Eipsode 6

121 16 0
                                    


មន្ទីពេទ្យ៚
ពេលនេះជីមីនកំពុងគេសម្រាកនៅមន្ទីពេទ្យក្រោយពេលពេទ្យដេរបួសនិងស្គេនមើលក្បាលរួចរាល់ ។ ខណះឯជុងហ្គុកអង្គុយនៅក្បែរគ្រែរងចាំឲជីមីនដឹងខ្លួនពីសន្លប់...ពេទ្យថារបួសក្បាលគឺវាមិនប៉ុន្មានទេតែហេតុដែលជីមីនសន្លប់ជាងមួយម៉ោងនេះក៏ព្រោះតែការភិតភ័យផងដែរ ។

« សុំទោសដែលមិនព្រមនៅតាមអ្វីដែលឯងសុំ...ឲខ្ញុំសុំទោសណា៎ »ជុងហ្គុកពោលពាក្យសុំទោសតិចៗទាំងក្នុងចិត្តមានអារម្មណ៍ខុសចំពោះជីមីនជាខ្លាំងគ្រាន់តែចូលទៅឃើញជីមីនដំបូងបេះដូងគេស្ទើរតែជ្រុះដល់ដីទៅហើយ ។

« ហឹម!...»រំពេចនោះសម្លេងក្រហឹមបន្លឺឡើងធ្វើឲជុងហ្គុករហ័សងាកទៅរកប្រភពក៏ឃើញថាជីមីនដឹងខ្លួនវិញហើយ ។

« ជីមីន...យ៉ាងមិចហើយមានឈឺត្រង់ណាទេ? »នាយរហ័សសួរនាំមាឌល្អិតដែលបើកភ្នែកព្រិចៗសម្លឹងមុខ នាយហាក់ដូចជានៅវិលៗទៅឡើយ ។

« ជុងហ្គុក! »សម្លេងដំបូងដែលជីមីនបានបន្លឺនោះគឺជាឈ្មោះរាងក្រាស់ដែលនៅចំពោះមុខ ។

« មានអីមែនទេ? »ជុងហ្គុកសួរទាំងនៅតែព្រួយបារម្ភ ។

« ជុងហ្គុក! ខ្ញុំ...ខ្ញុំខ្លាចណាស់! »លឺហើយដើមទ្រូងជុងហ្គុកអួលណែនជាខ្លាំងនាយមិនបង្អង់យូរស្ទុះមកក្រសោបអោបរាងតូចរបស់ជីមីនយ៉ាងណែនក្នុុងបំណងលួងលោម ។

« ហឹម! អស់អីហើយកុំខ្លាចអី »ដៃមាំលើកអង្អែលខ្នងស្ដើងស្រាលៗលួងលោមនាយ ។

« ............. »ជីមីនមិននិយាយអ្វីគិតតែពីសង្ខំក្នុងទ្រូងមាំទាំរបស់ប្រុសដែលតែងតែជួយខ្លួនគ្រប់ពេលបើគ្មានគេនាយប្រាកដជាគ្មានបានមកអង្គុយត្រង់នេះទេ ។

« អាចប្រាប់ខ្ញុំបានទេថាមានរឿងអីកើតឡើង? »ជុងហ្គុកចោទសួរក្រោយជីមីនស្ងប់អារម្មណ៍ហើយ ។

« គឺ...គឺពេលដែលលោកចេញផុតបុរសម្នាក់នោះក៏ក្រោកដើរសម្ដៅមករកខ្ញុំហើយនៅក្នុងដៃគេគឺមានកាន់កូនកាំបិតស្រួចមួយខ្ញុំឃើញថាមិនស្រួលក៏ចុចខលទៅរកលោកទើបគេស្ទុះមករកហើយប្រតាយប្រតប់ជាមួយខ្ញុំរហូតដល់ខ្ញុំជ្រុលទៅបុកនិងជ្រុងតុបន្ទាប់ពីនេះខ្ញុំមិនចាំអ្វីទេ » ជីមីននិយាយទាំងទឹកមុខនៅតែភ័យព្រួយដដែល ។

Hold me tight if you can Where stories live. Discover now