Eipsode 7

222 29 2
                                    


ក្រោយជីមីនជាស្រួលបួលហើយក៏ត្រឡប់មកធ្វើការវិញប៉ុន្ដែមិនមែនការងារកន្លែងចាស់របស់គេនោះទេហើយក៏ព្រោះតែរឿងថ្ងៃនោះមកថៅកែម្ចាស់ម៉ាតលែងទទួលគេឲធ្វើការតទៀត...ចង់សួរថាតើនេះជាកំហុសរបស់គេឬ?ទើបបានជាបញ្ឈប់ការងាររបស់គេបែបនេះ?នាយជាជនរងគ្រោះប៉ុន្ដែបែរជាត្រូវបាត់បង់ការងារក៏ព្រោះតែហេតុការណ៍មួយដែលមិនចង់ឲកើតមានសោះឡើយ ។

ក្លឹប
« ជីមីនជួយលើកស្រាឲតុខាងនោះបន្ដិច »ថេយ៉ុង ហៅជីមីនដែលកំពុងដើរមកពេលនេះនាយក៏មកធ្វើការកន្លែងវេទយប់របស់ជុងហ្គុកក៏ព្រោះថាមិនដឹងទៅរកឯណាបានទើបជុងហ្គុកទទួចសុំថៅកែឲជួយទទួលជីមីនម្នាក់ទៀត ។

« បាទបង! »ជីមីនតបហើយក៏លើកស្រាដែលថេយ៉ុងរៀបចំដាក់ថាសលើកទៅ ។

« ជុងហ្គុកយើងថាគេនេះគួរអោយស្រលាញ់ណាស់វើយមនុស្សប្រុសស្អីរាងរៅអែមដូចមនុស្សស្រីបែបនេះ »ថេយ៉ុងនិយាយបណ្ដើរតាមសម្លឹងដំណើររបស់ជីមីនបណ្ដើរ ។

« នែ៎! ឯងកុំរោគចិត្តពេកបានទេឯងទៅចាប់អារម្មណ៍មនុស្សប្រុសដូចគ្នាតាំងពីកាល? »ជុងហ្គុកចោទសួរទាំងអារម្មណ៍មិនសូវជាល្អពេលឃើញថេយ៉ុងហាក់កំពុងចាប់អារម្មណ៍ជីមីនបែបនេះ ។

« អេស៎! បើមនុស្សប្រុសស្អាតៗបែបនេះមិនអោយចាប់អារម្មណ៍មិចនឹងកើត? ហើយឯងមិនដែលចាប់អារម្មណ៍គេទេមែនទេ? »ថេយ៉ុងងាក់មកសួរបកជុងហ្គុកវិញភ្លាមៗ ។

« អឺ...អត់ទេយើងជាប្រុសពេញលក្ខណះវើយ! បេះដូងមានសម្រាប់តែមនុស្សស្រីដែលយើងស្រលាញ់ប៉ុណ្ណោះ »សម្ដីជុងហ្គុកហាក់មិនស្របនិងចិត្តគំនិតសោះឡើយធ្វើឲថេយ៉ុងដែលសង្កេតដឹងលួចសើចតិចៗ ។

« អឺអោយតែប្រាកដ! »ថេយ៉ុងនិយាយហើយក៏ផ្ដោតការងារខ្លួនវិញខុសពីជុងហ្គុកដែលកំពុងតែតាមសម្លឹងមើលជីមីនដើរដាក់ស្រាឲភ្ងៀវ ។

« ជុងហ្គុក! »សម្លេងស្រួយស្រែងរបស់ស្រីម្នាក់បន្លឺឡើងរូបរាងអែមដូចម៉ូដែលនាងស្លៀករ៉ូបខ្លីខ្មៅវាលទ្រូងឃើញសាច់ខ្ចីល្វក់ហើយក៏គ្មាននរណាក្រៅពីមនុស្សស្រីដែលគេងជាមួយជុងហ្គុកកាលពីលើកមុននោះដែរ ។

Hold me tight if you can Onde histórias criam vida. Descubra agora