Ep28:បានប្រពន្ធភ្លេចកូនចៅ☹️

348 65 35
                                        


ពេលដែលបាននាំមាឌល្អិតមកដល់ខាងក្នុងនាយក៏បានដាក់ឲភីតអង្គុយចុះស្រួលបួល.
មុននឹងប្រាប់ឲអ្នកបំរើដួសបាយ ព្រោះម្ហូបគ្រប់
មុខគឺរៀបចំរួចជាស្រេចចាំតែញាំុនោះទេ.

<អូនយ៉ាងម៉េចនឹង?មិនចូលចិត្តម្ហូបនឹងឬ?>
កំពុងតែញាំុសុខៗនាយក៏ងាកទៅមើលរាងតូច
ឃើញថាគេហាក់ដូចជាធ្វើមុខខ្ពើមៗម្ហូបថែម
ទាំងយកស្លាបព្រាឆ្កឹះសាច់នោះទៅមកៗមិន
ព្រមញាំុទាល់តែសោះ.

<គ្មានទេអូនយល់ថាវាប្លែកៗទើបមើលបន្តិចទៅ>ភីតឆ្លើយដាក់រាងក្រាស់វិញភ្ជាប់ជាមួយ
ស្នាមញញឹមស្រស់ ធ្វើឲអ្នកខាងនោះក៏ញញឹម
តបមកវិញផងដែរ.

ការញាំុអាហារពេលល្ងាចក៏បានបញ្ចប់ដោយប្រើរយៈពេល10នាទីពេលញាំុបាយរួចvegas
នឹងភីតក៏បានបណ្ដើរគ្នាឡើងមកជាន់ខាងលើ
ដើម្បីងូតទឹកនឹងអាលបានសម្រាក.

នៅលើគ្រែធំទូលាយរាងតូចល្អិតកំពុងតែដេក
ផ្កាប់ខ្លួននៅលើពូកទន់ៗអានមេរៀន ព្រោះជិត
ដល់ថ្ងៃប្រលងបញ្ចប់ឆ្នាំសិក្សារបស់គេហើយ.

នាយក្រាស់ចេញមកពីក្នុងបន្ទប់ទឹកវិញដែល
មានត្រឹមកន្សែងរុំមួយល្វែងខាងក្រោម នឹងមានកូនកន្សែងជូតសម្ងួតសក់ផងដែរ

<នេះជាទម្លាប់របស់អូនពេលមើលរៀនមែន
ទេ??>នាយចេញមកក៏បានឃើញរាងល្អិតកំពុងទន្ទេញមេរៀន តែថាដេកផ្កាប់ផងផ្ងារផង នៅមានញាំុនំផឹកទឹកដោះគោថែមទៀត នាយឃើញហើយគឺសែនហួស70ឡើងដល់80តែ
ម្ដង ចំជាក្មេងកំហូចពិតមែន

<មែនហើយជាទម្លាប់របស់អូន.ហិហិ>ភីតងាកមុខចេញពីសៀវភៅហើយបែមកញញឹម
ឡើងលឹបភ្នែកគួឲស្រលាញ់ដាក់vegasធ្វើឲ
នាយកើតចិត្តគ្រឺតខ្នាញ់នឹងចរឹកគួឲស្រលាញ់
របស់រាងតូចម្នាក់នេះខ្លាំងណាស់.

<ប្រលងជាប់បងមានរង្វាន់ឲអូន>នាយដើមក
រករាងតូចហើយក៏ទម្លាក់ខ្លួនដាក់ក្បាលកើយលើភ្លៅស្រឡូន.

<រង្វាន់ហេស៎??អូនប្រាកដជាប្រលងជាប់ស្រាប់ហើយ>ភីតញញឹមធ្វើមុខខ្ជូតដាក់vegasទាំងមិនបានដឹងទេថានាយនោះ
កំពុងតែគ្រឺតនឹងចរឹកម្ញិកម្ញ៉ក់របស់គេនេះកម្រិតណា

ល្បួងស្នេហ៍Omegaឆ្នាស់🍑Where stories live. Discover now