ភាគ០៣: ឯងត្រូវតែទទួលខុសត្រូវលើយើង

153 26 1
                                    

ជុងហ្គុកក៏បាននាំថេយ៉ុងមកខុនដូរបស់ខ្លួន នាយបីរាងតូចដែលសន្លប់បាត់ស្មារតីនោះទៅលើពូកថ្នមៗ។ កែវភ្នែកខ្មៅក្រិបសម្លឹងមើករាងកាយតូចស្តើង នាយមិននឹកស្មានមិនទាន់បានមួយថ្ងៃផងពួកគេទាំងពីរបែរជាស្ថិតក្នុងស្ថានភាពមួយនេះ ការជួបមួយនេះវាលឿនខ្លាំងណាស់។ ម្រាមដៃវែងៗអូសកាត់លើថ្ពាល់ប៉ោងៗដែលមានសភាពទន់ៗ ហួសទៅដល់បបូរមាត់ដែលមានសំណើមតិចៗនោះ។ ផ្ទៃមុខក្រមិចគួរអោយក្នាញ់ គយគន់យ៉ាងណាក៏មិនជិនណាយ។ ជុងហ្គុកពិតជាព្រមទទួលស្គាល់ថា គេពិតជាចាបើអារម្មណ៍នឹងថេយ៉ុងពិតមែន។ តើវាលឿនពេកហើយមែនទេ? គេមិនយល់ដូចគ្នា គ្រាន់តែមានអារម្មណ៍ថាក្មេងប្រុសម្នាក់នេះគឺជាមនុស្សម្នាក់ដែលគេរង់ចាំ រង់ចាំអស់ពេលជាយូរណាស់មកហើយ។ តើអារម្មណ៍បែបនេះគេហៅថាអ្វីទៅ?
ឬជាចំណងស្នេហ៍ដែលមានតាំងពីជាតិមុន?
« យើងគិតថាមនុស្សដែលយើងតែងតែរង់ចាំនោះគឺជាឯងហើយ... » បបូរមាត់ក្រាស់ហើបតិចៗ។
បន្ទាប់ពីអង្អែលមុខកូនប្រុសគេអស់ចិត្តហើយ ទើបជុងហ្គុកសម្រេចចិត្តដោះអាវរាងតូចចេញនិងខោ ទុកតែខោខ្លីប៉ុណ្ណោះ បង្ហាញអោយឃើញរាងរៅស្រឡូន សស្អាតចង្កេះមួយក្តាប់ឃើញហើយក្តៅមុខតែម្តង។ ><
<<  គេសន្លប់ទេវើយអាគុក>>  នាយនិយាយដាស់តឿនខ្លួនឯង និងបន្តជូតខ្លួនរាងតូចទាំងវេទនាភ្នែក មើលទៅការងារមួយនេះដូចជាពិបាកពេកហើយសម្រាប់ជុងហ្គុក។

ថ្ងៃថ្មីឈានចូលមកដល់....
ជុងហ្គុក  គេងច្រត់ដៃសម្លឹងមើលថ្ពាល់ប៉ោងៗម៉ត់ខៃរាងតូចដែលគេងលក់មិនដឹងអី។ នាយហាក់ដូចជាមិនចង់ដកភ្នែកចេញពីរង្វង់មុខដ៏ស្រស់ស្អាតនេះបានសោះ តែយ៉ាងណាក៏ត្រូវតែក្រោកចេញដើម្បីរៀបចំខ្លួន ព្រោះមានកិច្ចការជាច្រើនណាស់ដែលរង់ចាំអោយ គេទៅដោះស្រាយ។
« ហឹម » ថេយ៉ុងបើកភ្នែកយឺតៗ គេលើកដៃទប់ក្បាលដែលឈឺស្ទើផ្ទុះនោះ។ រាងតូចហាក់ដូចជាប្លែកអារម្មណ៍ជាមួយបន្ទប់ដែលគេកំពុងតែគេ គេក៏ងាកឆ្វេងស្តាំ រំពេចនោះថេយ៉ុងបើកភ្នែកធំៗខ្លួនស្វាងចេស។
<< នេះមានរឿងអីកើតឡើង អាយ....អ្នកណាធ្វើអីខ្ញុំហឹកហ្ហឹក >> ថេយ៉ុងស្លន់ស្លោទាញភួយចេញ ប្រទះឃើញថាខ្លួនស្លៀកតែខោខ្លីនៅមានអាវអ្នកណាក៏មិនដឹងនៅលើខ្លួនទៀតទើបស្រែកយកតែម្តង។  
កំពុងតែតក់ស្លុតមិនទាន់បាត់ផងភ្លាមនោះទ្វារក៏បានរបើកឡើង ធ្វើអោយថេយ៉ុងកាន់តែភ័យរន្ធត់។
<< ភ្ញាក់ហើយហ្អេស? >> ជុងហ្គុកស្លៀកកន្សែងបង្ហាញល្វែងលើ សាច់ដុំកង់ៗ ឈរជូតសក់នៅមុខទ្វារបន្ទប់ទឹកហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ តែចំពោះថេយ៉ុងវិញ គេសឹងតែទ្រហ៊ូយំទៅហើយដែលមកនៅក្នុងបន្ទប់ជាមួយមនុស្សប្លែកមុខ។ ថែមទាំងសម្លៀកបំពាក់របស់គេត្រូវបានផ្លាស់ប្តូរទៀត!
<< អាយអារោគចិត្ត>> ថេយ៉ុងបែរជាស្រែកជេរ ព្រោះគិតថាជុងហ្គុកជាមនុស្សរោគចិត្ត ចាប់គេយកមកធ្វើចំណី។ ថែមទាំងស្រវេស្រវាគប់ខ្នើយទៅកាន់ជុងហ្គុកទៀតផង។
<< អួយ៎>>  ជុងហ្គុក ត្រូវមួយខ្នើយចំកណ្តាលមុខទុកជាការ ស្វាគមន៍រាងតូច។
<<អ្ហឺកហ្ហឹកៗ..លោកឯងធ្វើអីខ្ញុំ ??>>  ថេយ៉ុងសួរទាំងអណ្តឺតអណ្តក់ ដោយសារតែការចងចាំរបស់គេកាលពីយប់មិញមិនទាន់ត្រឡប់មកវិញ។
<< ក៏ដូចដែលឃើញ >> ជុងហ្គុកឆ្លើយមិនអស់សេចក្តី ធ្វើអោយថេយ៉ុងមិនអស់ចិត្ត ពេបមាត់រកតែយំ។
<< នេះលោកឯងរំលោភខ្ញុំឬ? >>
<<  ទេៗឯងទេដែលមកចាប់បង្ខំខ្ញុំ>>  ឃើញទឹកមុខរាងតូចភ័យរកតែពុទ្ធោបែបនេះ ជុងហ្គុកក៏មានគំនិតបោកក្មេងតូច។
<< ខ្ញុំនេះហេ្អសទៅចាប់រំលោភលោក? >> ថេយ៉ុងសួរទាំងហួសចិត្ត ថែមទាំងលួចគិតថា សត្វក៏វាមានសតិចេះគិតថាអ្វីទៅរួចអ្វីទៅមិនរួច ចុះគេនៀកទៅភ្លើរំលោភជុងហ្គុកដោយរបៀបម៉េច?
<< ត្រូវហើយ ឯងត្រូវថ្នាំហើយក៏មកចាប់បង្ខំយើង  តែយើងមិនបាននៅក្រោមទ្រូងឯងទេព្រោះយើង Top >>   ជុងហ្គុកនិយាយទាំងមុខរាបស្មើដើម្បីអោយរាងតូចជឿ បើធ្វើជាតារាសម្តែងប្រាកដជាទទួលបានពានអូស្ការតារាឆ្នើមតែម្តង បើពូកែសម្តែងយ៉ាងនេះ។
<< មិនពិតទេ >>  ថេយ៉ុងរកកលចង់យំ តែទឹកភ្នែកគេស្រក់មិនចេញទាល់តែសោះ ព្រោះហួសចិត្តផង ខូចចិត្តផង ទឹកភ្នែកមិនដឹងទៅពួននៅកន្លៀតណា។
<< ពិត មើលមុខយើងសមកុហកទេ? ឯងត្រូវតែទទួលខុសត្រូវលើយើង >>
<< ហាស?ឆ្កួតទេហេស ខ្ញុំទេដែលជាអ្នកខូចខាត>> ថេយ៉ុងប្រកែកភ្លាមៗ
« យើងខូចខាតទើបត្រូវ ត្រូវឯងបង្ខំគិតមើលតើវាគួរអោយអាម៉ាសប៉ុនណា? » ជុងហ្គុកបញ្ជេញទឹកមុខកំសត់ៗ ថែមទាំងលួចសសើរខ្លួនឯងក្នុងចិត្ត ដែលពូកែសម្តែងយ៉ាងនេះ។
« ទេមិនដឹងទេ » ថេយ៉ុងសឹងតែបោកក្បាលនឹងពូកអោយស្លាប់ ដើម្បីជៀសចេញពីការពិត ទទួលយកមិនបានទេ។
<<  មិនដឹងទេយ៉ាងណាក៏ឯងគ្មានជម្រើសដែរ>>
<< បើម៉ាក់និងបងប្រុសដឹងតើគាត់និងមានអារម្មណ៍យ៉ាងណាទៅហ្ហឹក>> ថេយ៉ុងនិយាយខ្សឹបៗ តែជុងហ្គុកក៏បានលឺ នាយញញឹមដើរមកជិតរាងតូច។
<< គាត់ប្រហែលមាន មោទនភាពលើឯងដែលមានប្តីសង្ហារថែមទាំងអ្នកមានដូចជាយើង>>  ជុងហ្គុកអោនមកជិតមុខរាងតូច មុខក្រាស់លើកសសើរពីខ្លួនឯង។
<< លោកចង់យ៉ាងម៉េចជាមួយខ្ញុំអោយប្រាកដ?>> ថេយ៉ុងតតាំងរកសខ្មៅ។
<< គឺឯងត្រូវធ្វើជាសង្សារយើង>>  ជុងហ្គុក ឈរជូតសក់ធ្វើប្រងើយទាំងដែលថេយ៉ុងភ្ញាក់ផ្អើលនិងប្រយោគនាយ សឹងតែឈ្លក់ទឹកមាត់ស្លាប់។
<< នេះមិនចំជា...>>
<< បើមិនចឹងទេយើងនិងប្រាប់ដូសុងថាឯង  ... >>  ជុងហ្គុកនិយាយកាត់ថេយ៉ុងព្រមទាំងគំរាមរាងតូច។
« បងប្រុសរបស់ខ្ញុំឬ? លោកត្រូវជាអ្វីនឹងគាត់? »
« ជាមិត្តថែមទាំងស្និតទៀតផង »
« លោកកំពុងតែយកបងខ្ញុំមកគំរាម »
« ឬក៏ចង់អោយយើងប្រាប់ថាឯងបង្ខំយើង? »
« លោក! » ថេយ៉ុងខាំមាត់ដាក់ជុងហ្គុក នឹកហួសចិត្តនឹងបងប្រុសដែលមករាប់អានមនុស្សរោគចិត្តដូចជាជុងហ្គុក។ ឃើញទឹកមុខជុងហ្គុកប្រាកដប្រាជាយ៉ាងនេះ ថេយ៉ុងក៏ដកដង្ហើមបង្ធូរអារម្មណ៍មួយខ្យល់ រួចនិយាយ៖
«បានខ្ញុំព្រមតែត្រូវមាន លក្ខខណ្ឌ»
<< អូខេលក្ខខណ្ឌអីក៏និយាយមក>>
<< គឺលោកមិនត្រូវយករឿងនេះទៅប្រាប់ម៉ាក់និងបងប្រុសខ្ញុំទេ  ហើយក៏មិនត្រូវអោយអ្នកផ្សេងដឹងពីទំនាក់ទំនងយើងទាំងពីរដែរ>> គេពិតជាអាម៉ាសណាស់។
<< ក៏បានតែយើងក៏មានលក្ខខណ្ឌមួយដែរ>>
<<លក្ខខណ្ឌអី?>>
<< គឺឯងមិនត្រូវស្និតស្នាលនិងអ្នកណាទាំងអស់ក្រៅពីយើង  ទៅណាមកណាត្រូវ រាយការណ៍ប្រាប់យើងគ្រប់ជំហាន>>
<< នេះវាលើសមួយហើយ?>>
<< កុំតវ៉ាច្រើនទៅងូតទឹកចេញទៅ>>  ជុងហ្គុកបោះកន្សែងដែលខ្លួនជូតសក់អម្សាញ់មិញអោយរាងតូច។
<<អារោគ ចិ..>>
<<យើងអាយុច្រើនជាងឯងអាល្អិត>>  ជុងហ្គុកនិយាយកាត់។
<<  ឆឹស>>  ថេយ៉ុងចុះពីលើពូកសម្តៅទៅបន្ទប់ទឹក។ ជុងហ្គុកតាមមើលដំណើររាងតូចដែរដើរ មើលចុះត្រគាកងរខ្មឺតដូចមនុស្សស្រី។ ថេយ៉ុងងាកក្រោយដឹងថាជុងហ្គុកតាមមើលគូទខ្លួនក៏បង្ហើបមួយប្រយោគ៖
<< អារោគចិត្ត >>រាងតូចប្រញាប់រត់ចូលបន្ទប់ទឹកបិទទ្វាសឹងរបើកជញ្ជាំង។ជុងហ្គុកគ្រវីក្បាល   ឈោងដៃយកទូរស័ព្ទទាក់ទងទៅមនុស្សជំនិតដើម្បីយកអាហារនិងសម្លៀកបំពាក់អោយរាងល្អិតថេយ៉ុង។
<< នេះពួកយើងពិតជា...? ហ្ហើយចុះហេតុអីក៏គ្មានអារម្មណ៍ថាបាន...សោះចឹង? >> ថេយ៉ុងងូតទឹកបណ្តើរគិតបណ្តើរ ហាក់ដូចជាមិនអស់ចិត្តសោះ។ តែគេក៏បានចាំពីសម្តីដែលជុងហ្គុកបាននិយាយថា យប់មិញនេះគឺគេត្រូវថ្នាំ ទើបសន្មត់ថាមកពីជាតិថ្នាំហើយដែលធ្វើអោយគេគ្មានអារម្មណ៍ឈឺ។
បន្ទាប់ពីបាត់ថេយ៉ុងយូរទលបជុងហ្គុកមកគោះទ្វារបន្ទប់។
<< អាល្អិតឯងចង់ងូតទឹកប៉ុន្មានម៉ោង?>>
<<កុំចេះរឿងខ្ញុំ>> ថេយ៉ុងតបវិញដោយសំឡេងកាចឆ្នាស់។

-30នាទីក្រោយ  
អាហារនិងខោអាវក៏បានមកដល់ស្របពេលថេយ៉ុងងូតទឹករួចជាស្រេច។
<< លោកខ្ញុំគ្មានខោអាវពាក់ទេ>> ថេយ៉ុងស្រែកចេញពីក្នុងបន្ទប់ទឹក ទម្រាំតែដាច់ចិត្តនិយាយប្រាប់។
<<ចាំមួយភ្លែត>> ជុងហ្គុកដើរមកមាត់ទ្វារ  ថេយ៉ុងអើតក្បាលចេញពីមាត់ទ្វារបន្ទប់ទឹករួចក៏កញ្ឆក់ថង់ខោអាវបិទទ្វារយ៉ាងរហ័ស។
<< មិនចេះអគុណទេ?>>
<<ខ្ពើម>>
<<ក្មេងនេះ!>>   ជុងហ្គុកគ្រវីក្បាលដើរទៅតុបាយ រង់ចាំក្មេងតូចញុំាអាហារពេលព្រឹកជាមួយគ្នា។
To be continued

ជម្រៅស្នេហ៍⛓Where stories live. Discover now