ភាគ១២

736 25 0
                                        

ជីមីន ដកដង្ហើមធូខ្សោក ព្រួសខ្យល់ដង្ហើមក្តៅៗស្រោចលើកញ្ចឹងកនាងតូច រួចឪនមកថើបត្រដុសខ្លាំងៗឲ្យជាំជាប់ស្នាមបឺតជញ្ជក់បបូរមាត់ពាសពេញកញ្ចឹងកនាងក្រមុំ។
  " លោកម្ចាស់ឈឺ..."
  " យើងសាក់ឲ្យនាង..." គេញាក់ចិញ្ចើមព្រឺតៗ បង្វិលស្មានាងតូច ឲ្យបែរទៅរកកញ្ចក់ បង្ហាញស្នាមបបូរមាត់នៅលើកញ្ចឹងកនាង ហើយក៏ចង់ប្រាប់មនុស្សប្រុសដទៃថានាងជារបស់គេដែរ។

" លោកម្ចាស់..." ថ្ពាល់រលោងស្រិល ចាប់ផ្តើមឡើងកម្តៅក្តៅភាយៗ បបូរមាត់សុិចសុីឪនទៅថើបថ្ពាល់ក្រហមទុំរបស់នាងមួយខ្សឺត ហើយក៏សម្អាតកាយព្រមគ្នានិងនាងតែម្តង។

ពួកគេចុះមកខាងក្រោម ក៏វាក់អើនិងមនុស្សប្រុសមួយក្រុម កំពុងតែកាន់អាវុធ រង់ចាំជីមីន នៅជាន់ខាងក្រោម។
  " លោកម្ចាស់..." នាងតូច សូមី ភ័យស្លេកមុខពឹម បាតដៃក្រាស់ក្តៅឧណ្ឌៗក្តោបប្រអប់ដៃនាងតូចជាប់ទាញនាងឲ្យឈរនៅក្រោយខ្នងគេ។ មួយពព្រិចភ្នែក ដេន ម៉ូលី និងកូនចៅក៏មកដល់ ហើយភ្ចុងអាវុធទៅភាគីម្ខាងទៀត។
  " ខ្យល់អីបក់ឯងមករកយើង? "
  " ខ្យល់នឹកទេដឹង? " បរុសមុខមានមន្តស្នេហ៍ ស្រដីទាំងកំហឹង ហើយក៏ឆ្លៀតសម្លឹងមុខសូមី ដែលពួនក្រោយខ្នងជីមីនទៀត។

" អាចង្រៃ បើឯងគ្រាន់បើ តទល់ជាមួយយើង មួយស្មើកុំប្រើល្បិចស្មោគគ្រោក..."
  " ធ្វើយ...! ពាក្យនេះ យើងជាអ្នកនិយាយទើបត្រូវ..."
  " ឯងចង់ប្រកាសសង្រ្គាមជាមួយយើងមែនទេ? "
" ក្រឹក...! " សម្លេងកាំភ្លើង ភាគីទាំងសងខាង ភ្ចុងកាំភ្លើងដាក់គ្នាទៅវិញទៅមក។

" ឈប់! ឈប់ឥឡូវនេះ...." សានសាន រត់ចូលមក ព្រោះដឹងដំណឹងពីដេន ដែលផ្ញើសារមកប្រាប់នាង។ ស្រីស្រស់ ឆក់កាំភ្លើងពីបរុសទាំងពីរគប់ទៅម្ខាង ហើយទាញដៃបរុសកូនកាត់អ៊ីតាលី ឲ្យមកឈរខាងនាង។

" កុំមកពាក់មុខដាក់គ្នា! ត្រលប់ទៅវិញទៅបងប្រុស បើលោកប៉ាដឹង ច្បាស់ជាកើតរឿងធំមិនខាន...."
  " ទៅយ៉ាងម៉េចបាន អាចង្រៃនេះវាដុតឃ្លាំងរបស់បង..." គេច្រឡោតឡើង ព្រមទាំងចង្អុលមុខជីមីន ទាំងកំហឹង។

" ហើយឯងឲ្យកូនចៅឯងមកសម្លាប់យើងជាស្អី? កុំប្រកែកថាឯងមិនបានធ្វើឲ្យសោះអាថេយ៍..."
*ដឹប...! ខណៈពេលដែលជីមីន លើកដៃចង្អុលមុខថេយ៉ុង ហ្ក្រាន់អេរៀ មានឈាមជ័រជាម៉ាហ្វៀកូនកាត់អ៊ីតាលី ក៏ត្រូវនាយកម្លោះដាល់មួយដៃកណ្តាលមុខ។

*ដឹប! ជីមីន សងទៅថេយ៉ុង វិញមួយដៃដូចគ្នា។
" យើងមិនបានធ្វើ..."
" ហើយបើមិនមែនឯង តើអាឆ្កែណាវាធ្វើ?? "
" ហើយឯងទៅបង្ករឿងស្អីខ្លះ? " អ្នកទាំងពីរ ក្របួចកអាវគ្នា ទៅវិញទៅមក។

" បានហើយបងថេយ៍ឈប់ទៅ..." សានសាន តោងដៃថេយ៉ុង ទាញចេញពីជីមីន នាងញ័រទ្រូងឌឹបៗ ពេលឃើញមុខសង្ហាររបស់បងប្រុសជីដូនបែកមាត់ចេញឈាម។
  " កុំឲ្យយើងចាប់បានឲ្យសោះ ថាជាទង្វើដៃរបស់ឯង..បើជាឯងមែន យើងបាញ់ទម្លុះក្បាលឯងមិនខាន...."
   " រកភ័ស្តុតាងមកឲ្យបានសិនទៅអាចង្រៃ..."
  " បានហើយៗ បងថេយ៍ ទៅវិញទៅ...." សានសាន អូសដៃបងប្រុសចាកចេញពីក្លឹបជីមីន បាត់ទៅ។

" លោកម្ចាស់! ហូរឈាមហើយ..." សូមី រត់យកក្រដាសមកជូតឈាមឲ្យគេ ហើយនាំគេទៅអង្គុយលើសាឡុង ដើម្បីលាងរបួសឲ្យគេ។
  " កើតអី? " គេឃើញនាង អង្គុយយំ ហូរទឹកភ្នែករហាម ដៃស្រឡូន ញ័រទទ្រើក មិនដឹងថាខ្លាចអីសំមើមម្ល៉េះ។
  " ហុឹក...លោកម្ចាស់ត្រូវគេវ៉ៃ...."
  " របួសស្រាលៗ..."
  " បែកមាត់ហើយថាស្រាលទៀត..."
  " នៅអាចប្រកែកជាមួយនាងបាន..."
" អ្ហឹកៗ ខ្ញុំភ័យចង់សន្លប់ហើយ ពេលគេយកកាំភ្លើងមកភ្ចុង..."
  " យើងមិនឲ្យវាសម្លាប់នាងទេ កុំភ័យ..."
  " លោកម្ចាស់ឈឺទេ? " ម្រាមដៃស្រឡូន លើកអង្អែលត្រង់កន្លែងដែលមានរបួសលើមុខគេថ្នមៗ។
" ឈឺណាស់..."
" ធ្វើម៉េចទើបបាត់ឈឺ? "
" ថើបយើងមកបាត់ឈឺហើយ.."
" អត់ថើបទេ ខ្លាចជាប់ជាតិថ្នាំ.."
" អ្ហាយ៎....លោកម្ចាស់..." នាងស្រែកចាច ពេលគេយកសំឡីជូតទឹកថ្នាំលាបរបួសចេញហើយឪនមកថើបមាត់នាងខ្សឺតៗ។
  " អ្ហឹកៗ ថើបគេឈឺៗ..."
  " រំអួយ..."
  " ហុឹកហុឹក...."
  "ថើបប៉ុណ្ណឹងយំម្លឹងៗហើយទម្រាំថើបកន្លែងផ្សេង ? "
" មិនយំដាច់ខ្យល់ហើយទេអី? "
  " ថើបកន្លែងអី? "
  " កន្លែងពិសេស..."

ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|Where stories live. Discover now