ពេលដែលវេហ្កាស៍ចេញទៅផុតប្រហែលជាមួយម៉ោងក្រោយទើបភីតចាប់ផ្ដើមភ្ញាក់ឡើង
អង្គុយឈ្ងប់មុខចុះក្រោម..
<ហឹកៗ..ឃ្លានណាស់..>ភីតងើបមុខស្រែក
ថ្អូញតិចៗខណៈដែលពោះនោះវាចេះវាកូគ្រោកៗតែម្ដងហើយ
ជើងតូចស្រឡូនចាប់ផ្តើមទម្លាក់ចុះមកលើ
ឥដ្ឋការ៉ូសង្សឹមងើបចេញពីពូកដើរចុះមកជាន់
ខាងក្រោមរកអីញាំុសិន
<អ្អោ?អ្នកប្រុសតូចងើបហើយហេស៎??មោះៗ
ចុះមកញាំុបាយ អ៊ុំរៀបចំរួចហើយ>ម៉ែដោះ
តៀម ក៏និយាយឡើងស្របពេលដែលរាងតូច
កំពុងដើចុះកាំជណ្ដើរ
<ហឹៗ..អរគុណអ៊ុំស្រីកំពុងតែឃ្លានផង>ភីត
ប្រញាប់រត់ចុះយ៉ាងលឿនស្លេវសំដៅទៅរក
តុកបាយទាំងមុខញញឹមពព្រាយអាមុខស្អុយ
បាត់ស្រមោលឈឹងតែម្ដងពេលឃើញម្ហូបឆ្ងាញ់ៗនៅលើតុកយ៉ាងច្រើន
<អ៊ុំស្រី!នេះសម្រាប់ខ្ញុំតែម្នាក់ឯងមែនទេបាទ?> ភីតមិនទាន់ហ៊ានញាំុទេបែទៅសួអ៊ុំម៉ែដោះ
បន្តិចសិន
<ចាស៎!គឺាម្រាប់អ្នកប្រុសតូចតែម្នាក់ទេចា៎>គាត់ញញឹមឆ្លើយតបទៅកាន់រាងតូចវិញ
<ចុះពូនោះ??>ពេលដែលឮភីតសួបែបនេះគាត់ក៏ង៉ែមង៉ាមតែម្ដងហើយពូណាទៅ??នៅ
ទីនេះដូចជាគ្មានមនុស្សរាងចំណាស់នោះទេ មានតែអរង្គក្សក្មេងៗសង្ហាៗ😂
<ពូ?! ពូម្នាក់ណាដែទៅមិនជ្រៀបទេទាន>គាត់
ក៏សួបែបគួសមរវាងចៅហ្វាយនឹងម្ចាស់
<គឺពូ!លោកប្រុសធំរបស់អ៊ុំនឹងហើយ>ភីតក៏
ឆ្លើយវឹងតែម្ដង ឲមានពូណាទៀតក្រៅពីរាងក្រាស់នោះ??
<នេះអ្នកប្រុសតូច ហៅអ្នកប្រុសធំថាពូ??>
គាត់កីលើកសំណួសួជាចម្ងល់តែម្ដង ហើយ
ម៉េចបានហៅគេពូ ទាំងដែលគេនៅក្មេងសង្ហា
សឹងស្លាប់ទៅហើយនៀគ
<បាទ!ខ្ញុំហៅគាត់ថាពូ ប្រាប់បានហើយនៅថា
គាត់ទៅណា?>ភីតឆ្លើយទៅគាត់រួចអស់ហើយ
ក៏សួរទៅរឿងដែលខ្លួនចង់ដឹងវិញម្ដង
<គឺទៅធ្វើការហើយចា៎>
<អ៎ូ..ហឹុម..ខ្ញុំដឹងហើយ>ភីតងក់ក្បាលតិចៗយល់អស់ចម្ងល់ក៏បន្តញាំុបាយរបស់ខ្លួនវិញ
ម្ដងឃ្លានចង់ស្លាប់ទៅហើយ នៅមកចំណាយ
ពេលនិយាយរឿងអត់ប្រយោជន៍ឡើងយូបើយកពេលនឹងញាំុម្ហូបឆ្ងាញ់ៗមិនល្អទេហី??
YOU ARE READING
ល្បួងស្នេហ៍Omegaឆ្នាស់🍑
FantasyVegas 🖤 Pete 💙 និពន្ធដោយ: Jing Nan 🖤 ថ្ងៃផ្ដើមសរសេរ:ថ្ងៃ19.ខែ3.2023🌷☺️
