Eipsode 9 (18+)

338 31 2
                                    


« ហឹស៎! »ជីមីនដើរមកហុចដបស្រាមួយដបឲទៅជុងហ្គុកដែលកំពុងអង្គុយលើដំបូលផ្ទះមើលមេឃមើលផ្កាយដែលរះសច្ចាត ។

« អរគុណ »ជុងហ្គុកទទួលដបស្រាយកមកអកក្អឹកៗហាក់ដូចជាទឹកធម្មតាយ៉ាងអញ្ចឹង ។

« មិចក៏សុខៗសម្រេចចិត្តឈប់ភ្លាមៗបែបនេះ? ការងារគឺពិបាករកណាស់ណា »ជីមីនលាន់មាត់

« ហឹស៎! រឿងដល់ដំណាក់កាលនោះហើយខ្ញុំមិនធ្វើថោកសុំទោសដើម្បីតែការងារគ្មានតម្លៃមួយនោះទេ »ជុងហ្គុកនិយាយបណ្ដើរលើកស្រាអកបណ្ដើរ ។

« មកពីខ្ញុំដែលធ្វើឲលោកទៅជាបែបនេះ! ខ្ញុំគឺជាផ្កាយនាំគ្រោះឲលោកពិតមែនលោកត្រូវបាត់បង់ការងារដល់ទៅពីរកន្លែងព្រោះតែខ្ញុំ »ជីមីននិយាយទាំងមានអារម្មណ៍ថាខុស ។

« ហឹស៎! តែខ្ញុំថាអត់ទេ...»លឺជុងហ្គុកឆ្លើយដូច្នេះធ្វើឲជីមីនរហ័សងាកទៅសម្លឹងមុខគេភ្លឹកៗ ។

« មិចក៏ថាអត់? »ជីមីនសួរទាំងការចង់ដឹងពីចម្លើយច្បាស់លាស់របស់រាងក្រាស់ ។

« ហឹស៎! មិនដឹងទេ »ជុងហ្គុកញាក់ស្មាហើយសើចដើមកបន្ដិចហើយរួចផឹកបន្ដធ្វើឲជីមីនដែលចាំចម្លើយខក ។

កន្លងផុតទៅកន្លះម៉ោងជុងហ្គុកលើកអកស្រាជិតពីរយួរទៅហើយខណះពេលនេះនាយក៏រាងធីងធោងដូចគ្នា ។

« ខ្ញុំថាលោកស្រវឹងហើយ! ចូលទៅក្នុងផ្ទះសម្រាកទៅ »ជីមីនលាន់មាត់ក្រោយឃើញសភាពជុងហ្គុកចំណែកជីមីនគេមិនសូវស្រវឹងទេព្រោះផឹកកំដររាងក្រាស់តិចៗប៉ុណ្ណោះ ។

« ជីមីន! » សុខជុងហ្គុកក៏លាន់ហៅឈ្មោះជីមីនទាំងសម្លេងងុលៗបែបមនុស្សស្រវឹង ។

« ហឹស៎? »ជីមីន

« មុននេះខ្ញុំឆ្លើយថាមិនដឹងប៉ុន្ដែពេលនេះខ្ញុំដឹងចម្លើយហើយ! »សុខនាយក៏រំលឹករឿងដែលនិយាយគ្នាមុននេះ ។

« អញ្ចឹងប្រាប់ខ្ញុំផងបានទេ? »ជីមីន

« និយាយដោយស្មោះត្រង់ចុះតាំងពីមានវត្តមានរបស់ជីមីនចូលមកខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាពិភពដែលខ្ញុំរស់នៅគឺលែងសោះកក្រោះឬឯកាទៀតហើយ....ជីមីនប្រៀបដូចជាពន្លឺមួយដែលបំភ្លឺដល់ខ្ញុំដែលកំពុងស្ថិតក្នុងភាពងងឹតយ៉ាងអញ្ចឹងខ្ញុំមិនដឹងទេព្រោះរាល់ពេលដែលខ្ញុំនៅជិតជីមីនធ្វើឲខ្ញុំមានអារម្មណ៍រំភើបលាយភាពរីករាយតើមកពីខ្ញុំចាប់ផ្ដើមស្រលាញ់ជីមីនហើយមែនទេ? »ត្បិតតែជុងហ្គុកស្រវឹងប៉ុន្ដែសម្ដីរបស់នាយនិយាយមកហាក់ចេញចិត្តពីចិត្តពិតៗហើយក៏ធ្វើឲជីមីនចាប់ផ្ដើមរលីងរលោងចង់យំដូចគ្នាព្រោះតែរំភើបពេកនិងពាក្យសម្ដីមិញនេះ ។

Hold me tight if you can Where stories live. Discover now