កុំយកខ្លួនដែលស្មោគគ្រោកមកឱបយើង🍂

1.1K 36 0
                                    


ភាគ1

រាល់បំណុលដែលជំពាក់គេតែងតែមកទានេះជារឿងធម្មតាទៅហើយរបស់ពិភពលោកមួយនេះតែបើសិនជាជំពាក់លុយម៉ាហ្វៀអាចនឹងគ្មានជីវិតរស់ ។

ទីក្រុងប៉េកាំងដែលមនុស្សម្នាដើរលែង កម្សាន្តយ៉ាងក្អាកក្អាយតើអ្នកដឹងទេក្រោយពីភាពស្រស់ស្អាតនៅមានរឿងជាច្រើនដែលអ្មកមិនដឹងរឿងជួនដូរផ្លូវភេទ នឹង លក់ អាវុធខុសច្បាប់ទៀត ទាបំណុលសងដោយយកជីវិត ឬក៏ចាប់មនុស្សទៅធ្វើទារុណកម្មយ៉ាងសាហាវឃោឃៅជាទីបំផុតសំណាក់ត្រគូលវ៉ាង។

ប្រាវ~ប្រាវ

សម្លេងបោក របស់របរនៅក្នុងហាងមួយកន្លែងដែលជាប់នៅនឹងសមុទ្យ មនុស្សម្នានាំគ្នារត់គេចព្រោះតែខ្លាចអំណាចម៉ាហ្វៀដែលកាន់កាប់នៅទីនេះដូចថ្ងៃនេះជាដើមព្រោះរាល់ពេលដែលមិនបានលុយដល់ដៃហើយ មានអ្នករត់បាត់ស្រមោលពួកម៉ាហ្វៀនឹងមករករឿងដល់ក្រុមគ្រួសារនឹង បំផ្លាញគ្រប់យ៉ាងដែលនៅសល់នឹងរាប់អូសគ្រប់យ៉ាងដែលនៅសល់។

"ហិក ហិក កុំបំផ្លាញ សុំមេត្តាផង ហិក សុំមេត្តាផងកុំបំផ្លាញវាទឮអី ហិក "ក្មេងតូចមានវ័យ17.18ស្រែកយំអង្វរកក្រោយពេលឃើញរូបថតគ្រួសារត្រូវម៉ាហ្វៀទាញយកមកកំទេច។

"ឯងនិយាយមកឪឯង នៅឯណា៎ "សម្លេងមាំសួទៅក្មេងតូចយ៉ាងកម្រោះកម្រើងនឹងសម្លត់ខ្លាំងៗ ធ្វើឲ្យនាយតូចយំញ័រខ្លួនជាងមុនទៅទៀត។

"ហិក ខ្ញុំមិនដឹងពិត មែនគាត់រត់ចាក់ចេញតាំងពីយប់មកម្ល៉េះហិក ហិក "ក្មេងតូចត្រគាក់សាយមាត់ក្រហមព្រឺងៗ សក់ខ្មៅរលោង ស្អាតជាងស្រីទៅទៀតបើសិនជាគេញញឹមអាចស្អាតជាងនេះក៏ថាបាន។

"មិនដឹង ហឺស ឯងគិតថាយើងជឿឯងហេ៎ "ផាច់ "មួយកំភ្លាងបានទះទៅលើថ្ពាល់ដ៏សែនទន់រលងយ៉ាងដំណំកម្លោះតូចដែលមានឈ្មោះថាស៊ាវចាន់ទន់ខ្លួនស្ទើសន្លប់ព្រោះតែកម្លាំងដៃមួយនេះវាខ្លាំង។

"ហិក ហិក ខ្ញុំខ្លាចហើយ ហិក ប៉ាជួយកូនផង ប៉ា"ស៊ាវចាន់អង្គុយទន់ខ្លួនព្រោះឈឺត្រង់ថ្ពាល់មួយកំភ្លាងធ្វើបបូរមាត់នាយហូឈាមរឹមៗតែម៉ាហ្វៀម្នាក់នោះមិនអាណិតសម្បីបន្តិច។

🍂🔞បំណុលស្នេហ៍ ឋាននរកលើដី🔞🍂Where stories live. Discover now