Vegas ឬ daddy .... ហៅអាឆ្កួត

273 76 8
                                    

+រយៈពេលមួយថ្ងៃក៏បានកន្លងផុតទៅ គ្រប់យ៉ាងបានផ្លាស់ប្ដូរទៅតាមពេលវេលា ថ្ងៃថ្មីវេលាថ្មីនិងសកម្មភាពថ្មីៗ Vegas បើនៅក្បែរ Pete គ្រប់ពេលវេលាមិនហ៊ានសូម្បីតែគេង ព្រោះគេខ្លាចថាមនុស្សដែលគេស្រឡាញ់ភ្ញាក់នៅពេលយប់ គេនឹងឯកានៅពេលដែលឃើញមានឃើញនរណាម្នាក់នៅក្បែរខ្លួន។

« ពេលណាទៅអូនភ្ញាក់ឡើង Pete » Vegas ស្រីដែលកាន់ដៃភាពយ៉ាងជាប់ ទឹកភ្នែកក៏ស្រក់ចុះមកប៉ះនឹងដៃ រូបរាងគេនៅពេលនេះគឺទ្រុតទ្រង់ខ្លាំងមែនទែន ព្រោះគេមិនទាន់បានញ៉ាំអាហារតាំងពីម្សិលមិញមួយម៉្លេះ មិនសមជាម៉ាហ្វៀដែលកាច់សាហាវសោះ

« អឹម..... » សំឡេងក្រហមដើមកររបស់រាងតូចក៏បានបន្លឺឡើង ធ្វេីអោយអ្នកដែលរង់ចាំទាំងថ្ងៃទាំងយប់ប្រញាប់ងាកទៅមេីលដោយស្នាមញញឹម

« Pete » Vegas

« ម៉េចក៏លោកនៅទីនេះ ហេតុអ្វីបានជាលោកទៀតហើយ ម៉េចក៏លោកតាមខ្ញុំដូចជាស្រមោលអន្ទោងតាមប្រាណអញ្ចឹង » ភ្ញាក់មិនបានប៉ុន្មានផង ក៏និយាយឡើងមក វាជាសំណួរអត់ដែលគេរក្សាទុកក្នុងចិត្ត តាំងពីគេមកប្រទេសថៃម៉្លេះ

« ព្រោះអូនជារបស់បង » Vegas

« អ្នកណាជារបស់លោក ខ្ញុំមិនដែលស្គាល់លោកទេ ពួកយេីងក៏មិនដែលស្គាល់គ្នា មកថាខ្ញុំជារបស់លោកមិចនឹងបានទៅ » Pete តមាត់ម៉ាឆ្ងាញ់

« ហុីយ.... ឃ្លានទេ? » រាងក្រាស់ប្ដូរប្រធានបទនិយាយព្រោះខ្លាចមើលរឿងឈ្លោះប្រកែកគ្នាទាំងព្រឹក

« ឃ្លានណាស់😁 » គ្រាន់តែនិយាយរឿងឃ្លានភ្លាម រាងតូចស្ញេញតែម្ដង ធ្វើឱ្យអ្នកដែលសួរសំណួរក៏សើចហួសចិត្តបន្តិចដែរ។

Vegas លើកទូរសព្ទ Call ទៅយីម អោយយកអាហារមកមន្ទីរពេទ្យភ្លាមៗ។ មិនយូរប៉ុន្មានយីមក៏បានមកដល់ ដោយកាន់អាហារជាច្រើន អ្នកដែលរង់ចាំអាហារក៏ចាប់ផ្ដើមញញឹមយ៉ាងស្រស់តែម្ដង។ រាងក្រាស់ដាក់អាហារចួលចានរួចក៏យកទៅជិត Pete

« នេះ រួចរាល់ហេីយ ញាំទៅ » Vegas

« ញាំមិនកេីតផង » Pete និយាយដោយសម្លេងទៅដៃ ព្រោះដៃគេជាប់ដោយសេរ៉ូហេីយ ពិបាកណាស់ ទឹកមុខជូរៗ ដោយពោលពេញដោយភាពម្អិកម្អួយ

Love and hate ( Vegas pete )Where stories live. Discover now