ភាគទី០២

141 14 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

ភាគទី០២

|វិមាន អាល់ហ្សេរី|
ងឺតតត...!!! សំឡេងចាប់ហ្វ្រាំងរថយន្ត ឈប់នៅមុខ វិមាន អាល់ហ្សេរី សម្របជើងអ្នកបម្រើ បានរត់មក ឈរ តម្រៀបជាជួរ ដើម្បីធ្វើការស្វាគមន៍ លោកម្ចាស់ ជែមស៍ ទៅតាមទម្លាប់។ ប៉ុន្តែថ្ងៃនេះហាក់ខុសប្លែកជាខ្លាំង ព្រោះតែ មាននារីម្នាក់ក្នុងរង្វង់ដៃរបស់លោកម្ចាស់ខ្លួន ក្នុងចិត្តម្នាក់ៗ សែនឆ្ងល់ តែបានត្រឹម ឆ្ងល់ព្រោះមិនហ៊ានសួរនាំ លោកម្ចាស់ឬក៏កងអង្គរក្សឡើយ ព្រោះតែ ឋានៈតូចទាប នឹងមានឈ្មោះជា បាវបម្រើ ដែលលោកម្ចាស់ទិញមកឲ្យបម្រើ ដល់ស្លាប់ប៉ុណ្ណោះ។(មានន័យថា ជីវិតរបស់អ្នកបម្រើទាំងអស់ ក្នុងវិមាន គឺលោកម្ចាស់ ជែមស៍ បានទិញមក គឺទិញជីវិតរបស់ពួកគេ ដើម្បីឱ្យនូវបម្រើ អ្នកកម្លោះដល់ស្លាប់)
ជែមស៍ បានដាក់ អេម៉ា គេងលើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ ដោយទឹកមុខស្រងូតស្រងាត់ ក្រសែភ្នែកកំណាចសម្លឹង មើល អេម៉ា ដោយភាព ស្ងប់ស្ងាត់។ ប្រមាណ ៣០ នាទីក្រោយមក មនុស្សស្រីដែលគិតថា ខ្លួនឯងនឹង គ្មានជីវិតរស់បន្តក៏ចាប់ផ្តើម កម្រើកដៃ ត្របកភ្នែកពីរជាន់ ក៏បើកសន្សឹម សម្របពេលដែល ឃើញផ្ទៃមុខ បុរសម្នាក់ ដែលអង្គុយសម្លឹងមក កាន់នាង។ ឃើញដូច្នោះ បណ្ដាលឱ្យខ្លួននាង ស្ទុះងើបមួយវឹប បង្រួមជើងចូលគ្នា នឹងលួចដៀងមើល បុរសនោះ ដោយក្តីខ្លាចក្រែង។
"លោក-លោក...អឺ.."អេម៉ា ហៅអ្នកកម្លោះទាំងញ័រមាត់ អណ្តាតហាក់ក្រឡាស់ លែងទៅពេលដែលឃើញមុខម៉ូវរបស់អ្នកម្ខាងទៀត។ ជែមស៍ មិនស្រដីក៏ ក្រោកឈរ អស់ពីកម្ពស់ដល់ស្រស់សង្ហារបស់ នាយ ដៃស៊កចូលហោប៉ាវ ភ្នែកសម្លឹងនាង ឥតឈប់ មួយស្របក់ ទើបនាយបែរមក ហានិយាយប្រាប់គ្រប់គ្នា÷
"ចាប់ពីពេលនេះ នាងហ្នឹងក្លាយជា អ្នកបម្រើនូវទីនេះ ហើយគ្រប់គ្នា ត្រូវតែបង្រៀនពី ច្បាប់នឹង តួនាទីនៅ វិមាន អាល់ហ្សេរី យល់អ្វីដែល យើងនិយាយទេ?"
"ចាស៎|បាទ លោកម្ចាស់ ជែមស៍"
"នាំនាងទៅ"ជែមស៍ ងក់ក្បាលតិចៗ រួចក៏ ប្រាប់ ស្រីបម្រើពីរនាក់ ឲ្យនាំនាងល្អិតទៅសម្អាតខ្លួនប្រាណ ដើម្បីមកជួប អ្នកកម្លោះនៅបន្ទប់ធ្វើការ។
"ចាស៎ លោកម្ចាស់"
"ចំណែកឯងអេខេ! ឆាប់ទៅស៊ើបពីប្រវត្តិនាងមកថា នាងជាអ្នកណា រស់នៅឯណា ត្រូវតែដឹង ត្រឹម4 ម៉ោង ក្រោយ"ជែមស៍ ដាក់បញ្ជារួច ក៏នាំកាយ សង្ហាឡើង ទៅបន្ទប់បាត់ រីឯ អេខេ ក៏ចេញទៅធ្វើតាមបញ្ជានាមជា លោកម្ចាស់។
ជែមស៍ អង្គុយសម្លឹងមើល រូបថតស្រីម្នាក់ ដែលស្ថិតក្នុងផ្ទាំងគំនូរដែល អ្នកកម្លោះបានគូរ ជែមស៍ បង្ហាញទឹកមុខ យ៉ាងសោកសៅ ពេលដែលឃើញ គំនូរដ៏ស្រស់ស្អាតមួយនោះ ស្នាមញញឹម មនុស្សស្រីក្នុងគំនូរនោះ ធ្វើឱ្យជែមស៍ មានអារម្មណ៍ល្អផង សោកស្តាយផងក្នុងពេលតែមួយ។ អារម្មណ៍កំពុង ដិតដាននឹងគំនួរដ៏ល្អឯក នោះសុខៗ ស្រាប់តែ សំឡេងគោះទ្វារ បន្លឺឡើង អោយអ្នកកម្លោះបែរមុខ សម្លឹងមើលទ្វារ÷
|ប៉័ងប៉័ង|
"សួស្តីលោកម្ចាស់ជែមស៍ មនុស្សខ្ញុំម្ចាស់បាន នាំមកហើយ"
"...." ជែមស៍ មិនតប បែរជា ទៅបើកទ្វារ បង្ហាញឱ្យឃើញ នាងល្អិត គ្រងឈុតអ្នកបម្រើ កំពុងតែឱនមុខ ចុះ ដៃស្រឡូនក៏ ខ្ញាំអាវ របស់ខ្លួន ដើម្បីទប់ភាពភ័យខ្លាច នូវចំពោះមុខ។
"ដូច្នេះ ខ្ញុំសូម ទៅវិញហើយ លោកម្ចាស់" នាងស្រី បម្រើ ដែលនាំ អេម៉ាមក ជាមួយ ស្រាប់តែប្រញាប់ ដកខ្លួន ចេញភ្លាមៗ ព្រោះដឹងថា តួនាទីខ្លួនអស់ ត្រឹមនឹងហើយ។
"ងើបមុខ សម្លឹងមើល ភ្នែកយើង"កំឡុងពេលដែល ទិដ្ឋភាពហាក់ស្ងប់ស្ងាត់ ពេក ជែមស៍ក៏បាន ហានិយាយ អមជាមួយ ពាក្យ បញ្ជាយ៉ាងមាន អំណាច ធ្វើឱ្យ ស្រីតូច ឮហើយធ្វើតាមបញ្ជា ព្រោះមិនចង់ឱ្យ ម្ចាស់វិមាន ទើសទាល់ចិត្ត។ ពេលវេលា ដូចកំពុងឈប់ដើរ កំឡុងពេលដែល កែវភ្នែកទាំងពីរ បានសម្លឹងមើល គ្នាទៅវិញដោយ កែវភ្នែកម្នាក់ មានភាពភិតភ័យ ហើយម្នាក់ទៀត គឺសម្លឹងនាង ដោយមុខស្មើគ្មាន បញ្ចេញអារម្មណ៍អ្វីទាំងអស់..។
"ដូចណាស់ គឺ ដូចនាងណាស់ រ៉ាមី ប៉ុន្តែ....."

រងចាំភាគបន្ត
សររសរដោយ វ៉ាង គីមលីន




បម្រើស្នេហ៍ លោកម្ចាស់ Where stories live. Discover now