ភាគទី០៩

100 9 0
                                    

#បម្រើស្នេហ៍លោកម្ចាស់

          ភាគទី០៩

ជែមស៍គាំងទ្រឹងខណៈដែល ឮសូរពាក្យថាអូនចេញពីមាត់ ស្រីមិនទាន់ក្រមុំ ក្នុងចិត្ត ក៏លួចសើចខ្លះៗផងដែល តែព្យាយាមធ្វើមុខមាំ នឹងកាចដាក់អេម៉ា ដើម្បីឱ្យនាង កោតខ្លាច។

"គ្មានអូនគ្មានស្អីនៅកន្លែងនេះឡើយ ឆាប់ចុះទៅរក ម៉ែដោះឱ្យគាត់ ស្អំពងទាឱ្យទៅ ប្រយ័ត្ននៅយូរ ក្បាលនាង នឹងពងបែបនេះរហូតណា ហើយក៏អាចមានស្នាកស្នាមផងដែរ-បើមាន ស្នាមប្រាកដជា លែងស្អាតហើយ"ជែមស៍ ចាប់ផ្តើម និយាយបន្លាចនាងល្អិត

"ចុះលោកម្ចាស់ឈប់ស្រលាញ់អូនទេ?"អេម៉ា សួរក្នុងន័យថា បើនាងមានស្នាមតើ លោកម្ចាស់នៅតែ ស្រលាញ់ នឹងខ្វល់ខ្វាយពីនាងទៀតអត់។ តែថា មាត់សួរប្រុសចាស់ប៉ុន្តែ ក្នុងចិត្តនៀក៎ តឹងចិត្តក្តុកក្តួលណាស់ ខ្លាចតែ ចម្លើយមកវិញក្អួតឈាមទាំងថ្លុកទេ

"ហឺយយ!! បោកក្បាលឱ្យស្លាប់ឥឡូវហើយខ្ញុំ"ជែមស៍ តឹងទ្រូងនិយាយអ្វីក៏លែងចេញ ខណៈដែលនាងល្អិតនៅតែបន្តសួរម្តងហើយម្តងទៀត ទ្រាំលែងបានជែមស៍ ក្រោកនឹង លូកដៃចូលកន្លៀតជើងអេម៉ារួចក៏បីត្រកងចេញពីបន្ទប់ នឹងចុះមកក្រោមដើម្បីរកពងទាស្អំក្បាលស្រីបម្រើ

"ម៉ែដោះ"ជែមស៍

"ចាស៎ៗ លោកម្ចាស់"ម៉ែដោះ ឆ្លើយតបមកកាន់ ជែមស៍ ដោយឱនគំនាប់តាម ទម្លាប់

"ផ្ញើនាងទៅម៉ែដោះផងណា"

"ម៉ាម៉ា អត់ទៅទេលោកម្ចាស់"នាងល្អិតតបវិញទាំងង៉ក់ងរ ដៃទាំងគូរឱប.ក របស់ជែមស៍ជាប់

"ត្រូវតែទៅ"ជែមស៍ ត្បកទាំងសង្កត់សំឡេងឱ្យក្មេងខ្លាច តែមើលទៅគ្មានបានផលទេ អេម៉ានៅតែ ពេបមាត់ ង៉ក់ងរដាក់ ជែមស៍ ថែមទាំងឱបក្រសោបក នាយឡើងជាប់ស្អិត បេះក៏មិនចេញ

!ផ្លាច់! ក្នាញ់ណាស់ ថាមិនចង់វៃទេ តែទ្រាំមិនបាន ព្រោះក្មេងខ្លះក្បាលរឹងមិនស្តាប់ចាស់ ចូលតែឱ្យចាស់ខឹង ទើបជែមស៍ ទះកំប៉េះគូទនាងល្អិតមួយដៃល្មមឱ្យ ស្រីតូចយំបានសម្រេច÷

"អ្ហឹក ហឹក ហ៊ឺៗ លោកម្ចាស់វៃម៉ាម៉ា ធ្វើអី?ដឹងអត់ថាឈឺ"អេម៉ា យំខ្លាំងៗ ដល់ថ្នាក់ហៀរសំបោរ ប្រឡាក់ពេញ កអាវរបស់ជែមស៍។ តែជែមស៍អត់បាន ខឹងឬក៏ខ្ពើមរអើងអ្វីឡើយ តែនាយបែរជា អស់សំណើចទៅវិញ

"មកពីក្មេងក្បាលរឹងទើបវៃ"

"ចុះចាំបាច់ វៃគូទ?"

"មិនឱ្យគូទវៃត្រង់ណា??"

"អ្ហឹកៗ"ណ៎កថាហើយថា ប្រកែកមិនឈ្នះក៏យំ បង្ហូរទឹកភ្នែក បង្ហូរសំបោរ ប្រឡាក់ប្រាតាក ពេញអាវរបស់លោកម្ចាស់បាត់។ ហើយសកម្មភាពមួយនេះ ធ្វើឱ្យកងអក្សរ នឹងអ្នកបម្រើផ្សេងៗទៀត ឃើញហើយចំហរមាត់ថ្លុង ព្រោះតែភ្ញាក់ផ្អើល ជាខ្លាំង។
លោកម្ចាស់ តែមានភាពកំណាច ដាច់អហង្ការ មិនចូលចិត្ត ប៉ះពាល់នារីណាម្នាក់ឡើយ អ្វីដែល សំខាន់ លោកម្ចាស់ជែមស៍ នេះណាគឺខ្ពើម រអើងអ្វីដែលកខ្វក់ណាស់ ប៉ុន្តែហេតុម្តេចក៏ ស្រីតូចម្នាក់នោះ សំណាងម្នាក់បាន លោកម្ចាស់ពរ ជូតទឹកភ្នែកឱ្យ ថែមទាំងនិយាយលេង ជាមួយ យ៉ាងសប្បាយរីករាយទៀត...គិតៗទៅនាង សំណាងណាស់ ដល់ថ្នាក់ធ្វើ អោយអ្នកផ្សេងទៀត ឃើញហើយ ក៏លួចច្រណែនផងដែរ។

"ឈប់យំភ្លាម បើមិនឈប់ទេ ប្រយ័ត្នយើង បោះចេញពី វិមាន"លួងមិនបាត់ មានតែគម្រាម ហើយក៏បាន ផកពិតៗ អេម៉ា ឈប់យំ នឹងប្រែមកជា ញញឹមស្រស់ដាក់ ជែមស៍ រួចក៏ចុះពីលើ ដៃរបស់ នាយផងដែរ។

"ហិហិ ម៉ែដោះ តស់! យើងទៅស្អំក្បាល"នាងតូចថា ហើយក៏ឱបដៃរបស់ម៉ែដោះ ចូលចង្ក្រានបាត់ទៅ ហាក់មិនខ្វល់ពីរឿងដែលកើតឡើងអម្បាញ់មិញ អ៊ីចឹង

"ជួបដំបូងឃើញស្លូតណាស់ ដល់នៅបាន១ថ្ងៃ២ថ្ងៃ ទើបដឹងថានាងច្រម៉ក់ម្នាក់នេះ ប៉ិនង៉ក់ងរ ហើយក៏ប៉ិនរករឿងទៀត ហឹះៗ គិតខុសឬត្រូវទេដែលនាំមករស់នៅទីនេះនោះ" ជែមស៍ ឈរសញ្ចឹងគិត នឹងក្រវីក្បាលតិចៗ មុនឡើងទៅបន្ទប់វិញ ដើម្បីផ្លាស់ប្ដូរ សម្លៀកបំពាក់ចេញ។

=====

រងចាំភាគបន្ត
   សរសរដោយ វ៉ាង គីមលីន -BG



បម្រើស្នេហ៍ លោកម្ចាស់ حيث تعيش القصص. اكتشف الآن