ភាគទី០៧

68 9 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

            ភាគទី០៧

អេម៉ាគិតឃើញហើយក៏យក ថង់ខ្មៅមក គ្របក្បាលនឹងរត់ត្រុយទៅរកលោកម្ចាស់ទាំងព្រឹកព្រលឹម កាយវិការមិនដឹងអី របស់នាង បណ្តាលឱ្យមនុស្សម្នាឃើញហើយ ក្នក់ក្នាញ់ចង់តែចាប់ទះកំប៉េះគូទ ទេបើគួរឱ្យក្នាញ់ម្ល៉ឹងៗនោះ។
"លោកម្ចាស់~លោកម្ចាស់"អេម៉ា រត់បណ្តើរស្រែកដង្ហោយហៅ លោកម្ចាស់ជែមស៍បណ្តើរ តែមិនទាន់នឹងដល់បន្ទប់របស់ លោកម្ចាស់ផងស្រាប់តែ...??
ប៉័ង!!សំឡេងបុក នឹងប៉ះទង្គិច យ៉ាងខ្លាំងក្លា ឮសូរតែប៉័ង ធ្វើឱ្យនាងល្អិតអុកគូទ មួយទំហឹង ពេបមាត់យំ ខ្លាំងៗ ខណៈដែល ក្បាលរបស់នាងបុកនឹងជញ្ជាំងក្បែរច្រកបត់ចូលបន្ទប់របស់ជែមស៍÷
"អ្ហឹក ហឹក"
"នរណាគេ មកយំស្អីនៅនឹងហាស??"ជែមស៍ បើកទ្វារភ្លាមក៏ឃើញ នាងជើងល្អអង្គុយ ខ្ទប់មុខយំ ទាំងថង់គ្របក្បាលដដែល ទើបធ្វើឱ្យជែមស៍ មិនដឹងថានេះជាអេម៉ា នឹងជាអ្នកបម្រើស្រីរបស់ខ្លួនឡើយ។
"អ្ហឹក ហឹក"អេម៉ា មិនតបព្រោះឈឺក្បាលផង ឈឺគូទផង ក្រោកក៏មិនរួចមាន តែអង្គុយយំ ឡើងញ័រខ្លួនតតាត់៕ ជែមស៍ឃើញហើយ ឥតស្រដី ប៉ុន្តែភ្នែកសង្កេតមើល ត្រចៀកផ្ទៀងផ្ទាត់ ស្តាប់សំឡេង ដ៏គ្រលួចមួយនោះ កាន់តែស្តាប់ តែជ្រាបនឹងទទួលដឹងខ្លះៗ ថាក្មេងស្រីដែលអង្គុយយំ ឡើងគួរ អោយអាណិតម្នាក់នេះគឺជា ....
"អេម៉ា??"
"អឹម!"
គ្រាន់តែឮជែមស៍ សួរបញ្ជាក់ឈ្មោះរបស់នាង ភ្លាម អេម៉ាងក់ក្បាលយ៉ាងរហ័សទាំង លើកដៃទាំងពីរឡើងលើ ដូចហាក់កំពុងតែចង់ឱ្យលោកម្ចាស់លើកពរ យ៉ាងអញ្ចឹង។
"ហឹសៗ"ជែមស៍ ឈរសើចហួសចិត្ត អស់ពាក្យថ្លែងជាខ្លាំង តែក៏ព្រមបន្ទន់ជង្គង់ បែបអង្គុយចោងហោង នឹង ត្រកងបី អ្នកបម្រើស្រី មហាសែនរពិស ចូលទៅបន្ទប់ របស់នាយ។ គ្រាន់តែមកក៏ដល់ បន្ទប់ភ្លាមជែមស៍ដាក់ អេម៉ាអង្គុយលើពូកថ្នម ដៃរៀបនឹងបើកថង់មើល ផ្ទៃមុខដ៏ភូផង់របស់ អេម៉ាហើយ ស្រាប់តែអាក់ខានវិញ កំឡុងពេលដែលនាង ចាប់ដៃរបស់នាយជាប់ ដូចកំពុងតែហាមឃាត់ មិនឱ្យជែមស៍ បើកថង់យ៉ាង អ៊ីចឹង
"លោកម្ចាស់អ្ហា៎ អេម៉ាឈឺ អ្ហឹកៗ"ដៃឃាត់មិនឱ្យលោកម្ចាស់ បើកថង់ ប៉ុន្តែមាត់ ត្អូញត្អែរប្រាប់លោកម្ចាស់ថា ឈឺជាហូរហែ
"បើឈឺម្តេចមិន អោយយើងបើកថង់នេះចេញ??"
ត្រូវហើយ បើឈឺម្តេច មិនដកថង់ចេញពីក្បាល ក្រែងរបួសត្រូវ កន្លែងក្បែរអ្ហេស៎?នាងតូចមិនតប តែក្រវីក្បាលបដិសេធទាំងយំសស្រាក់ដដែល
"អេម៉ា មានអ្វីលាក់បាំងយើងទេ?"
"អ្ហឹកៗ មានគឺ...អ្ហឹកៗ...គឺថា"
"ហ៊ឹម????"
"អ្ហឹកៗ មុខអេម៉ា អាក្រក់ណាស់ ខ្លាចលោកម្ចាស់ឃើញហើយ...អ្ហឹកៗ ឃើញហើយ លែងស្រលាញ់ម៉ាម៉ា ទៀត"
"ហឹស នេះជាមូលហេតុរបស់នាង?"
"អឹម" អេម៉ាមិនតប តែងក់ក្បាល ធ្វើឱ្យ ជែមស៍អស់ពាក្យបរិយាយ មាន តែក្រោកទៅ ទាញយកថ្នាំ យកមកដើម្បីលាបថ្នាំឱ្យ ក្មេងមហារពិស
"ដក់ថង់ចេញ~"ជែមស៍ តឿនខណៈដែលនាងល្អិត នៅតែយំ មិនព្រមបើកថង់
"អត់ទេ"
"ហេតុផលមិនសមរម្យឡើយណា នាងល្អិត បើនាងមិន ព្រមបើកថង់ទេ នាងអាចអាក្រក់ជាង មុនក៏ថាបានណាឆាប់ឡើងមក នេះមិនថប់ដង្ហើមទេអ្ហេស៎?"
"អ្ហឹកៗ ប៉ុន្តែ.."
"ឥឡូវចង់បានអី?យើងអាចឱ្យនាងទាំងអស់ ប៉ុន្តែ..."ជែមស៍ មិនទាន់ និយាយលក្ខខណ្ឌចប់ផង ស្រាប់តែ អេម៉ាទាញថង់ចេញពីក្បាលយ៉ាងលឿន ធ្វើឱ្យជែមស៍ហួសចិត្តផង ព្រួយបារម្ភផង។

=========

សរសេរដោយ វ៉ាង គីមលីន
អានដោយក្តីរីករាយ

បម្រើស្នេហ៍ លោកម្ចាស់ Where stories live. Discover now