ភាគ19 : ខឹង💉✨

432 18 1
                                    


3ថ្ងៃហើយដែរគេគេងនៅលើគ្រែជាប់មិនដឹងខ្លួនមិនកម្រើកធ្វើឲ្យនាយតូចព្រួយបារម្ភនឹងខ្វល់ខ្វាយជាខ្លាំង ស៊ាវចាន់សម្លឹងមើលប្ដីទាំងទឹកមុខក្រេមក្រំ មនុស្សដែលធ្លាប់តែសើចសប្បាយប្រែជាគេងស្ងៀម នរណា៎សប្បាយចិត្តទៅ។

"ហិក បើប្ដូរជាអូនជាអ្នកគេង នៅលើនេះក៏ល្អបងកមគេងស្ងៀមបែបបានទេ "3ថ្ងៃហើយ នាយមើលថែគេមក3ថ្ងៃពេលណា៎ទៅទើបគេដឹងខ្លួននោះនាយបារម្ភពីគេណាស់នឹកគេណាស់។

"ហិក ឆាប់ដឹងខ្លួនមកណា៎ បងសម្លាញ់ អុីបូ "ស៊ាវចាន់ក្រសោបដៃមាំរួចពោលទាំងស្នាមញញឹម ផ្ទះដ៏កក់ក្ដៅមួយនេះនាយមានក្ដីខុសណាស់ទៅហើយពេលបានរស់នៅ តែបើគ្មានគេរស់នៅក៏គ្មានក្ដីសុខ។

"......"កម្រើកដៃ អុីបូសន្សឹមៗកម្រើកដៃចាប់ដៃសស៊ាវចាន់តបស្នងធ្វើឲ្យអ្នកដែលរង់ចាំនោះរំភើបឡើងមកភ្លាមៗនៅទីបំផុតគេដឹងខ្លួនមកហើយ។

"បង..ហិក "ស៊ាវចាន់រំភើបស្តើយំនាយចូលមកក្រសោបថ្ពាល់អុីបូធ្វើឲ្យកែវភ្នែក2នោះប៉ះគ្នាស៊ាវចាន់សម្លឹងមើលគេទាំងក្ដីរំភើបចិត្តទីបំផុតគេដឹងខ្លួនហើយ។

"ហិុម..បងសន្លប់មក3ថ្ងៃហើយមែនទេ " ដោយសារតែសម្លេងយំរបស់ប្រពន្ធទើបទាញចិត្តឲ្យនាយដឹងខ្លួន នាយចង់ដឹងថាខ្លួនសន្លប់មកយួរហើយមែនទេ?

"មែនហើយ បងសន្លប់មក3ថ្ងៃហើយ ហិកបងមានឈឺត្រង់ណា៎ទេចុះរបួសបងនោះ "កាន់តែគិតដល់របួសកាន់តែបារម្ភទើបស៊ាវចាន់រត់មកសួនាំអំពីរបួសនាយក្រាស់ អុីបូសម្លឹងមើលរបួសខ្លួនបន្តិចមើលទៅវាផ្សះហើយតើ។

"បងមិនអីទេ អូនមិនអីល្អហើយ "របួសបន្តិចតើមានអីត្រូវឈឺស៊ាវចាន់អស់សំណើចមកបារម្ភពីគេទាំងដែរគេគេងលើគ្រែក្រោកមិនបាននេះគេគិតស្អី ស៊ាវចាន់ស្ទះវឹងទៅឱបគេទាំងក្ដីរំភើប។

"ហិក អុីបូលើកក្រោយបងកុំលះបង់បែបនេះទៀតអី អូនខ្លាចបាត់បងណាស់ អូនបាត់បង់ប៉ាមកម្ដងហើយអូនមិនចង់បាត់បង់បងម្នាក់ទៀតនោះទេ"ស៊ាវចាន់ពេបមាត់យំទាំងឈឺចាប់គេបាត់បងប៉ាម្ដងហើយបើបាត់បង់គេម្នាក់ទៀតដូចឲ្យនាយស្លាប់រស់តែម្នាក់ឯង។

You've reached the end of published parts.

⏰ Last updated: Jan 10 ⏰

Add this story to your Library to get notified about new parts!

🍂🔞បំណុលស្នេហ៍ ឋាននរកលើដី🔞🍂Where stories live. Discover now