ផ្តើមរឿង+ភាគ1

3.1K 57 0
                                        



គ្រាប់ព្រិលធ្លាក់ម្តងមួយគ្រាប់ៗ រយៈពេលយ៉ាងយូរវាក៏កើតជាកម្រាស់ទឹកកកដ៏ក្រាស់ឃ្មឹកមួយហ៊ុមនៅតាមដងផ្លូវនិងកន្លែងផ្សេងៗបាន។ រាងស្តើងឈរនៅមុខកាសុីណូមួយកន្លែង ដែលមានភ្លើងភ្លឺឆ្វាចគ្រប់ពណ៍ ស្រីតូចពាក់អាវរងារោមសត្វមានមួកទទូរក្បាល ស៊កដៃសងខាងដាក់ក្នុងហោប៉ៅអាវកុំឲ្យរងារ។ នាងតូច បោះជំហានចូលក្នុងកាសុីណូ ដោយមានអ្នកផងតាមសម្លឹងមើលនាងមិនដាក់ភ្នែក ត្បិតថាក្មេងស្រីម្នាក់នេះអាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងដើរចូលកាសុីណូ ធ្វើដូចទីនេះជាផ្ទះទៅហើយ។

" មករកអ្នកណា? " សម្លេងមេការ ដើរចេញមកពាំងពីមុខនាង ហើយសួរ ប៉ុន្តែក៏មានមនុស្សប្រុសមួយក្រុមដើរចេញមកទទួលនាងតូចយកទៅខាងក្នុងបាត់ស្រមោល។
// ផាំង...ៗ //
ចូលមកមិនទាន់បាន១នាទីផង ក៏ឮសម្លេងកាំភ្លើងខ្ទរពេញបន្ទប់ទៅហើយ។ ស្រីស្រស់ឆើតឆាយម្នាក់ អង្គុយលើកៅអីជក់បារីបង្ហើយផ្សែងពេញបន្ទប់ ស្របពេលនៅជ្រុងម្ខាងទៀតមានរាងកាយស្រ្តីចំណាស់ដេកស្លាប់ក្នុងថ្លក់ឈាម។

" បងស្រីក្មេងនេះជាក្មួយស្រីរបស់វា! "
" ងើយមុខបន្តិចមើលនាងតូច! " កូនចៅរបស់នាងក្រមុំ ចាប់កៀកដៃស្រីតូចមកជិតដើម្បីឲ្យស្រីស្រស់រូបនោះពិនិត្យមុខមាត់នាងតូចឲ្យបានច្បាស់។
" នាងឈ្មោះអី? "
" ហាន់ សូមី..."
" ចាប់ពីថ្ងៃនេះ ឯងជាអ្នកបម្រើនៅទីនេះ! ត្រូវធ្វើការសងបំណុលដែលម្តាយមីងឯងជំពាក់យើង..." ម្រាមដៃស្រួចដូចបន្លាក្រូច លើកចាប់ចុងចង្កានាងតូចសូមី ថ្នមៗ ហើយនិយាយដោយមុខញញឹមស្រស់គួរឲ្យខ្លាច។

" នាំនាងទៅ..." សានសាន ពោលឡើង ហើយក៏ក្រោកដើរចេញទៅខាងក្រៅដោយកាន់បារីមកជក់បង្ហុយពេញបន្ទប់។
" នាងតូចមកតាមយើងមក! " កាយស្រីតូច ងើបដើរតាមកូនចៅសានសាន ខណៈដែលកែវភ្នែកខ្មៅក្រឹបដូចនិលទើបតែច្នៃរួច សម្លឹងមើលសាកសពម្តាយមីងដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័មបំផុត។

ហាន់ សូមី ក្មេងស្រីកំព្រាម្តាយឪពុក រស់នៅជាមួយម្តាយមីង ដែលញៀនល្បែង ហើយជារឿយៗ គាត់ត្រូវម្ចាស់បនល្បែងវាយដំធ្វើបាប ព្រោះតែគ្មានលុយសង ហើយលើកនេះគាត់ក៏ត្រូវបាត់បង់ជីវិតដោយសារគ្មានលុយសងម្ចាស់កាសុីណូ។
" សំណាងហើយបងស្រីសានសាន មិនសម្លាប់ឯងចោលផ្តាច់ពូជ! ប្រឹងធ្វើការឲ្យល្អទៅ គាត់មើលឃើញឯងល្អពេលណាជីវិតឯងនឹងប្រសើរ..." សេម នាយកម្លោះវ័យម្ភៃស្តើង និយាយប្រាប់សូមី ស្របពេលនាំនាងមកបន្ទប់ស្នាក់របស់កូនចៅ។

ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|Where stories live. Discover now