" ចាស! " សូមី តបហើយយកសមនិងស្លាបព្រាដួសអាហារដាក់មាត់ រួចទំពាំរវាយឺតៗ។
" ឆ្ងាញ់ទេ? "
" ឆ្ងាញ់! "
" ដាក់ថែមទៀតទៅ! ថ្នាំពុលប្រហែលជាវាមិនទាន់ចេញប្រសិទ្ធភាព..."
" លោកម្ចាស់! " សូមី ហួសចិត្តដល់ប៉ែត គេខ្លាចស្លាប់ម្លឹងៗ ចេញមកក្រៅរកអី? បើសត្រូវឃើញបាញ់សម្លាប់ចោលកណ្តាលផ្សារមិនខានទេ។ នាងដឹងថាការងារគេ គ្រោះថ្នាក់ មានសត្រូវគ្រប់កន្លែង ប៉ុន្តែគេដូចជាកំសាកពេកហើយ។
" កុំជំទាស់បញ្ជារយើង..."
" ក៏បាន..." នាងតូច ធ្វើមុខមិនពេញចិត្ត ប៉ុន្តែក៏ព្រមភ្លក្សម្ហូបទាំងអស់នោះគ្រប់មុខ និយាយទៅដាក់អានេះតិចនោះតិចនាងឆ្អែតបាត់ទៅហើយ។
" ញាំរួចហើយ គ្មានថ្នាំពុលស្អីទេ លោកម្ចាស់កុំពិនស្រម៉ៃពេក មាឌពិនណាណី ថ្នាំពុលមិនធ្វើឲ្យលោកម្ចាស់ស្លាប់ទេដឹង? " សូមី ស៊កសៀតឲ្យជីមីន ធ្វើឲ្យគេសើចឃឹកៗឡើងមក គេមិនបានខ្លាចស្លាប់ទេ ដែលគេឲ្យនាងភ្លក្សអាហារ ព្រោះបើគេមិននិយាយបែបនេះស្មាននាងព្រមញាំបាយមែនទេ?
" បានហើយយើងទៅទៀត! "
" លោកម្ចាស់ មិនទាន់ញាំបាយផងចង់ទៅណា? "
" យើងមិនឃ្លាន..."
" ចឹងហៅបាយមករកអី? " នាងក្រញ៉ាញ់ខួរហើយ មិនយល់ពីគេទេ ចង់លេងស្អីឲ្យប្រាកដ?
" កុំខ្វល់..." គេញាក់ចិញ្ចើម កៀកកនាងបណ្តើរដើរលេងពេញផ្សារតែម្តង។ លុះដើរយូរបន្តិចគេក៏នាំនាងតូចត្រលប់មកផ្ទះវិញ។ នៅក្នុងឡាន កំពុងធ្វើដំណើរត្រលប់មកភូមិគ្រឹះមីន នាងតូច សូមី បានឃើញប្រអប់ស្ករគ្រាប់មួយប្រអប់នៅបាំងខាងក្រោយ នាងតូចក៏ឈោងយកមកមើល។
" លោកម្ចាស់ប្រអប់អីហ្នឹង? "
" បើកមើលទៅ...."
" អ្ហា....ស្ករគ្រាប់? ហ្អិហ្អិ...."
" លោកម្ចាស់ទិញឲ្យខ្ញុំមែនទេ? "
" មិនដឹងអាណាទិញមកទុកទេ ជិតហួសដឺឡេហើយទេដឹង? នាងយកទៅញាំទៅ កុំឲ្យហួសដឺឡេទាន់! " ជីមីន និយាយដោយមុខស្មើរធ្វើជាមិនដឹង ទាំងដែលការពិតគេហ្នឹងឯងប្រើកូនចៅទៅទិញមកដាក់ក្នុងឡាននោះ។
" ស្អី? " រាងក្រាស់ ជ្រួញចិញ្ចើមសួរ ពេលសូមី ហុចស្ករសូកូឡា មកឲ្យគេ។
" កុំជក់បារី វាប៉ះពាល់សុខភាព ញាំសូកូឡាវិញទៅ ឆ្ងាញ់ហើយមានអត្ថប្រយោជន៍ដល់សុខភាពទៀត..." សូមី និយាយដោយស្នាមញញឹម ធ្វើឲ្យអ្នកខ្លះអង្គុយក្បែរកាយនាង លោតបេះដូងញាប់ខុសរាល់ដង ពិសេសគឺលោតកន្ត្រាក់ផ្ទនៗគ្នា។
" បោះបារីចោលទៅលោកម្ចាស់! ជឿសូមី ជក់បារីមិនល្អដល់សុខភាពទេ..."
" ហើយឲ្យយើងជក់អី? "
" នេះអី! ស្ករសូកូឡា..." នាងយកសូកូឡា ដាក់ដៃគេ ឲ្យគេទុកញាំជំនួសបារី។ ជីមីន មានអារម្មណ៍ប្លែកៗ គេបានទទួលអារម្មណ៍ ការបារម្ភពីនរណាម្នាក់យូរហើយ ។
" យកវាចេញពីយើង! "
" ជុប៎! ឈប់ជក់បារីណា៎.."
*ផឹប!
កញ្ជប់បារី និងដែកកេស ត្រូវនាយកម្លោះបោះចោលតាមកញ្ចក់ឡាន ស្រីតូច ញញឹមស្រស់បកស្ករគ្រាប់មកញាំ ហើយបកមួយទៀតឲ្យគេ ជីមីន ក៏ឪនបៀមស្ករគ្រាប់នោះ។ ដេន ជាកូនចៅជំនិតអង្គុយបើកឡាន មើលតាមកញ្ចក់ គេមិនដែលឃើញចៅហ្វាយគេ ចុះញ៉មជាមួយស្រីណាដូចសូមីឡើយ។
ВЫ ЧИТАЕТЕ
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Любовные романыគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។
