Eipsode 2

164 17 0
                                    


          ក្រឡេកមកជីមីននៅពេលនេះរវល់តែប្រញាប់គេចខ្លួនភ្លេចយកកាបូបលុយដែលលាក់នៅក្នុងវ៉ាលីមកតាមខ្លួនបាត់ទៅហើយពេលនេះមានលុយជាប់ខ្លួនតែមួយល្មមជិះតាក់សុីប៉ុណ្ណោះ ។

« ហ្ហើយ! ឃ្លានណាស់ »ជីមីនរអ៊ូបណ្ដើរលើកដៃអង្អែលពោះបណ្ដើរភ្នែកក៏សម្លឹងទៅរកអាហារដែលគេដាក់លក់តាមផ្លូវនោះទាំងលួចលេបទឹកមាត់ ។

« មេឃក៏ជិតងងឹតទៀតមិនដឹងថាទៅដេកទីណាទេ »ជីមីនងើយសម្លឹងមើលមេឃដែលប្រែពណ៌ជាស្រអាប់ទាំងអស់សង្ឃឹមណាមួយក៏ឃ្លានស្ទើរតែដាច់ពោះវៀតទៅហើយ..ត្រូវហើយនាយពិតជាចង់មានសេរីភាពពិតមែនតែមិនមែនមកលំបោកបែបនេះទេ ។

« ទោះយ៉ាងណាក៏ជ្រុលដំណើរទៅហើយទោះចង់ត្រឡប់មកក្រោយក៏មិនបានដែរលោកប៉ាច្បាស់ជាមិនលើកលែងឲខ្ញុំឡើយដូច្នេះខ្ញុំមិនអាចត្រឡប់ ទៅវិញនៅពេលនេះទេ »ជីមីននិយាយដាក់តឿនខ្លួនឯងមិនឲមានគំនិតចង់ត្រឡប់ទៅវិញគ្រាន់តែជួប រឿងលំបោកបន្ដិចបន្ដួចបែបនេះសោះ ។

« អាក៎!..អួយ! »កំពុងដើរសុខក៏ស្រាប់តែមានរាងកាយមាំមួនមួយរត់មកបុកនាយមួយទំហឹងធ្វើឲផ្ងារក្រោយដួលអុកគូទមួយជំហរ ។

« យ៉ាងមិចហើយមិនអីទេឬ? »រំពេចនោះបុរសមាឌ មាំអោនផ្ទៃមុខដ៏ស្រស់សង្ហារមិនចាញ់តារារបស់នាយមកសួរនាំជីមីនដែលដួលអុកគូទនៅលើដីដោយសារតែខ្លួន ។

« នេះមកបុកមនុស្សទាំងរស់ហើយនៅមានមុខមកសួរបែបនេះទៀត? »ជីមីនក៏ញេញមិនធម្មតាដែរនាយស្រែកស្ដីឲរាងក្រាស់វិញប្រាវៗទាំងមិនយល់មុខឡើយ ។

« អេស៎!..ក៏សួរនាំធម្មតាមិចក៏មិនឆ្លើយធម្មតាៗទៅថី! »រាងក្រាស់នេះណាសម្ដីតបវិញក៏មិនណយដែរហើយមើលទៅនាយតុបតែងខ្លួនដូចពួកជនពាលមិនមានរបៀបរៀបរយសោះជីមីនសម្លឹងមើលសព្វពេញទាំងប្រាណតាំងក្បាលដល់ចុងជើងឃើញថាពិបាក ភ្នែកមើលពិតមែននេះខំតែបានមានរាងកាយស្អាតនិងមាត់មុខស្រស់សង្ហារយោងទេខំអីចប់និយាយ ។

« នែ៎រត់មកបុកខ្ញុំហើយនៅឲខ្ញុំឆ្លើយធម្មតាៗជាមួយទៀត? »ជីមីនកាន់តែញេញថែមទៀតទទួលស្គាល់ថាគេនៅជាមួយប៉ារបស់គេគឺមានចរិតស្លូតបូតតែបើចំពោះអ្នកផ្សេងគេគឺមិនចាវជាមួយឡើយ ។

Hold me tight if you can Where stories live. Discover now