Pete បាត់ការចងចាំ

239 59 4
                                    

« គេមានឈ្មោះថា បៀវ ណាតា មានអាយុ21ឆ្នាំ ប្រវត្តិពីមុនមកគឺគ្មានទេ ហេីយមុខរបរគឺគ្មានដំណឹង » យីម

« 21.... គេច្បាស់ជាភីត គេច្បាស់ជាភីតមិនខានទេ ព្រោះភីតឆ្នាំនេះក៏21ដែល ហេីយឈ្មោះបៀវ... គឺជាឈ្មោះពិតរបស់ ភីត គេគឺជាភីតមិនខានទេ » Vegas និយាយឡេីងដោយទឹកមុខកំសត់ ចង់ស្រក់ទឹកភ្នែកមក ដោយសារតែចិត្តគេគឺពិបាកទទួលយកណាស់ ។ យីម លេីកដៃដេញកូនចៅចេញមិនឲ្យស្តាប់ឬឃេីញទឹកភ្នែកមនុស្សទឹកកកនេះឡេីយ កូនចៅទាំងអស់ដេីរចេញទៅបាត់ដោយមិនងាកក្រោយសូម្បីតែបន្តិច

« ចុះហេតុអី ភីត ធ្វេីជាមិនចាំខ្ញុំ??? » Vegas បន្តកានិយាយដោយសម្រក់ទឹកភ្នែកមួយដំណក់

+មួយសប្តាហ៍កន្លងផុតទៅ Pete បានមកដល់ប្រទេសថៃដោយវាជាវិសមការរបស់ខ្លួន Pete ដេីរលេងសឹងតែគ្រប់ទីកន្លែង ញាំអាហារដែលខ្លួនប្រាថ្នាដោយស្នាមញញឹម

« អ្នកប្រុសចង់ញាំអ្វីដែលបាទ » អ្នករត់តុក៏និយាយឡេីងដោយស្នាមញញឹមទៅកាន់រាងកាយតូច

« អឹម..... ចង់ញាំមី » Pete និយាយដោយស្នាមញញឹមយ៉ាងគួរឲ្យស្រលាញ់ អ្នករត់តុក៏ដេីរចេះដោយស្នាមញញឹម រួចក៏រៀបចំ មី មួយចាន់ហេីយយកមកឲ្យទៅ Pete វិញ តែអ្នកយកមកនោះគឺមិនមែនបុរសមិញឡេីយ តែជា អ៊ំស្រីដែលជាម៉ូយរបស់ Pete ទៅវិញ

« ក្មួយ Pete » អ៊ំស្រែកស្រដីឡេីងដោយស្នាមញញឹមធ្វេីឥ្យមីដែលនៅនឹហដៃក៏ជ្រុះចុះមក គាត់រត់មកអោប Pete ដោយភាពនឹករលឹក ។ ពេលនេះ Pete បែបជាទទួលបានអារម្មណ៍យ៉ាងចម្លែកនៅពេលដែលគាត់អោបខ្លួនទៅវិញ ខួរក្បាល Pete ពោលពេញដោយចម្ងល់

« Pete ជាអ្នកណា??? ហេតុអីអុកឡុកជីវិតខ្ញុំម្លេះ??? ឬ ខ្ញុំជាគេ??? តាំងពីគ្រោះថ្នាក់មក ខ្ញុំមិនចាំអ្វីទាំងអស់ អាចទេដែលខ្ញុំជា Pete ម្នាក់នោះ??? » Pete គិតក្នុងចិត្ត ។

« ក្មួយ Pete អ៊ំនឹកក្មួយណាស់ដឹងទេ ប៉ុន្មានឆ្នាំមកនេះ ក្មួយទៅណា មិចក៏មិនមករកអ៊ំសោះចឹង ក្មួយដឹងទេ ក្មួយប្រុស Vegas ពឹតជានឹកក្មួយណា គេតែងតែមករកអ៊ំហេីយយំ គេប្រាប់អ៊ំថា គេនឹកក្មួយណាស់ » អ៊ំស្រី និយាយដោយស្នាមញញឹម យកដៃទៅស្ទាប់ ថ្ពាល់Pete ទឹកភ្នែកPete បែបជាស្រក់ចុះមកភ្លាមៗ នៅពេលដែលលឺឈ្មោះថា Vegas

Love and hate ( Vegas pete )Where stories live. Discover now