" សូមី មកដល់ហើយចៅហ្វាយ..." ដេន បើកទ្វារបង្ហាញរាងស្រឡូន ញញឹមស្រាលៗដើរមករកជីមីន ហើយដេន ក៏ទាញទ្វារបិទវិញទុកឲ្យពួកគេនៅតែ២នាក់។
" លោកម្ចាស់ មានការអីប្រើខ្ញុំមែនទេ? "
" យើងឮថានាងចង់បានលុយ! ទើបទៅភ្នាល់ផឹកស្រា..."
" ចាស..." ស្រីតូច ងក់ក្បាលតិចៗ ហើយសម្លឹងមើលគេ កំពុងតែលាយស្រាបីបួនមុខបញ្ចូលគ្នាដាក់ក្នុងកែវតែមួយ។
" បើនាងផឹកអស់ យើងឲ្យនាងមួយសែន..."
" លោកម្ចាស់និយាយពិតមែនឬ? "
" មិនកហុកទេ..."
" បាន! ខ្ញុំផឹកឲ្យមើល..." នាងញញឹមចុងមាត់ ដៃម្ខាងកាន់លុយ ដៃម្ខាងលើកកែវស្រាអកចូលមាត់ ផឹកទាល់តែអស់ ទោះបីវាល្វីងចត់ពិបាកលេបក៏នាងទ្រាំផឹកឲ្យអស់។
" អ្ហឹម..." នាងតូច ដាក់កែវស្រាលើតុ ស្រវាក្តាប់លុយដាក់ក្នុងហោប៉ៅតាមទម្លាប់ ដែលធ្វើឱ្យជីមីន អស់សំណើចឡើងមក នាងខ្លាចគេយកលុយវិញឬយ៉ាងម៉េចហ្នឹង?
" មួយកែវទៀត! "
" យើងចង់ដឹងនាងខ្លាំងប៉ុណ្ណា..." នាយកម្លោះក្រសោបស្មានាងតូចមកអង្គុយលើសាឡុងក្បែរខ្លួនគេ រួចហុចកែវស្រាឲ្យនាងបន្ត។
" ក្អឹកៗ " នាងលើកអកមួយដង្ហើមដល់ដាច់
" ផឹប! "
" មួយកែវទៀត...."
" លោកម្ចាស់...."
" នាងពូកែផឹក យើងដឹង..." ស្រា៥កែវនាងផឹកអស់រលីង មួយកែវចុងក្រោយ នាងតូចលើកអកបីដងទើបអស់ អារម្មណ៍នាងធីងធោង ស្រវាំងភ្នែកតិចៗ ស្ទុះក្រោកឈរងើបចង់ចាកចេញ។
" អេភ្លេចយកលុយហើយ..."
" ហឺម..." នាងតូច ញញឹមមុខរីក ឪនរើសលុយញាត់ហោប៉ៅអាវ រួចក៏ទន់ខ្លួនដួល។
*ព្រូស...!
រាងស្តើងទន់ជង្គង់ ងងឹតមុខឈឹង ដួលគ្រេងលើភ្លៅរាងក្រាស់ ដែលអង្គុយរង់ចាំជាស្រេច។ ស្រាដែលគេលាយ វាប្រភេទស្រាខ្លាំង មានសារធាតុសកម្មច្រើនមុខ ពិសេសវីស្គីទឹកខ្មៅ ធ្វើឲ្យនាងសឺញ័រក្បាលញាក់តតាត់។
" មួយកែវទៀតទេសូមី? "
" សូមី ទៅលែងរួចហើយ..." នាងមិនដែលមានអារម្មណ៍ថាយ៉ាប់បែបនេះទេ ស្រីក្រមុំ ក្រវីក្បាល អង្គុយលើភ្លៅជីមីន ឈ្ងោកក្បាលសឹងដល់ដីម្តងៗ គេបែរជាអង្គុយសើចឃឹកៗ។ ក្មេង ប្រម៉ាត់តូច ក្លាហានដើរចូលរូងខ្លា ពេលនេះឲ្យសមមុខនាងហើយ ឲ្យស្គាល់ថ្នាំខ្លាំងម្តង។
" អ៊ូយ៎...ឈឺក្បាលណាស់..."
" ផឹកកំដរយើងបន្តិចទៀតទៅ! " គេចាប់បង្អកស្រានាង ម្រាមដៃតូចៗលើកទប់កែវ ដកចេញពីមាត់ខ្លួន ព្រោះនាងដាក់ទៀតលែងបានហើយ។
// តុកៗ //
សម្លេងគោះទ្វារ ស្របពេលដែលជីមីន ក្រសោបនាងល្អិតដាក់លើភ្លៅនៅឡើយ។ ប៉ុន្តែគេមិនខ្វល់ អនុញ្ញាតឲ្យកូនចៅចូលមករក។
" ម៉ូលីមកហើយទាន..."
" និយាយមក..."
" ឃ្លាំងដាក់ទំនិញនោះ ត្រូវបានឆេះខ្ចេចអស់ហើយចៅហ្វាយ ខ្ញុំបានធ្វើតាមចៅហ្វាយប្រាប់គ្រប់យ៉ាង..."
" ល្អ! ទៅសម្រាកយកកម្លាំងទៅ " គេញញឹមឡើង លើកកែវស្រាវីស្គី ក្រលែងតិចៗទើបដាក់ចូលមាត់។
" បាទចៅហ្វាយ..." ម៉ូលី ញញឹមបន្តិចឪនគោរពហើយដើរចេញទៅបាត់។
" សូមី....សូមី...."
" គេងលក់ហើយ? " គេអស់សំណើច កូនខ្លាថាខ្លាំងណាស់ៗ ឥឡូវនេះដែកស្អាត ចាញ់អំណាចគេដូចដើម។ ជីមីន លើកបីកាយស្រីតូចទៅដាក់លើគ្រែគេង ហើយ យកដៃវែកសក់នាងដែលធ្លាក់ចុះមក សៀតនឹងត្រចៀកនាង។ ស្បែកមុខម៉ត់ខៃ ថ្ពាល់ប៉ោង ច្រមុះស្រួចរលែម បបូរមាត់ពណ៍ក្រហមព្រឿងៗទន់ដូចចាហួយដួងខ្ទឹះរលោងៗ ធ្វើឲ្យនាយកម្លោះដែលអង្គុយសម្លឹងមើល លេបទឹកមាត់ក្អឹកៗ។
" នាងគួរឲ្យចង់សុីពិតមែនសូមី...." គេទ្រាំចាំនាងគ្រប់១៨ស្ទើរតែមិនបានទៅហើយ ប៉ុន្តែមិនអាចក្បត់សម្តី ឧត្តមគតិខ្លួនឯងបានដាច់ខាត ជាកូនប្រុស ត្រូវតែគោរពសម្តី ចាំនាងគ្រប់១៨ឆ្នាំពេលណា គេនឹងដាក់នាងឲ្យទ្រោម ឲ្យសាកសមនឹងអ្វីដែលគេរង់ចាំ។
" សូមី....ងើបឡើងទៅផ្ទះ..."
" នេះហើយផ្ទះ..."
" ងើបឡើងស្រីប្រមឹក..."
" ប្រមឹកមែន តែតែបេះដូងស្មោះ..." នាងតូច តបដោយសម្លេងក្រងួរ បែបមនុស្សស្រវឹង ធ្វើឲ្យជីមីន ក្រពុលមុខ សម្រេចថាមិនបាច់ទៅផ្ទះទេ ដេកទីនេះហើយ។
ВЫ ЧИТАЕТЕ
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Любовные романыគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។
