// មន្ទីរពេទ្យ //
រាងក្រាស់ ដើរទៅដើរមកជាច្រើនដង ព្រោះបារម្ភពីស្រីតូចដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ខ្លាំងណាស់។ ដេន ឈរក្បែរចៅហ្វាយដែលរក្សារលំនឹងមិនជាប់ ពេលឃើញទ្វារបន្ទប់បើកក៏និយាយប្រាប់ចៅហ្វាយតែម្តង។
" ដុកទ័រមកហើយចៅហ្វាយ! "
" លោកជាសាច់ញាតិអ្នកជម្ងឺមែនទេ? "
" ត្រូវហើយ! តើនាងយ៉ាងម៉េចហើយ? " ជីមីន ឆ្លើយយ៉ាងរហ័សហើយក៏រង់ចាំស្តាប់លទ្ធផលពីមាត់ដុកទ័រដោយចិត្តអន្ទះសារ។
" អ្នកជម្ងឺរងការភិតភ័យ ស្របនឹងសុខភាពផ្លូវចិត្តស្មារតីចុះទាប យល់ល្អលោកគប្បីកុំឲ្យនាងរងសម្ពាធ ឬជួបការភ័យតក់ស្លុតបែបនេះច្រើនពេក វាបង្កជាគ្រោះថ្នាក់ដល់នាង! ពេលនាងដឹងខ្លួនអាចចេញពីមន្ទីរពេទ្យបានហើយ..."
" អរគុណ! "
" ដោយការរីករាយ! "
ជីមីន អង្គុយរង់ចាំសូមី នៅក្នុងបន្ទប់សម្រាកព្យាបាលទូទៅ គេដាក់ដៃថ្នមៗលើថ្ងាស់នាងតូចដែលមានក្រណាត់រុំរបួសឲ្យនាង។
" ហឺក..."
" ហ្អឹក...ជួយផង...អ្នកណាក៏បាន សូមជួយខ្ញុំផង..." សូមី ដេកមមើយំផងនិយាយផង នាងយល់សប្តិថាខ្លួនឯងត្រូវគេចាប់ជម្រិត ធ្វើឲ្យនាយកម្លោះលូកដៃចាប់ដៃនាងជាប់យ៉ាងណែន។
" សូមី! សូមី...គឺយើង..."
" អ្ហឹកៗ លោកម្ចាស់! លោកម្ចាស់...ហឺ..." ម្រាមដៃស្រឡូនលើកឳបកគេយ៉ាងណែន ទឹកភ្នែកហូរតក់ៗស្រក់កាត់ថ្ពាល់សខ្ចី បេះដូងលោតញាប់ផ្ទួនៗក្រោយដឹងថានាងមានគេនៅក្បែរ។
" បាត់យំណា៎ យើងនៅទីនេះហើយកុំខ្លាចអី..."
" អ្ហឹកៗ ខ្ញុំខ្លាចណាស់...ខ្លាចថាលែងបានជួបលោកម្ចាស់ម្តងទៀត! "
" យើងសុំទោសដែលឲ្យនាងជួបរឿងបែបនេះ! " ជីមីន ឱបស្រីល្អិត ដោយឡើងមកអង្គុយលើគ្រែអ្នកជម្ងឺ ត្រកងស្រីតូចក្នុងឈុតអ្នកជម្ងឺពណ៍ទឹកសមុទ្រស្រាលមកដាក់លើភ្លៅដ៏កក់ក្តៅ។
" ឈឺណាស់មែនទេ? " គេប៉ះថ្ងាស់នាងស្រាលៗសួរដោយក្តីបារម្ភ។
" ហ្អឹម..."
" ជុប៎! " គេថើបថ្ងាស់នាងថ្នមៗ ចាប់ខ្មងដៃស្រីតូចមកថើបមួយខ្សឺត សូមី មានអារម្មណ៍ថាធូរស្រាលជាងមុន គេមិនមែនត្រឹមតែជាអ្នកការពារនាងទេ ក៏ជាឪសថទព្វព្យាបាលផ្លូវចិត្តនាងទៀតផង។
" លោកម្ចាស់! "
" ពេលនេះនាងចង់នៅជាមួយយើងទៀតទេ? "
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Romanceគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។
