ភាគទី០១: ផ្តើមរឿង

464 29 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

ភាគទី ០១: | ផ្តើមរឿង|

ទីក្រុងសៀងហៃ នៃប្រទេសចិន|នាពេលរាត្រី ខ្យល់បក់បោករំផាត់រំភើយ បង្កើតជាភាពត្រជាក់ យ៉ាងខ្លាំងព្រោះខែនេះជា រដូវរងារ។ មនុស្សម្នា ស្លៀកពាក់ ខោអាវក្រាស់ៗ ហ្នឹងពាក់មួក ដើម្បីផ្តល់ភាពកក់ក្តៅឱ្យខ្លួនឯង ខុសអីតែនៅក្បែរ ចិញ្ចើមផ្លូវ ឃើញក្មេងស្រីម្នាក់ អង្គុយសុំទាន នឹងឱបខ្លួនប្រាណ ឡើងញ័រទទ្រើក បបូរមាត់ ប្រែប្រះក្រៀមស្វិត ខ្លួនត្រជាក់ដូចទឹកកក តែនាង មិនព្រមចុះចាញ់ឬក៏ទៅផ្ទះឡើយ ទោះរាត្រីនេះ ធ្វើឱ្យនាងញ័រញាក់ដល់កម្រិតណាក៏ដោយ។
នេះ ហើយជាជីវិតក្មេងកំព្រាគ្មានឪពុកម្តាយ មើលថែទាំដូចកូនគេដ៏ទៃ។ នាងមានភាពលំបាកតាំងពីអាយុ៣ឆ្នាំមក ម្ល៉េះដោយសារតែ ត្រូវមីង ដែលជាអ្នកចិញ្ចឹម វាយធ្វើបាប ដាក់ទោសបង្អត់អាហារ រាល់យប់ មូលហេតុនាង សុំទានបានលុយតិច តែបើ នាងបានលុយច្រើន ក៏គេចមិនផុតពី ផ្តៅដែលមីងចិញ្ចឹមវាយ ធ្វើបាបដែល។
"អ្ហឹក"សំឡេង ថ្ងូរយំតិចៗ ព្រោះតែអាណិតខ្លួនឯង រង្វង់ភ្នែកដកដោយទឹកនេត្រាហូរហៀរឥតឈប់ឈរ កំឡុង ពេលដែលឃើញ ជីវិតនឹងវាសនារបស់ គេម្នាក់ៗហាក់មានក្តីសុខ មានភាពស៊ីវីល័យ មានរបស់ញ៉ាំឆ្អែតៗ មានម៉ាក់ មានប៉ា មានបងប្អូន មានមិត្តភក្តិ ខុសអីតែ ស្រីតូចដែលមាន រូបរាងស្តើង បបូរមាត់ពណ៌ស៊ីជម្ពូ សក់ខ្មៅរលោង វែងដល់ចង្កេះ ដៃជើងស្រឡូន ចង្កេះមួយក្តាប់ កាន់តែមើលកាន់តែស្រស់ស្អាត ទោះក្មេងស្រីម្នាក់នេះទើបបាន អាយុ១៧ឆ្នាំ មែនពិតតែ មើលមួយភ្លែតគិតថា ជាស្រីក្រមុំទៅហើយតាស៎។
នាងមានឈ្មោះថា អេម៉ា គ្មានត្រកូលមានតែឈ្មោះ អាយុ១៧ឆ្នាំ អត្តចរិតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ ចេះជួយយកអាសាគេគ្រប់គ្នា បើនិយាយ អំពីសម្រស់នាងវិញ គឺស្អាត គឺស្អាតអស់ពាក្យថ្លែង ជាពិសេស ស្នាមញញឹមដ៏ស្រទន់របស់នាង។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ នាងមិនចេះអក្សរ នោះទេ។
ជីវិតក្មេងកំព្រាដូចជានាង ម្តេចអាច ចូលសាលារៀនសូត្រ ដូចក្មេងដទៃនោះ?? ពេលខ្លះនាង ឈរលបមើល សិស្សផ្សេង ចូលរៀន បានចេះអក្សរ នាងក៏ចង់ចេះដែរ មានថ្ងៃមួយ អេម៉ា បាន លួចមីងនឹងទៅរៀន ប៉ុន្តែសំណាងអាក្រក់ មីងចិញ្ចឹមចាប់បានក៏អូសនាងទៅវាយធ្វើបាប ជេរប្រទិចដាក់បណ្ដាសា យ៉ាង អាក្រក់អាក្រីហើយតាំងពីថ្ងៃនោះមក នាងមិនហ៊ានសូម្បីតែ ដើរកាត់សាលា ព្រោះខ្លាចគឺខ្លាចមីងចិញ្ចឹមវាយធ្វើបាបទៀត។
"ទេវតាអើយ ពេលណាទើប ខ្ញុំអាចរួចផុត ពីនរកដ៏កំណាចនេះទៅ ខ្ញុំពិតជា ខ្លាចគឺខ្លាច ក្នុងសង្គមបច្ចុប្បន្នដែល ខ្ញុំតែងតែជួបប្រទះ នេះណាស់"អេម៉ា ងើយមុខ សម្លឹងមេឃ នឹងសួរ សំណួរទៅតាមខ្យល់ ក្នុងចិត្តសង្ឈឹមថា ទេវតានឹងបានឮផងទៅចុះ។ បន្តិចក្រោយមក ព្រិលក៏ធ្លាក់- ធ្លាក់លើកាយតូចស្តើង មានត្រឹមតែ អាវស្តើងហ្នឹងខោក្រណាត់ មួយឈុតប៉ុណ្ណោះ ដើម្បីបិទបាំងរាងកាយ។ ខោអាវអាចបិទបាំង រាងកាយនាងបាន ចុះវាអាចធ្វើឱ្យនាង បាត់រងាទេ? ច្បាស់ណាស់គឺអត់ នាងរងាស្ទើរតែកកស្លាប់ម្តងៗទៅហើយ តែនាងទ្រាំ អង្គុយសុំទាន គេបន្ត បើមិនដូច្នោះទេ នាងទៅផ្ទះគឺនាង នឹងត្រូវរំពាត់វាយខ្នងជាមិនខានឡើយ។
មេឃកាន់តែងងឹត មនុស្សម្នាក៏នាំគ្នាចូល គេហដ្ឋានវិញ ម្តងម្នាក់ៗ រហូតទាល់តែផ្លូវស្ងាត់ទើប នាងតូចក្រោកឈរ យ៉ាងត្រដាបត្រដួស ដើម្បីទៅកន្លែងនាងវិញ។ តែដើរមិនទាន់បាន៣ ជំហានផង ស្រាប់តែ អេម៉ា ដួលខ្ពោកទៅនឹងដី យ៉ាងដំណំ ក្នុងចិត្តឈឺណាស់តែ មិនអាចនិយាយបាន រហូតទាល់តែបិទភ្នែក សន្លប់ក្រោមព្រិលធ្លាក់បាត់ទៅ។
កំឡុងគ្រាហ៍ ដ៏សោកសង្រេង របស់នាងផងនោះ ស្រាប់តែ មានរថយន្ត ស៊េរីទំនើបមួយគ្រឿង ដែលមាន ផ្លាកលេខ នៃត្រកូល អាល់ហ្សេរី ដែលជា ត្រកូលមានអំណាច មនុស្សគ្រប់គ្នា តែងតែខ្លាចរអារនឹង ញញើត ពេលដែលពួកគេបានឮឈ្មោះ ( អាល់ហ្សេរី)។ រថយន្តបានឈប់ ខណៈដែល មានសំឡេងគ្រលរធំបន្លឺឡើង ពីខាងក្រោយ÷
"ឈប់"
ជែមស៍ អាល់ហ្សេរី មានវ័យ៣០ឆ្នាំ តែរូបសម្រស់នាយ នៅតែសង្ហា មានកាយមាំ ជាទីប្រាថ្នា សម្រាប់នារីគ្រប់រូបតែ គួរឱ្យសោកស្តាយ ព្រោះមនុស្សដូចជា ជែមស៍ អាល់ហ្សេរី  មិនងាយចូលទៅជិតឬ ក៏ ឲ្យនរណាម្នាក់មកប៉ះពាល់ កាយរបស់គេបានឡើយ។ អត្តចរិត នាយ គឺកាច ឃោរឃៅ សម្លាប់មនុស្ស ដូចគេប្រម៉ាញ់សត្វ  អំណាច នៃត្រកូល អាល់ហ្សេរី បានផ្សាយពាសពេញ ប្រទេសទាំងមូល ហើយគ្រប់គ្នាបាន ដាក់រហ័សនាមអោយនាយថា( ស្តេចជំនួញឬក៏ស្តេចម៉ាហ្វៀ ដែលមានឈាមត្រជាក់បំផុត)។
ទ្វាររថយន្តបានបើកដោយ ដៃមនុស្សជំនិត បង្ហាញឱ្យឃើញរូបរាងដ៏ស្រស់សង្ហារបស់នាមជា លោកម្ចាស់ ឲ្យចេញពីរថយន្តនឹងបោះជំហាន ទៅឈប់នូវពីមុខ ក្មេងស្រីដែលសន្លប់ ស្តូកស្តឹង គ្មានសាច់គ្មានឈាម អាចនិយាយបានថា រាងកាយសស្លេក ដូចនឹងមនុស្ស ស្លាប់ទៅហើយ។ ជែមស៍ ដាក់បង្គុយ ក្បែរ អេម៉ា  នឹង សម្លឹងមើលរង្វង់មុខដ៏ ស្លេកស្លាំងរបស់នាង ដោយអារម្មណ៍ជាច្រើន អាចថាវាលាយឡំជាមួយការអាណិតអាសូរផងដែរ។
"លោកម្ចាស់ ជែមស៍ មិនគួរទៅក្បែរនាងឡើយ វាអាចបង្ករជាគ្រោះថ្នាក់ សម្រាប់លោកម្ចាស់"អេខេដែលជា មនុស្សជំនិតហ្នឹងជាដៃស្តាំ របស់ជែមស៍ អាល់ហ្សេរី បានពោលពាក្យដាស់តឿន ទៅកាន់ម្ចាស់ខ្លួន។ អេខេ(AK) មានអាយុប្រហាក់ប្រហែល ទៅនឹងជែមស៍  គ្រាន់តែគេមាន អាយុប្អូនខែ បន្តិចប៉ុណ្ណោះ នាយមាន អត្តចរិតឃោរឃៅ មុខមាំ កាច ហ្នឹងព្រៃផ្សៃជាង ជែមស៍ អាល់ហ្សេរី តែ អេខេ មានចិត្តស្មោះស្ម័គ្រ ចំពោះម្ចាស់ខ្លួន ទើបជាហេតុនេះហើយដែល ជែមស៍ លើកឱ្យអេខេជា ដៃស្តាំ។
"ក្មេងស្រី តូចបែបនេះឬ? ហឹសៗ អេខេ ព្រួយបារម្ភពេកហើយ"
"តែលោកម្ចាស់..."
"យើងដឹងថាឯងបារម្ភ តែវាមិនអីទេ ឆាប់យកនាងទៅ"
"ទៅ?ទៅណាលោកម្ចាស់?"
"ទៅវិមាន របស់យើង"
"តែលោកម្ចាស់ ប្រវត្តិនាងក៏យើងមិនស្គាល់ ពូជពង្សនាងបែបណាក៏ លោកម្ចាស់មិនបានជ្រាប បើយើងយកនាងទៅខ្ញុំ-ខ្ញុំខ្លាចតែ..."អេខេ ប្រកែកឡើងលឿន នឹងព្យាយាមនិយាយហេតុផលឱ្យជែមស៍ យល់ ណាមួយ អេខេ មិនទុកចិត្តឡើយ ចុះបើនាងជាជនបង្កប់ ដែលគេដាក់មកធ្វើឃាតលោកម្ចាស់ជែមស៍ របស់ខ្លួននោះ តើឱ្យនាយធ្វើយ៉ាងម៉ិច?
"ឯងចង់ប្រឆាំងបញ្ជាយើង?"ជែមស៍ ងើបមុខ សម្លឹងមើល អេខេដោយមុខម៉ូវ ក្រសែភ្នែកដូចរាជសី បែបដាក់កំហិត ត្រូវតែនាំ នាងល្អិតម្នាក់នេះទៅ វិមានរស់នៅទីនោះជាមួយខ្លួន ប៉ុន្តែក្នុងនាមជាអ្វីយើងពុំអាចស្មានដឹងឡើយ។
"ខ្ញុំមិនហ៊ានទេ លោកម្ចាស់ ខ្ញុំគ្រាន់តែ ខ្លាចលោកម្ចាស់ មានគ្រោះថ្នាក់ប៉ុណ្ណោះ"
"ឈប់និយាយ ហើយយើងដឹង យើងយល់ពីចិត្តឯង តែយើងសូមធានាថា នាងល្អិតម្នាក់នេះ គ្មានអ្វីអស្ចារ្យ អាចធ្វើឱ្យយើងស្លាប់ ដោយងាយឡើយ"ជែមស៍ នូវតែចេញ មុខមក និយាយអះអាងដដែល រហូតទាល់តែ អេខេទាល់តម្រិះ ចុងក្រោយមាន តែនាំ នាងល្អិតម្នាក់នេះទៅជាមួយ ក្រោមបទបញ្ជារបស់លោកម្ចាស់។
មិនយល់ថាហេតុម្តេចបានជា ជែមស៍ ហ៊ានយកនាងល្អិត ទៅវិមាន អាល់ហ្សេរី ទាំងដែលនាយកម្លោះ មិនស្គាល់ពីសាវតារ ជីវៈប្រវត្តិនាងម្នាក់នេះជានរណាឡើយ ហើយយើងរឹតតែ មិនយល់ពីគំនិតនឹង ជម្រៅចិត្តរបស់ជែមស៍ ច្បាស់ទាល់តែសោះ ថា ពេលនេះ នាយកំពុងគិតអ្វីធ្វើអ្វី ដឹងតែម្យ៉ាងនោះគឺ នាំទៅវិមានរបស់ខ្លួន។

សូមរង់ចាំភាគបន្ត:
សរសេរដោយ វ៉ាង គីមលីន
អានដោយក្តីរីករាយ : នេះជា រឿង BG លើកដំបូងហើយដែល Admin សរសេរ មានកន្លែងណា ខុសឆ្គងសូម ជួយណែនាំផងណា🙏🏻💜

បម្រើស្នេហ៍ លោកម្ចាស់ Where stories live. Discover now