ភាគទី០៣

105 8 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

    ភាគទី០៣

"ដូចណាស់ គឺ ដូចនាងណាស់ រ៉ាមី ប៉ុន្តែ....."ជែមស៍  ពោលក្នុងចិត្ត ក្រសែភ្នែកពាសពេញដោយមនោសញ្ចេតនា សម្លឹងរង្វង់មុខ ដ៏ស្រស់ស្អាតអេម៉ា។ នឹងធ្វើការប្រៀបធៀប ពីរូបរាងនាងក្រមុំ ទៅនឹង មនុស្សខ្លួនស្រលាញ់នឹងនឹករលឹកមករហូត ប៉ុន្តែអ្វីដែលទាស់ខុសនោះគឺ អេម៉ា ស្រស់ស្អាតតាំងពីស្នាមញញឹម មិនដូច រ៉ាមីទេ ទោះនាងស្អាតតែចិត្តនាង មិនស្អាតដូច អេម៉ាទេ ត្រង់នេះអ្នកកម្លោះដឹងច្បាស់។ រ៉ាមី គឺជាមិត្តស្រី របស់ជែមស៍ នឹងស្រលាញ់គ្នា អស់រយៈពេល 2ឆ្នាំហើយ ប៉ុន្តែសុខៗ បែរជា បាត់ដំណឹងនាងសូន្យឈឹង ហើយរយៈពេល2ឆ្នាំ មកនេះ ជែមស៍តែងតែនឹកនានាង រហូត ហើយអ្នកកម្លោះ មិនដែលយក នារីណាម្នាក់មក ជំនួសដំណែង រ៉ាមីទេ ជែមស៍តែងតែទទឹងរងចាំផ្លូវរបស់នាងមករហូតដល់ពេលនេះក៏ជួប នារីម្នាក់ដែលមាន មុខមាត់ដូច រ៉ាមីហើយម្នាក់នោះ ប្រាកដណាស់ជា អេម៉ានេះឯង។
"លោក-លោកម្ចាស់ជែមស៍"អេម៉ា ដង្ហោយហៅឈ្មោះរបស់អ្នកកម្លោះ តិចៗ ព្រោះមានអារម្មណ៍ថានាង រអៀសខ្លួនខណៈដែលមាន ក្រសែភ្នែកនាយ សម្លឹងខ្លួនដូច្នោះ។ រីឯជែមស៍ ក៏ភ្ញាក់ស្មារតី បន្តិច នឹងប្រញាប់បង្វិលរឿង ចោទសួរនាងតូច÷
"នាងឈ្មោះអ្វី?យើងនៅមិនទាន់ដឹងឈ្មោះរបស់នាងទេ"
"ចាស៎ ខ្ញុំឈ្មោះ អេម៉ា លោកម្ចាស់"
"ត្រកូល???"
"អឺ...គឺ-គឺគ្មានត្រកូលទេ លោកម្ចាស់"
"???" ជែមស៍ ជ្រួញចិញ្ចើមចូលគ្នា គ្មានត្រកូល ស្មើនឹងគ្មាន ឪពុកម្តាយ? ហើយចុះនាងកើត តាមណាបើគ្មាន ឪពុកម្តាយដូចគេនោះ?? អេម៉ា ឱនមុខមិនហ៊ាន សម្លឹងម្ចាស់ភូមិគ្រឹះ ចំៗឡើយ ដោយហេតុ ឃើញថា ស្ងាត់ទើបនាង និយាយបន្ត
"គឺ ខ្ញុំជាក្មេងកំព្រាដូច្នេះ ខ្ញុំ-គឺខ្ញុំ គ្មានឪពុកម្តាយទេ លោកម្ចាស់"
"អាយុប៉ុន្មាន?រស់នៅជាមួយអ្នកណា? ហើយចេះធ្វើស្អីខ្លះ?"
"ចាស៎ ខ្ញុំអាយុ១៧ឆ្នាំ ជិត១៨ សព្វថ្ងៃរស់នៅជាមួយមីង ហើយការងារដែលខ្ញុំចេះ គឺ-គឺ អង្គុយសុំទានគេ"អេម៉ា តបវិញទាំងញ័រមាត់ទទ្រើក ដៃខ្ញាំអាវសឹងតែរហ័កទៅហើយ។ ហើយការដែលនិយាយបែបនេះគឺ មិនចេះអីពិតមែន ចេះតែម្យ៉ាងនេះគឺសុំទាន ព្រោះនាងជាអ្នក សុំទានស្រាប់ ក្រៅពីនេះ គឺអត់ចេះទេ ប៉ុន្តែបើ ចង់ឱ្យនាងចេះលុះត្រាតែ បង្រៀននាង។ ព្រោះមនុស្សដូចជាអេម៉ា ទោះមិនចេះអក្សរតែនាង ឆ្លាតណាស់ បង្រៀនតែមួយភ្លែតគឺចាំនឹងចេះហើយ។
ជែមស៍ លែងសួរបន្ត ព្រោះនាយក៏បាន ដឹងពីប្រវត្តិនាងខ្លះដែល (អេខេ ជាអ្នកស៊ើប នឹងផ្តល់ព័ត៌មាន ឲ្យជែមស៍)
"ចូលមក"
"ចាស៎???"អេម៉ា ងើបមុខ សម្លឹងមើល ជែមស៍ ទាំងមិនយល់ ភ្នែកក្រឡេកក្រឡាប់ រកតែផ្លូវរត់ ក្នុងចិត្តសែនព្រួយ ព្រោះខ្លាចថា នាយមានបំណងអាក្រក់មក កាន់នាង។ ជែមស៍ ដង្ហើមធំ បន្តិចមុន ធ្វើចិត្តត្រជាក់
"យើងមិនចូលចិត្ត និយាយ អ្វីដែលលើសពីរ 2ដងទេ"
"តែលោកម្ចាស់ ចង់-ចង់ឱ្យ ខ្ញុំចូលទៅធ្វើអ្វី??"
"ហឺយយ នាងចម្កួតអើយយយ!!! យើងឱ្យនាង ចូលគឺទៅ លាយទឹកក្តៅឱ្យយើងងូតទឹកឬ នាងគិតថា យើងនាំនាងទៅ រំលោភហាស៎??"ជែមស៍ និយាយទាំងហួសចិត្តនឹងថ្លែង នេះនាងគិតអីក៏ជ្រៅៗ ម្ល៉េះ? គ្រាន់តែឱ្យទៅ លាយទឹកក្តៅឱ្យនាយងូតសោះនឹង រីឯអេម៉ា ឮហើយក៏ លើកដៃទះក្បាលខ្លួនឯង តិចៗ ហ្នឹងសើចស្ញេញ ដាក់ជែមស៍ទាំងមិនសមរម្យ រួចរាល់ ក៏រត់ ចូលបន្ទប់ យ៉ាងលឿនខ្លាចមិនទាន់ចិត្តម្ចាស់ភូមិគ្រឹះ។ អេម៉ា ចាប់ផ្តើមចាក់ទឹកក្តៅ ចូលក្នុងអាង លាយស្រទាប់ផ្កាតិចៗ នឹងលួចឆ្ងល់ដែរថា លោកម្ចាស់ជា មនុស្សប្រុសទេម្តេច ក៏ គ្រាន់តែងូតទឹកសោះក៏ ដាក់ស្រទាប់ផ្កាដែល? តែខ្ចិលគិតច្រើន ក៏ប្រញាប់ បញ្ចប់ការងារឱ្យរួចរាល់ ដៃស្រឡូន លូកចូលទៅក្នុងទឹកដើម្បីស្ទាបស្ទង់ពីកម្តៅទឹកថាសមល្មមឬនៅ ក្រោយពេលដឹងពីបរិមាណនិងកំដៅរួចរាល់ហើយ នាងល្អិតរៀបចំនឹង ចេញទៅវិញហើយ តែក៏វ៉ាក់អឺ នឹង ជែមស៍ឈរនៅពីក្រោយតាំងកាល សំខាន់ ខ្លួនរបស់នាយ មានតែ កន្សែងរុំចង្កេះប៉ុណ្ណោះ ចំណែកឯ ល្វែងខាងលើចំហរចោល បញ្ចេញស៊ិចផេកយ៉ាងទាក់ទាញមកកាន់នាង។
"លោក-លោកម្ចាស់"

រងចាំភាគបន្ត
សរសេរដោយ វ៉ាង គីមលីន

បម្រើស្នេហ៍ លោកម្ចាស់ Where stories live. Discover now