ភាគទី០៤

92 9 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

           ភាគទី០៤

"លោក-លោកម្ចាស់"អេម៉ា បង្ហើបមាត់ហៅលោកម្ចាស់ថ្នមៗ ដោយការភិតភ័យ ដៃឡូនក្តោបចូលគ្នា ភ្នែកក្រឡេកក្រឡាប់ដូចកំពុងចង់រកផ្លូវរត់។  តែជែមស៍ អាល់ហ្សេរី ក៏ចូលមក កាន់តែគៀកកើយនឹង ស្រីក្រមុំ ឃើញដូច្នោះ អេម៉ារឹតតែថយក្រោយ ថយដល់អស់ផ្លូវខ្នងផ្អែកនឹងជញ្ជាំងបន្ទប់ទឹក កាយចាប់ផ្តើមញ័រទទ្រើក មុខឱនចុះព្រោះមិនហ៊ាន ប្រសព្វមើលមុខក៏កំណាចរបស់ ជែមស៍ឡើយ។
"អឹម~លោកម្ចាស់..គឺថា-គឺ"អេម៉ា កាន់តែតក់ស្លុត កំឡុងពេលដែល លោកម្ចាស់ចាប់ផ្ងើយមុខនាងឡើងលើ។ ក្រសែភ្នែកទាំងពីរក៏ប្រសព្វគ្នាម្តងទៀតដោយ អារម្មណ៍ អេម៉ាខុសប្រក្រតី បេះដូងលោត ញាប់ព្រោះតែ អៀនផងភ័យផងក្នុងពេលតែមួយ ជែមស៍ ញោចចុងមាត់តិចៗ បែបលក្ខណៈប្រុសព្រាន ដាក់នាងតូច។
"ហឹសៗ កក់សក់ ដុះខ្លួនឱ្យយើងបន្តិចមក វាមិនមែនជាការបញ្ជាតែវាជាការស្នើសុំរបស់យើង" ជែមស៍ដកដៃវិញ រួចក៏អង្គុយក្នុងអាងទឹកធំសមល្មមអាចងូតបានពីរនាក់ រីឯអេម៉ា លួចធូរចិត្តនឹងព្យាយាមធ្វើចិត្តឱ្យនឹងនរ ព្រោះនាងមិនអាចសន្លប់ក្នុងគ្រាហ៍នេះឡើយ នាងត្រូវតែបញ្ចប់ការងារនាងឱ្យរូចរាល់ បើមិនដូច្នេះទេ នាងប្រាកដជាត្រូវមាត់ម្ចាស់ភូមិគ្រឹះ ជាមិនខានឡើយ។ អេម៉ា មិនស្រដី ក៏ដាក់ខ្លួនអង្គុយ ក្រោយនាយកម្លោះ នៃស្រឡូន ក៏ទាញសាប៊ូមកចាក់លើដៃនឹងយកវាមកកក់សក់ អោយលោកម្ចាស់ដោយភាពទន់ភ្លន់ ថែមទាំងម៉ាស្សា អោយជែមស៍កាន់តែពេញចិត្តនឹងទង្វើនាងផងដែរ។ ក្រោយពីកក់សក់រួចរាល់ នាងក៏បង្អូសដៃមកច្របាច់ស្មាដែលពាសពេញ សាច់ដុំនោះតិចៗ ច្របាច់ផងញីផង ស្ទើរតែធ្វើឱ្យលោកម្ចាស់គេងលង់លក់ក្នុងអាងទឹកទៅហើយ។
"លោកម្ចាស់ រួចរាល់ហើយ ខ្ញុំ-ខ្ញុំអាច..."អេម៉ា ហានិយាយខណៈដែលនាង បំពេញតួនាទីរួចរាល់អស់ហើយ ទើបនាងចង់ ចាកចេញទៅវិញ ប៉ុន្តែ..ការស្នើសុំនាងអម្បាញ់មិញក៏ត្រូវជែមស៍កាត់សម្តី នឹងត្បកមកវិញ÷
"តួនាទីនាងមកទីនេះជាអ្វី?"
"គឺ-គឺអ្នកបម្រើរបស់លោកម្ចាស់"
"បម្រើបែបណា??"
"គឺ-បម្រើ-គឺ" អេម៉ា ហាក់ភ្លឹករកពាក្យអ្វីតបទៅកាន់ ជែមស៍វិញលែងបាន ព្រោះតែ លោកម្ចាស់កំពុងតែដេញជើងនាង ហើយនាងរឹតតែមិនដឹងច្បាស់ថា មកដើម្បីអ្វី បម្រើលោកម្ចាស់បែបណា ទើបសាកសម តែដឹងតែ ម្យ៉ាងពីបងៗ ថាកុំជំទាស់លោកម្ចាស់ កុំតវ៉ា កុំប្រឆាំង កុំធ្វើឱ្យលោកម្ចាស់ខឹងក្រោធ បើមិនដូច្នោះទេនាងនឹងមានបញ្ហាជាមិន។
"ហឹសៗ"ជែមស៍ឃើញទឹកមុខ ភ័យស្លន់ស្លោរបស់ អេម៉ាហើយ ក៏ផ្ទុះសំណើចតិចៗ
"លោកម្ចាស់ សើចរឿងអ្វី?"
"គឺសើចនាងក្មេងល្ងង់"
"..." អេម៉ាលែងតប ក៏ខាំមាត់ឱនមុខចុះ ដោយការអន់ចិត្ត ខណៈដែលទទួលពាក្យល្ងង់ពីលោកម្ចាស់។ ជែមស៍ឃើញ ដូច្នេះក៏មិនមាត់ នឹងក្រោកទាញកន្សែងមករុំចង្កេះ បង្ហាញឱ្យឃើញ ដើមទ្រូង ហាប់ណែនជាទីគាប់ចិត្តនារីៗ ដែលតែងតែប៉ងប្រាថ្នា ចង់បានជែមស៍មកជាស្វាមី តែវា គួរឱ្យសោកស្តាយ ព្រោះ មនុស្សដូចជា ជែមស៍ អាល់ហ្សេរី មិនងាយនឹងចូលជិត ឬក៏ប៉ះពាល់ស្រ្តីណាម្នាក់ឡើយក្រៅពី  អតីតសង្សារជាទីស្រឡាញ់ ហើយក៏មានម្នាក់ទៀត កាន់តែគួរឱ្យ ភ្ញាក់ផ្អើលនោះគឺ អេម៉ានេះឯង នាយពេញចិត្ត នឹងឱ្យក្មេងស្រីម្នាក់នេះចូលក្បែរហើយរឹតតែពេញចិត្ត ពេលដែលក្មេងម្នាក់នេះប៉ះកាយ នាយ។ ជែមស៍ ក្រឡាស់សក់តិចៗ ធ្វើឱ្យទឹកសន្សើមដែល នៅជាប់សក់ស្រក់តក់ៗ កាន់តែធ្វើឱ្យអេម៉ា ឃើញហើយលេបទឹកមាត់ក្អឹកៗ ហ្នឹងគិតក្នុងចិត្តថា។
"(លោកម្ចាស់សង្ហាណាស់)"
"កុំសម្លឹងមើល យើងដោយក្រសែភ្នែក បែបនេះអី យើងខ្លាច"ជែមស៍ ញ៉េះញ៉ោះ នាងតូច កំឡុងពេលដែល អេម៉ា សម្លឹងនាយមិន ដាក់ភ្នែកអីបែបនេះ។ តែអ្នកទទួលប្រយោគ អម្បាញ់មិញហាក់ធ្វើខ្លួនមិនត្រូវ ខណៈដែល ជែមស៍ចាប់នាងជាប់ក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់លោកម្ចាស់។
"ខ្ញុំ- គ្រាន់តែ ស្ងោចសរសើរ ពីលោកម្ចាស់ប៉ុណ្ណោះ សូមមេត្តាលោកម្ចាស់លែងខ្ញុំទៅណា"
"សរសើរ?សរសើរបែបណា?"
"ខ្ញុំ-អឹមគឺ ខ្ញុំគិតថាលោកម្ចាស់សង្ហាណាស់ ចាស៎"
"ហឹសៗ តែបើយើង ស្រាតនៅចំពោះមុខនាង យើងប្រាកដជា សង្ហាជាងនេះគុណទ្វេ សាកល្បងមើល ពីសម្រស់ដ៏សង្ហា របស់យើងទេ?"
"ហាស៎????លោកម្ចាស់ ចង់ស្រាត???"

====
សូមរង់ចាំភាគបន្ត:
សរសេរដោយ វ៉ាង គីមលីន

បម្រើស្នេហ៍ លោកម្ចាស់ Donde viven las historias. Descúbrelo ahora