Ep9:គេងបន្ទប់ជាមួយគ្នា

447 86 52
                                        


កម្មវិធីក៏ត្រូវបានបន្តទៅយ៉ាងរលូតរហូតដល់
ម៉ោង10:38នាទីយប់ទើបឈប់។

<នេះការដូរសម្រាប់ឯង> ពេលដែលបញ្ចប់ពិធី
vegasក៏លើកប្រអប់ដែលបានឲភីតបោះ
ចោលមុននោះ ហុចឲភីតសាជាថ្មី

<អរគុណ>ភីតទទួលទងចិត្តមិនចង់ ថែមទង
និយាយពាក្យអរគុណដូចគេចាប់បង្ខំយ៉ាងចឹង

លោកស្រីសននឹងលោកផានមើលមុខគ្នាក្រវី
ក្បាលតិចៗហួសចិត្តនឹងកូនគាត់យ៉ាងខ្លាំង នេះគេប្រែជាក្មេងខ្វះសុជីវធម៌បែបនេះតាំងពី
ពេលណា??ទាំងដែលគេពីមុនមកគឺជាក្មេងល្អ
សឹងអី

<បើចឹងខ្ញុំសូមលាអ្នកមីងនឹងលោកពូសិនហើយ> Vegasនិយាយពាក្យទៅកាន់គាត់ដោយមិនភ្លេចលើកដៃសំពះពួកគាត់ផងដែ

<បាទ/ចាស/>លោកផាននឹងលោកស្រីសនឆ្លើយតំណាលគ្នា

ពេលដែលvegasឈានជើងចេញមកដល់ខាងក្រៅនោះក៏ស្រាប់តែ មើលឡានទៅឃើញ
ថាបែបកង់បាត់ទៅហើយ(អីយ៉ា😂)នេះឲគេ
ទៅផ្ទះបានដោយរបៀបណាទៅ??

<មានអ្វីឬអត់នឹងលោក??>លោកស្រីសនគាតបានសួរព្រោះតែគាត់នឹងប្ដីគាត់បានមកជូនដំ
ណើររបស់vegasផងដែរ

<គឺថា.កង់ឡានរបស់ខ្ញុំបានបែកបាត់ទៅហើយអ្នកមីង> Vegasក៏តបទាំងធ្វើមុខស្មើ
ធេងហាក់ដូចជាសោកស្ដាយណាស់ចឹង

<បើចឹង អញ្ជេះចុះលោកអាចគេងនៅទីនេះ
មួយយប់បាន បើលោកមិនប្រកាន់>លោកស្រី
សននិយាយ ហើយក៏មើលទៅមុខប្ដីគាត់បន្តិច
ដែថាប្ដីគាត់នោះokឬអត់?? ប្ដីគាត់មិនបានឆ្លើយតបអ្វីនោះទេ បានត្រឹមតែងក់ក្បាលតិចៗ

<បាទ ខ្ញុំមិនប្រកាន់អ្វីនោះទេ សត្រឹមតែមាន
កន្លែងគេងទៅបានហើយ> នាយឆ្លើយធ្វើមុខ
ស្មើធម្មតាៗតែក្នុងចិត្តគ្មានធម្មតាជាមួយទេ អ៎រ
សឹងស្លាប់ទៅហើយ

<ចឹងចូលទៅក្នុងវិញទៅ>

ពេលនោះអ្នកទាំងបីក៏នាំគ្នាដើចូលមកខាង
ក្នុងវិញ ពេលដែលចូលមកដល់ម្ដាយភីតក៏
បាននិយាយប្រាប់ទៅកាន់vegas

<លោកគេងបន្ទប់ជាមួយកូនប្រុស របស់ខ្ញុុំចុះ
ព្រោះថាផ្ទះយើងតូចគ្មានបន្ទប់ច្រើនសម្រាប់
ទទួលភ្ញៀវទេ>

ល្បួងស្នេហ៍Omegaឆ្នាស់🍑Where stories live. Discover now