ខ្ញុំគ្មាន ទោស ឲ្យអ្នកសម្លាប់គ្រួសារនឹងបំផ្លាញ់ខ្ញុំទេ

346 76 2
                                    


« ពីព្រោះយេីងនឹងឯង ហៅគ្នាដោយសេរី បងអូន អញហែង យេីងឯង VegasPete យ៉ាងមិចក៏បាន » Vegas និយាហដោយលេីកជញ្ចេីមឡេីង

« អ៎..... » Pete ញញឹមបន្តិចរួចក៏ដេីរគេីមៗទៅកាន់បន្ទប់ខ្លួន

« 50វិនាទីទៀតគេនឹងស្រែកមិនខានទេ😐 » Vegas និយាយតិចៗដោយសម្លឹងទៅ ដំណេីររបស់ Pete

« អាយ៎!!!!! » សម្លេង Pete ស្រែកមកមួយទំហឹង Vegas ក៏ញញឹមបន្តិច រួចក៏សម្តែងធ្វេីមុខបារម្ភហេីយឡេីងទៅខាងលេីយ៉ាងឆាប់រហ័ស

« ជួយផង អ្ហា‌ៗៗ  » សម្លេងស្រែកយំបន្លឺឡេីងយ៉ាងខ្លាំង ធ្វេីឲ្យអ្នកដែលផ្តេីមគំនិតក៏រាងភ័យបន្តិចដែល

« Pete » Vegas រត់លឿនជាងមុនទៅរក មនុស្សដែលស្រែកយំ បន្ទាប់ពីទៅដល់ភ្លាមក៏ត្រូវឈប់យ៉ាងរហ័ស ព្រោះតែ រាងតូចបានហក់មកអោបគេយ៉ាងណែនដោយយំ និយាយអីស្តាប់មិនបានព្រោះតែភ័យខ្លាចណាស់ ដៃគោតតែពីចង្អុលទៅវាំងននឲ្យរាងក្រាស់សម្លឹងមឹេលទៅ គឺឃេីញថាមាន យីម កំពុងតែបេីកភ្នែកម៉ក់ៗដោយខ្លួនកំពុងតែដាមដោយឈាមពេញខ្លួនតែម្ដង អ្វីដែលសំខាន់មុខមាត់មេីលសឹងមិនយល់ មានស្នាមអាយះជាច្រេីន

« យីម ចេញសិនទៅ » Vegas និយាយរួច កូនចៅក៏ក្រោបដោយអោនគោរពបន្តិចរួចក៏ចេញទៅដោយលំបាកលំបិន ព្រោះវាជារបួសពិតមិនមែនទឹកសេរ៉ូទេ

« គេគួរឲ្យខ្លាច » Pete បានអោបករ រាងក្រាស់ជាប់ដោយមិនលែង អ្នកដែលឈរឲ្យគេតោងក៏ញញឹមបិទមាត់មិនជិតឡេីង

« គេទៅហេីយ លែងអីហេីយ កុំខ្លាច » រាងក្រាស់លេីកដៃអង្អែលក្បាលកូនក្មេងដែលតោងករខ្លួនដោយទឹកភ្នែក

« ក្រែងឯងជាប៉ូលីសហី មិចក៏ខ្លាចឈាមចឹង » Vegas និយាយដោយឆ្ងល់

« មិនដឹង គឺខ្លាចដោយពេល ប្រៀបដូចជា.... មានអីមួយដែលមិនល្អជាមួយនឹងឈាម » រាងតូច ងេីយមកសម្លឹងទៅបុរសជំពោះមុខដោយមុនព្រមចុះសោះ Vegas ក៏សម្លឹងទៅកែវភ្នែក Pete ដែលមានដក់ទឹកសន្សេីម រួចគេក៏ទម្លាក់ទេកមុខចងចាំនៅថ្ងៃដែលគេឃេីញថា Pete ត្រូវឈឺចាប់ យំយ៉ាងខ្លាំងនៅពេលដែលគេបាត់បង់ឪពុកម្ដាយ មិត្តភក្តិ នឹងប្អូនស្រីអ្វីដែលសំខាន់គេគឺបាត់បង់ Vegas ដែលជាដេីមហេតុគ្រប់យ៉ាង

« សុំទោស » Vegas និយាយរួចក៏ស្រក់ទឹកភ្នែកចុះមកមួយដំណក់ Pete ក៏គាំងមិនដឹងថាត្រូវនិយាយថាមិចឡេីយ

« យេីងសួរឯង បេីឯងមានមនុស្សដែលអ្នកស្រលាញ់ខ្លាំង ហេីយបុរសនោះក៏បានទៅសម្លាប់ ឪពុកម្ដាយ បងប្អូន នឹងមិត្តភក្តិឯង តេីឯងឈឺចាប់ខ្លាំងទេ ហេីយឯងនឹងធ្វេីបែបណាដាក់សង្សាឯង??? ហេីយសង្សានោះគឺមានហេតុផល » Vegas

« គឺ.....ឈឺ....ហេីយឈឺខ្លាំងទៀតផង ទោះបីជាមានហេតុផល ក៏មិនអាចធ្វេីឲ្យបាត់ឈឺចាប់ដែល ការសម្លាប់មនុស្សជារឿងដែលខុសជាន់ខុស ទោះហេតុផល គំនុំគំគួន ក៏មិនគួរសម្លាប់ ហេីយបេីសង្សានោះពិតជាស្រលាញ់ខ្ញុំមែន គេមិនធ្វេីឲ្យខ្ញុំយំទេ គេនឹងធ្វេីឲ្យខ្ញុំញញឹម បេីគេសម្លាប់គ្រប់គ្នានោះមានន៏យថា គេស្រលាញ់ជាមួយខ្ញុំដោយគ្រាន់តែចង់យកខ្ញុំធ្វេីជាឈ្នាន់ក្នុងការសម្លាប់គ្រប់គ្នា » Pete ចុះពីរាងក្រាស់ដោយទឹកមុខរាបស្មេី និយាយដោយកាដកដង្ហេីមធំៗ អារម្មណ៍ក៏ពិបាកតាមនឹង

« ចុះឯងអត់អោនទោសឲ្យទេ??? » Vegas

« ទេ!! ខ្ញុំគ្មាន ទោស ឲ្យអ្នកសម្លាប់គ្រួសារនឹងបំផ្លាញ់ខ្ញុំទេ » Pete និយាយដោយប្រាកដប្រជា

You've reached the end of published parts.

⏰ Last updated: Dec 17, 2022 ⏰

Add this story to your Library to get notified about new parts!

Love and hate ( Vegas pete )Where stories live. Discover now