Eipsode 5

131 17 0
                                    


   ក្រោយញាំអាហារពេលព្រឹករួចជុងហ្គុកក៏បានទៅមន្ទីពេទ្យព្រោះថ្ងៃនេះជាថ្ងៃដែលគេសម្រាកពីការងារទាំងឡាយរបស់គេទើបមានពេលទៅមើល ម្ដាយនៅឯមន្ទីពេទ្យប៉ុន្ដែថាទៅលើកនេះមិនមែនទៅតែឯងទេគឺមានជីមីនសុំតាមទៅជាមួយព្រោះនាយរអ៊ូថាមិនចង់នៅផ្ទះតែឯង ។

     មន្ទីពេទ្យ៚
    ជុងហ្គុកដាក់ខ្លួនអង្គុយលើកៅអីក្បែរគ្រែរបស់អ្នកជំងឺទាំងទឹកមុខក្រៀមក្រំដៃមាំលូកទៅក្រសោបដៃតូចៗដែលពោពេញទៅដោយសរសៃសេរ៉ូមថ្នមៗ ។

« ម៉ាក់! មួយរយះនេះខ្ញុំមិនសូវបានមកលេងម៉ាក់សោះសុំទោសដែលឲម៉ាក់រងចាំយូរបែបនេះ »ជុងហ្គុកនិយាយទៅកាន់ម្ដាយដែលកំពុងគេងស្ដូកស្ដឹងមានត្រឹមអុកសុីសែនដាក់ជំនួយដើម្បីឲមានដង្ហើមរស់តែ
ប៉ុណ្ណោះបើអត់វាប្រាកដណាស់ថាជីវិតគាត់ក៏នឹងត្រូវអស់ត្រឹមហ្នឹងដូចគ្នា ។

« តើម៉ាក់របស់លោកទៅជាបែបនេះប៉ុន្មានឆ្នាំហើយ? »ជីមីនលាន់មាត់សួរក្រោយស្ងាត់មួយសន្ទុះ ។

« ប្រហែលជា4ឆ្នាំមុន »ជុងហ្គុកតបទាំងភ្នែកសម្លឹងមើលទៅម្ដាយម្រាមដៃនាយក៏អង្អែលលើខ្នងដៃជ្រីជ្រួញថ្នមៗ។

« អូ៎! អញ្ចឹងរាល់ថ្ងៃនេះលោកព្យាយាមធ្វើការងារច្រើនកន្លែងក៏ព្រោះតែយកលុយមកមើលជំងឺម៉ាក់មែនទេ? »ជីមីនបន្ដសួរនាំព្រោះគិតមើលទៅជុងហ្គុកពិតជាកូនកតញ្ញូពិតមែន ។

« ហឹម!..ហើយខ្ញុំក៏ត្រូវតែផ្សំលុយសម្រាប់ការវះកាត់របស់គាត់នៅចុងខែក្រោយនេះដែរ »ជុងហ្គុកប្រាប់ដោយមិនលាក់លៀមអ្វីឡើយការវះកាត់ខែក្រោយនេះគឺត្រូវចំណោយច្រើនទើបនាយប្រឹងរកធ្វើការច្រើនកន្លែងបែបនេះ ។

« .......... »ជីមីនលឺហើយក៏ស្ងាត់មាត់លែងសួរនាំតទៅទៀត ។

« ជីវិតគេពិតជាលំបោកជាងខ្ញុំឆ្ងាយណាស់ »ជីមីនគិតក្នុងចិត្តទាំងមានអារម្មណ៍អាណិតអាសូរដល់អ្នកកម្លោះដែលនូវចំពោះមុខ ។

     ក្រោយត្រឡប់ពីមើលម្ដាយវិញវាក៏យប់ល្មមជុងហ្គុកនិងជីមីនបានបណ្ដើរគ្នាចេញពីឡានក្រុង សម្ដៅទៅច្រកតូចដែលជាផ្លូវចូលផ្ទះរបស់ពួកគេ ។

Hold me tight if you can Where stories live. Discover now