សុំអង្វរលែងខ្ញុំទៅ🍂✨

605 24 0
                                    

ភាគ2

ជឿទេថាមនុស្សដូចជាម៉ាហ្វៀមានចិត្ត2គេនេះណា៎ម្ដងត្រជាក់ម្ដងក្ដៅតាមមិនទាន់ចិត្តវិញរដូចចុងស្រល់ចឹងបើខឹងបាញ់បំបែកក្បាលបើប្រឆាំង ដៀលកប់ៗមាត់នេះហើយជាចរិកម៉ាហ្វៀមាត់ឆៅវ៉ាងអុីបូ។

"បើគ្មានការស្អីទេ កុំឡើងទៅជាន់ខាងលើ "អុីបូលើកដៃចង្អុលទៅគ្រប់គ្នាទាំងបោះសម្ដីកម្រោះកម្រើយម៉ែដោះញញឹមគាត់សម្លឹងមើលទៅអ្នកនៅខាងក្រោយខ្នងអុីបូនោះទាំងចម្លែកក្នុងចិត្ត។

"ចឹងលោកម្ចាស់ ចុះមកញុាំបាយទេ "ម៉ែដោះដកកែវភ្នែកពីស៊ាវចាន់មកវិញរួចសួព្រោះថាបើមិនសួមុនទេច្បាស់ណាស់ថានឹងត្រូវមាត់បើខុសបទបញ្ជា។

"មិនបាច់ ខ្ញុំឡើងទៅសិនហើយ !ហើយឯង មកណេះ "អុីបូបានចាប់ដៃស៊ាវចាន់យ៉ាងណែនរួចអូសឡើងទៅខាងលើមិនខ្វល់ពីគ្រប់គ្នាដែលសម្លឹងមើលពួកគេយ៉ាងចម្លែកចិត្ត។

ក្រាក~

គ្រាន់តែមកដល់បន្ទប់អុីបូក៏ចាប់ស៊ាវចាន់ទៅបន្ទប់ដាក់សៀវភៅរួចនាយក៏ដើរទៅរកទូរួចក៏ចាប់បង្វិលថូដែលមានពណ៍សនឹងមានក្បាច់យ៉ាងស្រស់ស្អាតបន្ទាប់ពីបង្វិលថូនោះរួចហើយក៏លេចចេញបន្ទប់សម្ងាត់មួយដែលទីនោះពោពេញទៅដោយគ្រឿងធ្វើទារុណកម្មនឹងងងឹតគួឲ្យខ្លាចជាទីបំផុតមួយ។

"លោក នាំខ្ញុំមកទីនេះធ្វើអី "ស៊ាវចាន់គ្រាន់តែឃើញបន្ទប់ក៏តក់ស្លត់ព្រោះថាវាងងឹតហើយគួឲ្យខ្លាចអុីបូមិនតបនាយចូលមកចាប់ដៃស៊ាវចាន់រួចអូសចូលមកដល់ខាងក្នុង។

"ហឺស ឯងក៏រកនឹកមើលទៅ "អុីបូញោចចុងមាត់រួចក៏ក្រវែង ស៊ាវចាន់ទៅលើឥដ្ឋស៊ាវចាន់ត្រូវគេក្រវែងឡើងចាស់ដៃធ្វើឲ្យហួលចំហរមាត់ព្រោះនាយស្ទើបាក់ចង្គេះ។

"ហិក ហិក នេះចង់យកខ្ញុំមកធ្វើបាបមែនទេ អា៎យ..ហិក សុំអង្វរលែងខ្ញុំទៅ កុំធ្វើបាបខ្ញុំអី ហិក ហិក ខ្ញុំសូមអង្វរលោកចុះ "មុនដំបូងស៊ាវចាន់ពិតជារំភើបពេលគេនាំមកភូមិគ្រឹះព្រោះគិតថាគេនឹងលើកលែងតែអ្នកណា៎ទៅដឹងទៅថាគេនេះនាំនាយមកធ្វើបាបនៅតែបន្ទប់សម្ងាត់នេះទៅ។

🍂🔞បំណុលស្នេហ៍ ឋាននរកលើដី🔞🍂Where stories live. Discover now