយក៏បើកទ្វារអោយpete

PeteពេលMikeកាន់ដៃខ្លួនគាត់ក៏មានអារម្មណ៍មិនស្រួលផងដែរ តែដោយសារចង់ឌឺVegasគាត់ក៏នៅស្ងៀមអោយmikeកាន់

អារម្មណ៍Vegasពេលនេះពិតជាពិបាកពណ៌នាណាស់ ទាំងខឹង ទាំងប្រចណ្ឌ័ ទាំងខូចចិត្ត វាច្របូកច្របល់ចូលគ្នាអស់ហើយ

ក្នុងចិត្តគាត់ គាត់តែទៅវាយMikeទេតែក៏ព្យាយាមទប់អារម្មណ៍

"លោកពូពេលណាទើបចេញទៅ ខ្ញុំឃ្លានបាយហើយ"
kaiយកដៃទៅអង្អែលពោះរបស់ខ្លួន

Don't Know Why Where stories live. Discover now