#បន្ទប់ទទួលភ្ញៀវ
ភីតនឹងវេហ្កាស៍កំពុងអង្គុយរង់ចាំវត្តមានរបស់
ប៉ាម៉ាក់ភីត នៅក្នុងបន្ទប់ទទួលភ្ញៀវ។នៅក្នុង
បន្ទប់មានសភាពស្ងាត់ព្រោះតែអ្នកទងពីនេះ
គិតតែអង្គុយឈ្ងោកមុខអត់និយាយរកគ្នាសោះ
<ភីត>បន្ទាប់ពីស្ងាត់អស់ពេលជាយូពេលនេះ
វេហ្កាស៍ក៏ព្រមបើកមាត់និយាយជាមួយភីត
<ហឹុម??មានការអីឬ?>ភីតក៏ងាកមុខមកសួ
វេហ្កាស៍ទាំងចងចិញ្ចើមឆ្ងល់
<អូនខឹងខ្លាំងមែនទេ?ពេលមានស្រីៗមករវល់
ជាមួយបងបែបនឹង??> វេហ្កាស៍សួរបាតដៃក្រាស់គ្រើមៗក៏លូកសន្សឹមៗទៅចាប់ប្រអប់ដៃ
តូចស្រឡូនមកក្រសោបជាប់ក្នុងរវង់ដៃរបស់
នាយពោពេញដោយក្ដីស្រលាញ់
<ហឹុម.អូនក៏មានអារម្មណ៍ថា មិនចូលចិត្តសោះពេលឃើញពួកនាងមកបញ្ចេញអាការៈ
ចង់បានបងឡើងញ័រខ្លួនបែបនឹង អូនក៏មិនយល់ដែរ>រាងតូចសាភាពទាំងអោនមុខចុះគេ
ក៏មិនយល់ដែរថាហេតុអីខ្លួនមានអារម្មណ៍ថាខឹងចំពោះស្រីម្នាក់នោះ?ទាំងដែលខ្លួនឯងមិន
បានស្រលាញ់វេហ្កាស៍ផង ឬក៏ស្រលាញ់គេហើយ??!!.
<មិនមែនអូនមិនចូលចិត្តនាងទេ តែអូនកំពុង
តែប្រច័ណ្ឌបងហើយ>វេហ្កាស៍ពោលឡើងទាំងញញឹមយ៉ាងស្រស់ដាក់រាងតូច នេះក្មេង
នេះប្រច័ណ្ឌគេហើយនៅអត់ដឹងខ្លួនទៀត??
<ហេតុអីត្រូវប្រច័ណ្ឌ??បើអូនមិនបាន..>ភីត
រ៉េកែវភ្នែកសម្លឹងមើលទៅកែវភ្នែកដែលនៅចំពោះមុខ ធ្វើបេះដូងគេលោតញាប់ស្ទើតែ
ផ្ទុះចេញមកខាងក្រៅហើយ ហើយគេក៏មិនអាចហាមាត់និយាយពាក្យថាមិនស្រលាញ់ចេញមកបានដែរ មានតែពាក្យថារំជើបរំជួល
ទើបត្រូវ!!.
<អូនកំពុងតែស្រលាញ់បងដោយមិនដឹងខ្លួន
ក្មេងចំម្កួត>វេហ្កាស៍នៅតែរក្សាស្នាមញញឹមដ៏
ស្រស់មួយនេះជូនដល់ភីតជានិច្ច
<ចឹងអូនកំពុងស្រលាញ់បងហេស៎??>ភីតក៏
ចាប់ដៃនាងវិញនិយាយដោយសម្លេងភ្ញាក់
ផ្អើលចឹងពេលនេះគេកំពុងស្រលាញ់វេហ្កាស៍ឬ? មិនយល់អារម្មណ៍ខ្លួនឯងសោះហើយ?!!!
<ហឹម.ក្មេងល្ងើ>វេហ្កាស៍ងក់ក្បាលបញ្ជាក់ចម្លើយឲរាងតូចបានយល់ ពេលនោះស្នាម
ញញឹមដ៏មានមន្តស្នេហ៍ក៏បញ្ចេញនៅលើផ្ទៃ
មុខមូលក្រឡង់មួយនេះ
ESTÁS LEYENDO
ល្បួងស្នេហ៍Omegaឆ្នាស់🍑
FantasíaVegas 🖤 Pete 💙 និពន្ធដោយ: Jing Nan 🖤 ថ្ងៃផ្ដើមសរសេរ:ថ្ងៃ19.ខែ3.2023🌷☺️
