ជួបគ្នាសារជាថ្មី

477 79 13
                                    

Love and hate
Part 13 ជួបគ្នាសារជាថ្មី

បៀវ ចាប់ផ្តេីម សង្កេតមេីលគ្រប់យ៉ាងនៅទីនោះ បេីមានគេគេចែកចាយវាអាចលាក់ទៅក្រលាតណាមួយមិនខានទេ កំពុងតែរកសុខៗក៏ចាប់ផ្តេីមលឺសម្លេងបុរសម្នាក់ដែលស្តាប់ទៅទំនងជានិយាយទូរស័ព្ទ

« អញអោយហែងរកពីគេ តេីពេលណាទេីបបានដំណឹងទៅ!! វាយូរឆ្នាំហេីយណា៎....!! »

« យេីងទុកពេលឲ្យឯង1ខែទៀត បេីរកមិនឃេីញទេ យេីងសម្លាប់ឯងចោលភ្លាម.... »

គ្រាន់តែលឺដល់ឃ្លាចុងក្រោយ បៀវក៏បេីកភ្នែកធំៗ គេក៏សម្រេចចិត្តដេីរយឺតៗទៅបន្ទប់ទឹកមួយនោះ គ្រាន់តែដល់ភ្លាមទ្វាក៏បានបេីកឡេីងតែម្ដង

« ភីត!!.... » សម្លេងស្រែកបែបថ្នមក៏បានបន្លឺឡេីងដោយ បាយបឺត ។ Pete មិនបានបង្ហាញប្រតិកម្មអ្វីឡេីងកហរៅពីភ៏យព្រោះបុរសចំពោះមុខនេះគឺបេីកទ្វាភ្លាមៗពេក

« អទោស ខ្ញុំ..... » បៀវ និយាយមិនទាន់ចប់ផងក៏ត្រូវ បាយបឺតចាប់អោបយ៉ាងពេញៗដៃ ព្រោះតែនឹកខ្លាំងពេក គេអោបដោយទឹកភ្នែក ភាពរំភេីបបូកនឹងចិត្តសោកសៅ

« សុំទោស....សុំទោស..... បងសុំទោសភីត បេីបងដឹងមិនថាបែបនេះ បងមិនធ្វេីបែបនោះទេភីត » បាយបឺត និយាយដោយទឹកភ្នែករំពឹងតែពាក្យថាសុំទោស គេពិតជាសុំទោសរាល់រឿងគ្រប់យ៉ាងដែលគេបានធ្វេី បេីគេដឹងថាមានរឿងចឹង គេច្បាស់ជាមិនធ្វេីរឿងនោះឡេីង

« សុំទោស ខ្ញុំ...មិនមែន ភីតទេ » បៀវ ស្រដីដោយរេីសចេញពីដៃរបស់ បាយបឺត ដោយខឹងតិចៗ តែបាយបឺតកាន់តែអោបជាងមុនទៀត

« ភីត អូននៅខឹងបងមែនទេ?? » បាយបឺត ស្រដីដោយកាខូចចិត្ត

« ហុីយ!!! ខ្ញុំមិនមែនឈ្មោះភីតទេ » បៀវស្រែកដោយរុញគេចេញពីខ្លួន

« អូននៅខឹងបងមែនទេភីត បងសុំទោស បងសុំទោសគ្រប់យ៉ាងណា » បាយបឺតវាទៅអោបជេីង បៀវភ្លាមៗ តែបៀវបែបជាគាស់ជេីងរួចដេីរចេញយ៉ាងលឿន រកតែ បាយបឺតតាមមិនទាន់សូម្បីតែស្រមោល

+ក្នុងឡាន

« ឯងដឹងទេមុននេះយេីងជួបបុរសម្នាក់គេដូចជាមនុស្សឆ្កួតចឹង ហេីយសុខៗបែបជាមកអោបយេីងហេីយ ថែមទៅហៅយេីងថាភីតទៀតផង » បៀវ និយាយដោយខឹង ព្រោះ3ឆ្នាំមមកនេះគេមិនបានឲ្យបុរសឬស្រីណាមកអោបគេឡេីងហេតុអីបុរសនោះថ្លេីមធំមកអោបគេបែបនេះ??? ( កូនឆីរក្សាខ្លួនបានអហា៎ )

Love and hate ( Vegas pete )Where stories live. Discover now