ពេលដែលvegasចេញមកខាងក្រៅក៏បាន
ឃើញភីតឈរមុខក្រញ៉ូវដាក់នាយតែម្ដង
<មានការអីនិយាយជាមួយយើងហេស៎??>
នាយបោះជំហានដើមករកភីតទាំងស្នាម
ញញឹម ដោយមិនភ្លេចសួនាំ
<គឺមាន ចេញពីទីនេះទៅ ទីនេះមិនស្វាគមន៍
មនុស្សដែលគ្មានសុជីវធម៌ដូចជាលោកទេ>
ភីតនិយាយព្រមទាំងធ្វើមុខពេបជ្រាយដាក់
vegasថែមទៀតផង នេះស្អប់នាយដល់ថ្នាក់
នេះឬ??
<អ្នកគ្មានសុជីវធម៌ គឺជាឯងទៅវិញទេ>នាយ
តបបែបធម្មតាគ្មានដំឡើងសម្លេងឬខឹងស្អីនោះទេ
<ខ្ញុំ?? ហេុអីជាខ្ញុំ??> ភីតលើកចិញ្ចើមសួទាំង
ដំឡើងសម្លេងសង្កត់ន័យខ្លាំងៗដាក់vegas
<ត្រូវហើយជាឯង ព្រោះឯងកំពុងតែដេញភ្ញៀវ
នេះហើយ ជាងទង្វើដែលអៈសិលធម៌បំផុត>
<ចំណុចនេះខ្ញុំទទួល!ប៉ុន្តែខ្ញុំធ្វើបែបនេះដាក់តែ
លោកម្នាក់តែប៉ុណ្ណោះ> ភីតនិយាយបន្តឹងសរសៃក.ប្រកែកចង់យកឈ្នះតែម្ដង
<ស្អប់យើងដល់ថ្នាក់នឹងឬ??> vegasទម្លាក់
ទឹកមុខចុះភ្លែត នេះគេគ្មានសូម្បីតែឱកាសបានស្ដាប់ពាក្យល្អៗពីក្មេងដែលគេស្រលាញ់ទេឬ??
<ត្រូវហើយស្អប់ខ្លាំងណាស់ ស្អប់ណាស់ឮទេ ចេញទៅកុំឲខ្ញុំឃើញមុខលោកម្ដងទៀត>ភីត
បែខ្នងបម្រុងនឹងដើចេញ តែកីត្រូវបានvegas
ស្រែកឃាត់ដំណើរ
<ឈប់សិន> ពេលនោះដែភីតក៏ឈប់ហើយ
ងាកបែក្រោយទាំងធុញទ្រាន់
<យ៉ាងម៉េចទៀតហើយ ស្ដាប់មិនយល់ពីអ្វីដែរ
ខ្ញុំបាននិយាយទេហេស៎??> ភីតនិយាយទាំង
ធុញទ្រាន់ធ្វើភ្នែកស្លើឡើងទៅលើអោបដៃមិន
សម្លឹងទៅចំvegasសូម្បីតែបន្តិច
<រីករាយថ្ងៃកំណើត>និយាយពាក្យនេះចប់នាយក៏ហុចប្រអប់ពណ៍ក្រហមតូចល្មមទៅឲ
ភីត ទាំងមុខស្មើធេង ទំនងជាអន់ចិត្តហើយ
<ស្អី?? ខ្ញុំមិនយកទេ លោកយកទៅវិញទៅ>
ភីតបោះប្រអប់នោះទៅដីមិនព្រមទទួលទុកក្នុងដៃនោះទេ
<...>Vegasមិនមាត់តែគេក៏អោនរើសប្រអប់
នោះឡើងវិញ ទាំងក្នុងប្រអប់ទ្រូងខាងឆ្វេងកំពុងតែឈឺខ្ទោកៗ ដូចគេយកមកបិតមកចាក់យ៉ាងចឹង
YOU ARE READING
ល្បួងស្នេហ៍Omegaឆ្នាស់🍑
FantasyVegas 🖤 Pete 💙 និពន្ធដោយ: Jing Nan 🖤 ថ្ងៃផ្ដើមសរសេរ:ថ្ងៃ19.ខែ3.2023🌷☺️
