ទុកពេលឲ្យ3ខែ✨🍂

427 22 2
                                    

ភាគ8

    មិនដឹងទេថាជាបុណ្យវេសនាឬក៏ផលកម្មមុនដំបូងចិត្តប៉ងថានឹងត្រូវស្លាប់តែចុងក្រោយបែបជាមិនស្លាប់ អាចប្រាប់បានទេថានេះជាផលកម្មឬក៏វេសនាទៅ ទើបធ្វើឲ្យក្មេងតូចវេទនាយ៉ាងនេះ។

"ហិក ហិក ខ្ញុំស្មានតែគេចង់ឲ្យខ្ញុំស្លាប់ហើយតើ ហិក "ស៊ាវចាន់ពិតជាមិនចង់ជឿទេថាសាតាន់កំណាចជួយនាយនោះទេ ម៉ែដោះគ្រាន់តែឃើញកម្ល៉ោះតូចយំក៏ចូលមកអង្គុយក្បែ។

"ទោះមើលទៅលោកម្ចាស់ស្អប់ឯង តែគាត់ក៏មិនចង់សម្លាប់ឯងដែល គាត់បារម្ភពីឯងណាស់ពេញ1យប់មកនេះគាត់មើលថែឯងមករហូតកែវភ្នែកមួយគូនេះបញ្ជាក់ថា ស្រឡាញ់ឯង "ម៉ែដោះនិយាយលួងលោមគាត់តាមសង្គេតទឹកមុខអុីបូមករហូតទើបដឹងថាគេមានកែវភ្នែកស្រទន់ជាមួយស៊ាវចាន់ជាងអ្នកផ្សេងៗទៀត។

"ស្រឡាញ់ខ្ញុំ..ហិក ម៉ែដោះនិយាយលេងសើចពេកហើយ ទារសក ដូចខ្ញុំគេស្អប់ដល់ឆ្អឹង ហិក គេមិនសម្លាប់នេះជាបុណ្យដែលវាសនាពីជាតិមុនហើយ "ស៊ាវចាន់ចង់តែសើចទេស្រឡាញ់ គេជាសត្រូវក៏ជាកូនឃាត់ករ រឿងអីគេមកស្រឡាញ់បានទៅ។

"អូ..ៗ.! ឈប់យំទៅអ្នកប្រុសតូច ក្មេងឆ្លាតកុំយំបែបនេះអីមើលចុះ ឯងលែងស្អាតហើយ កុំយំណា៎ បន្តិចទៀតក៏លែងអីហើយលោកម្ចាស់គឺបែបនេះ ឯងរស់នៅជាមួយគាត់យួរៗទៅគាត់នឹងល្អជាមួយឯងហើយ "ម៉ែដោះបានឱបលួងលោមថ្នាក់ថ្នមស៊ាវចាន់ក្មេងគួឲ្យអាណិតមើលចុះស្គមស្គាំងដូចសាកសព្វចេះដើរទៅហើយ។

"ហិក ហិកតើខ្ញុំត្រូវ រស់នៅទីនេះយួរប៉ុណ្ណា ហិក ម៉ែដោះខ្ញុំនឹកម៉ាក់នឹងលោកប៉ាហិក ហិក ខ្ញុំចង់ទៅផ្ទះ ហិក "ស៊ាវចាន់ស្រែកត្រហោយំនាយចង់ទៅផ្ទះដែលជាដើមកំណើតនៅទីនេះដូចជាធ្លាក់នរកយ៉ាងចឹង នាយមិនចង់នៅទៀតឡើយ។

"យើងគ្មានសិទ្ធអី នាំឯងចេញឡើយ ទោះបីឯងព្យាយាមរត់គេចក៏គេចមិនផុតពីភ្នែកត្រចៀក លោកម្ចាស់ដែល អ្នកប្រុសតូច កុំមានគំនិតរត់គេចអី បើលោកម្ចាស់ដឹងអ្នកប្រុសស្លាប់មិនខាន "ម៉ែដោះអាណិតតែបានត្រឹមតែអាណិតជួយអ្វីមិនបានឡើយកុំថាឡើយជួយគេចេញគ្រាន់តែសុំគេដើរផ្សាមិនបានផងព្រោះអុីបូតឹងរឹងបំផុតចំពោះស៊ាវចាន់។

🍂🔞បំណុលស្នេហ៍ ឋាននរកលើដី🔞🍂Kde žijí příběhy. Začni objevovat