ភាគទី០៦

85 9 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

                    ភាគទី០៦

អេម៉ាគាំងហាស្តីមិនចេញ ខណៈដែលលោកម្ចាស់លេងដល់ៗ ដល់ម្ល៉ឹង នាងតូចខាំមាត់ សម្លក់លោកម្ចាស់ ជែមស៍ដោយអារម្មណ៍ឃ្នើសចិត្ត។ តែឬកពារបែបនេះជា ជែមស៍គិចថា អេម៉ាគួរឱ្យស្រឡាញ់ទៅវិញ÷
"ហឹសៗ យើងល៎លេងទេ ទៅវិញចុះ"ជែមស៍ ស្រដីឡើង ធ្វើឱ្យនាងក្រមុំ ឱនគំនាប់ ដោយឬកពារទន់ភ្លន់ គួរឱ្យថ្នាក់ថ្នម។
"ចាស៎~លោកម្ចាស់ក៏គួរសម្រាកដូចគ្នា"អេម៉ា
"ហ៊ឹម"ជែមស៍ ក្រហឹមក្នុងបំពង់ក ប៉ុណ្ណោះ អេម៉ាលែងគិតនឹង លែងសួរអ្វីបន្តទៀតមាន តែចាកចេញទៅបន្ទប់សម្រាកវិញណាមួយនាងក៏មានអារម្មណ៍ល្វើយចង់សម្រាកដែល។ រីឯជែមស៍វិញមិនបានទៅ សម្រាកដូចនាង គិតឡើយផ្ទុយទៅវិញនាយបែរជា រៀបចំស្លៀកពាក់ ដូចកំពុងតែចង់ចេញទៅណាក៏មិនដឹងសំខាន់គឺកណ្តាលអាធ្រាត្រទៀត។
|កាស៊ីណូ|
កាស៊ីណូវាមានទាំងស្របច្បាប់នឹងខុសច្បាប់ កាស៊ីណូខ្លះមិនមែនមានតែ អ្នកលេងល្បែងតែមួយមុខឡើយ.. ប៉ុន្តែវាអាចមាន លើសនេះក៏ថាបាន÷
ជែមស៍ អាល់ហ្សេរី បោះជំហាន ចូលទៅក្នុងកាស៊ីណូដ៏ធំនឹងល្បីល្បាញបំផុត នៃទីក្រុងសៀងហៃ ដំណើររបស់នាយ ពាសពេញដោយអំណាច នឹងធ្វើឱ្យមនុស្សគ្រប់គ្នាកោតខ្លាចនូវអំណាច សម្ព័ន្ធអាល់ហ្សេរី ជាខ្លាំង..។
"លោកម្ចាស់"មេការដែលមើលការខុសត្រូវនូវទីនេះក៏ ប្រញាប់ចូលមក ឱនគោរព ជែមស៍ដោយក្តីកោតខ្លាច
"ហ៊ឹម"ជែមស៍ ក្រហឹមតែបន្តិចប៉ុណ្ណោះរួចក៏ បោះជំហានចូលទៅ ខាងក្នុងដោយមានកងអង្គរក្សតាមការពារ
"ឯងប្រញាប់ទៅ ចាត់ចែងអ្នកជំពាក់លុយទាំងនោះទៅ! ត្រូវតែប្រាកដថា បានថ្ងៃស្អែកបើសិនជា វាមិនឱ្យក៏ ដណ្តើមកូនៗ របស់ពួកវាមក"ជែមស៍ ស្រដីប្រាប់ទៅកាន់នាយ អេខេ រួចរាល់អស់ហើយ ក៏ចូលទៅក្នុងប្រអប់ ជណ្តើរយន្តនឹងឆ្ពោះទៅ បន្ទប់ផ្ទាល់ខ្លួនបាត់ទៅ។ ឯអេខេមិនបាននិយាយច្រើនក៏ ប្រមែប្រមូលគ្នីគ្នា ចេញទៅក្រៅ ហ្នឹងធ្វើអ្វីដែលលោកម្ចាស់បញ្ជា
   នេះហើយជា ការងារខុសច្បាប់របស់ជែមស៍ ប៉ុន្តែបើខុសច្បាប់ក៏មិនត្រូវដែលព្រោះ បើគ្មានទៅគឺគ្មានមកនោះទេ ហើយជែមស៍ជា មេម៉ាហ្វៀ នឹងស្តេចជំនួយដ៏ល្បីល្បាញ បំផុតនៅក្នុងប្រទេសចិន ដូច្នេះហើយទោះ នាយធ្វើអំពើពុករលួយ យ៉ាងណាក៏គ្មាននរណាហ៊ានក្អកដាក់ជែមស៍ឡើយ ព្រោះអ្វីដឹងទេ? ព្រោះជែមស៍ មានខ្នងបង្អែក ដូច្នេះហើយម្តេចគេអាចហ្នឹងខ្លាចទៅ ពេលខ្លះណា គេអាចហ្នឹងសម្លាប់មនុស្សនៅទីប្រជុំជនឬទីសាធារណៈក៏មាន អោយតែពពួកមនុស្សអស់នោះធ្វើឱ្យ ជែមស៍ឃ្នើសចិត្ត។
      ពន្លឺព្រះអាទិត្យក៏ រះបំភ្លឺសត្វលោក ទៅតាមទម្លាប់ សំឡេងសត្វយំឮល្ហិចល្ហៀង ដាស់ឱ្យកាយតូច អោយភ្ញាក់ពីដំណេក ដោយអារម្មណ៍ល្វើយ÷
"ហ៊ឹម ភ្លឺទៀតហើយហ្ន៎? ដេកមិនទាន់ឆ្អែតផង ហឹកៗ"អេម៉ា ក្រោកអង្គុយទាំង សក់ក្បាលកន្ទ្រីងកន្ទ្រើង មាត់ពេបយំតាមទម្លាប់ មនុស្សបែរខ្ចិល ភ្នែកមូលក្រឡង់សម្លឹងមើល នាឡិកាក៏ឃើញថា ម៉ោង៧:០០ ព្រឹក ទើបនាង ប្រញាប់ស្ទុះក្រោក រត់ចូលបន្ទប់ទឹកយ៉ាងលឿន សម្អាតកាយព្រមជាមួយ ស្លៀកពាក់ស្អាតបាតហើយក៏ចេញមកវិញ នាងតូចឈរនៅមុខកញ្ចក់សម្លឹងមើល ផ្ទៃមុខដ៏ស្លេកស្លាំង គ្មានសាច់គ្មានឈាមរបស់ខ្លួនឯង ហើយគិតក្នុងចិត្តថា÷
"មុខស្លេកដូចមាន់ស្ងោរ! បើខ្ញុំចេញទៅ ទាំងបែបនេះ មិនខ្មាសគេទៅហើយទេ ជាពិសេសគឺលោកម្ចាស់ អ្ហឹកៗ មិនហ៊ានសូម្បីតែគិតទេ"នាងតូច សែនតូចចិត្ត តូចថ្លើមព្រោះ មុខមិនស្អាតខ្លាច ថាលោកម្ចាស់លែងស្រលាញ់។ ទាំងដែរពីមុនអេម៉ា មិនសូម្បីតែ គិតពីសម្រស់ខាងក្រៅ តែគ្រប់យ៉ាងហាក់ផ្ទុយស្រឡះខណៈដែលនាង ឈានជើងចូលក្នុង វិមានមួយនេះ ហើយក៏ សម្លឹងមើលបងៗ អ្នកបម្រើផ្សេងទៀត មានសម្រស់ភូផង បើនិយាយពីបបូរមាត់ វិញឡើងក្រហម អេម៉ាឃើញហើយ សែនស្រលាញ់ ចង់ស្អាតដូចបងៗដែរ។
"គួរតែទៅសូម លោកម្ចាស់ល្អទេ? ប៉ុន្តែ...អ្ហឹកៗ មិនហ៊ានជួបមុខ គាត់ទេ ធ្វើយ៉ាងម៉េចទៅ ម៉ាម៉ា អើយគិតៗៗៗ"
"អូហ៍ នឹកឃើញហើយ ហិហិ យកថង់មកគ្របក្បាល  ធានាថា គាត់នឹង មិនឃើញពីផ្ទៃមុខដ៏សែន អាក្រក់របស់ខ្ញុំឡើយហិហិ"

======
រងចាំភាគបន្ត នៅថ្ងៃស្អែក🤭

បម្រើស្នេហ៍ លោកម្ចាស់ Where stories live. Discover now