🍂✨ឯងស្លាប់មិនទាន់បានទេ🍂💔

500 19 2
                                    

ភាគ7

   ចិត្តចង់ឲ្យគេស្លាប់ខ្លាំងណាស់ពេលស្លាប់ហើយហេតុអីក៏នៅមិនសុខដដែល? វាហាក់ល្ហរល្ហេវខ្លាំងណាស់គេស្លាប់គឺជារឿងងាយគ្រាន់តែនាយមិនចង់ឲ្យគេឆាប់ស្លាប់មុននឹងបានសងសឹក។

បន្ទាប់ពីធ្វើសង្រ្គាមរួលរាល់អុីបូក៏ចេញមកបន្ទប់វិញទាំងមុខស្មើខោអាវក៏មិនរៀបរយ។

  ក្រាក់~

"ចៅហ្វាយ វាស្លាប់ហើយឬ "នាយចនដែលនៅខាងក្រៅសួទៅកាន់ចៅហ្វាយព្រោះថាមុននេះឮសម្លេងពួកគេធ្វើរឿងលើគ្រែជាមួយគ្នាមួយសន្ទុះអុីបូក៏ស្រែកថាស៊ាវចាន់ស្លាប់។

"ហៅពេទ្យមក "អុីបូមិនតបបែជាបញ្ជាឲ្យនាយចនទៅហៅពេទ្យប្រចាំដែលរស់នៅភូមិគ្រឹះរបស់នាយនេះទៅវិញ។

"ហៅ.ធ្វើអីចៅហ្វាយ ? នេះចៅហ្វាយមានរបួសហេ៎ ? "គ្រាន់តែឮថាឲ្យហៅពេទ្យនាយចនចូលមកក្បែអុីបូរួចពិនិទ្យមើលជុំខ្លួនក្រែងមានកន្លែងរបួស។

"គ្មាន.! ហៅវាមកកុំសាំញាំុ "កែវភ្នែកមុតស្រួចសម្លក់នាយចន ព្រោះថាកូនចៅម្នាក់នេះកំពូលសួហើយ សួនោះៗនាយឆ្លើយចង់ដាច់បំពង់កទៅហើយ។

"បាទ ចៅហ្វាយ  "នាយចនឱនគោរពរួចក៏ចាក់ចេញទៅអុីបូមិនមាត់នាយបានចូលទៅបន្ទប់ដែលស៊ាវចាន់រស់នៅវិញ។

   ទង្វើរដែលស្ងៀមស្ងាត់នឹងកក់ក្ដៅវាមិនធ្លាប់មានពីមុនមកនោះទេអុីបូបានដោះច្រវាក់ពីដៃស៊ាវចាន់ថ្នមៗរួចក៏នាំស៊ាវចាន់ទៅងូចទឹកឲ្យស្អាតនេះជាលើកដំបូងហើយដែលនាយថ្នាក់ថ្នមអ្នកដែលគេងជាមួយនាយ បន្ទាប់ងូចទឹករូចរាល់នាយក៏យកអាវសសាមីរបស់ខ្លួនមកស៊ករួចក៏បីទៅលើគ្រែគេងរបស់នាយ។

"ចាត់ទុកថាឯង បម្រើយើងធ្វើឲ្យយើងពេញចិត្តចុះ "អុីបូវែកសក់ស៊ាវចាន់ចេញទឹកមុខស្មើៗ តែបង្គប់ន័យជ្រៅនាយបារម្ភតែក៏មិនដឹងថាមកពីអ្វី ព្រោះសេចក្ដីស្រឡាញ់ដែលកំពុងមានឬការគុំនុំដែលកំពុងផ្ទុះ។

    តុ~តុ

  សម្លេងគោះបានបង្វែរចំណាប់អារម្មណ៍អុីបូមកវិញកុំឲ្យគេដឹងថានាយចិត្តទន់តាមពិតទៅគេក៏មិនជាមនុស្សឃោឃៅអីដែលតែនាយមិនមែនគ្រួសារឬសាច់ញាតិឯណា៎ទៀតឡើយមានតែប្អូនស្រីម្នាក់ដែលស្លូតត្រង់ត្រូវពួកមនុស្សថោកទាបចាប់រំលោភរហូតដល់ស្លាប់ អុីបូធ្វើខ្លួនធម្មតារួចបែទៅសម្លឹងទៅកាន់មាត់ទ្វា។

🍂🔞បំណុលស្នេហ៍ ឋាននរកលើដី🔞🍂Where stories live. Discover now