ស្រីតូច ញញឹមស្រាលៗ រហ័សស្រវាកន្សែងមករុំខ្លួន នាងងូតទឹកជាមួយគេរួចហើយក៏អង្គុយម៉ាស្សាខ្នងឲ្យគេ ពេលឃើញជីមីន ដេកលក់ នាងច្រម៉ក់ ស្ទុះរើសខោអាវមកស្លៀក រួចចុះទៅខាងក្រោម។
" មានអីឲ្យខ្ញុំជួយធ្វើទេ? "
" គ្មានទេ! " ម៉ែដោះ តប គាត់បង្ហាញការមិនចូលចិត្តសូមី ដោយគិតថានាងក៏ដូចជាស្រីផ្សេង ចូលមករកជីមីន ព្រោះតែលុយ។
" ចុះអាហារពេលល្ងាច ម៉ែដោះមិនទាន់ធ្វើទេហ៎? ចាំខ្ញុំជួយណា៎..." សូមី មើលដឹងពេញទ្រូងថាស្រីចំណាស់ជាម៉ែដោះក្នុងផ្ទះ មិនចូលចិត្តនាង ប៉ុន្តែនាងត្រូវរស់នៅទីនេះយូរទៀត ទើបចង់មានទំនាក់ទំនងល្អជាមួយអ្នកបម្រើទាំងស្រីនិងប្រុស។
" លោកប្រុសមិនញាំខ្ចឹមស "
" អ៎រចាស៎..." ម៉ែដោះ និយាយឡើងបង្ការខ្លាចនាងល្អិតមិនដឹង ធ្វើឲ្យមានរឿងធំ សូមី ងក់ក្បាលញាប់ស្អេក នាងឈរធ្វើម្ហូប ស្ងោរស៊ុបមួយឆ្នាំងរំងាស់ឆ្អឹងគោឲ្យមានជាតិ ទើបបង់បន្លែដាក់តាមក្រោយ។
" ឈ្ងុយណាស់! " ស្រីបម្រើផ្សេងៗដើរឆ្លងកាត់ ក៏និយាយដំណាលគ្នា ព្រោះក្លិនស៊ុប ប្លែក មិនមែនថ្វើដៃម៉ែដោះធ្វើទេ។
" មកជួយភ្លក្សគ្នាណា ខ្ញុំមិនដឹងថារសជាតិវាបែបណា..." ស្រីតូច ហៅស្រីបម្រើមកជិត និងដួសទឹកស៊ុបឲ្យពួកនាងភ្លក្សម្នាក់ម្តង។
" ឆ្ងាញ់! ឆ្ងាញ់ណាស់! "
" ពិតមែនអ្ហេះ? ហ្អិហ្អិ..." សូមី សើចឡើងមុនពេលរៀបចំដួសស៊ុបដាក់ចាន។ ម៉ែដោះ គាត់លួចញញឹមបន្តិច គាត់មានអារម្មណ៍ថានាងប្លែក ខុសពីស្រីផ្សេងៗ ព្រោះនាងមិនឆ្មើងឆ្មៃ ទោះបីសម្តីគ្មានក្បាលកន្ទុយ ប៉ុន្តែក៏មិនបង្ករឿង។
" រៀបចំអាហារពេលល្ងាចទៅ! លោកម្ចាស់ ចុះមកឥឡូវហើយ..." ម៉ែដោះ និយាយឡើង ទើបពួកស្រីៗ រៀបចំតុអាហារឲ្យមានរបៀប ហើយលើកម្ហូប ដាក់រៀបពេញតុ។
" ម៉ែដោះ ទុកឲ្យខ្ញុំលើកវិញ..." សូមី ម្នីម្នារត់ទៅលើកឆ្នាំងបាយពីម៉ែដោះ ព្រោះគាត់ចាស់ហើយ នាងមិនចង់ឲ្យគាត់លើករបស់ធ្ងន់ៗទេ។
" លោកម្ចាស់មកហើយ! "
" សូមី....មកណេស៎..."
" ចាស៎! " បាត់មុខនាងមិនបាន ក្រោកដឹងខ្លួនមិនឃើញនាង គេម៉ួម៉ៅតែម្តង។ ដៃមាំ ស្រវាឱបស្មាស្រីតូចដែលរត់មករកខ្លួន បណ្តើរនាងទៅតុបាយ ខណៈពេលដែលស្រីបម្រើដួសបាយដាក់ចាន។
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Romanceគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។
