ភាគ០៩: ពេលនេះអូនក្លាយជាសង្សារបងពេញ សិទ្ធហើយ

174 29 1
                                    

ពន្លឺព្រះអាទិត្យចាំងចូលមកតាមរយះប្រលោះប្រហោងតូចៗ បង្ហាញអោយឃើញនូវរាងកាយអាក្រាតពីរនាក់ ដែលកំពុងតែគេងលង់លក់ អោបគ្នាយ៉ាងស្អិតរមួត។ រាងក្រាស់ជុងហ្គុកបើកភ្នែកឡើងយឺតៗ សម្លឹងមើលទៅពិដាន រួចងាកមកមើលរាងតូចដែលគេងកើយដៃខ្លួន។ ស្នាមញញឹមក៏ស្រាប់តែលេចឡើងលើផ្ទៃមុខជុងហ្គុកក្រោយពេលឃើញមុខតូច សរលោង ស្ថិតនៅក្នុងរវង្វង់ដៃរបស់ខ្លួន។ ជុងហ្គក គេងច្រត់ដៃសម្លឹងមើលមុខរាងតូចល្អិត។ ក្មេងនេះកាន់តែគយគន់គឺកាន់តែស្រស់ ស្អាត គ្រាន់តែគេងក៏អាចធ្វើអោយនាយ ឈ្លក់រង្វង់បានដែរ។
«សឺតតត» ជុងហ្គុកប្រើច្រមុះជ្រួចស្លែមសង្កត់លើថ្ពាល់ប៉ោងៗថេយ៉ុង ញីចុះឡើងរំខានដល់ការគេងនាយតូច
«អឹមកុំរំខានបានទេ?»ថេយ៉ុងបិទភ្នែកនិយាយ ទាញភួយគ្របជិតក្បាល មិនអោយនាយមករំខានបន្ត។
ជុងហ្គុកក៏បានទុកអោយថេយ៉ុងសម្រាកយកកម្លាំង ព្រោះតែយប់មិញនាយបានដឹងច្បាស់ណាស់ ថានាយបានស្រូបយកថាមពលពីថេយ៉ុងខ្ទិចខ្ទីគ្មានសល់ឡើយ។ វាគ្មានអ្វីចម្លែកទេដែលព្រឹកឡើងថេយ៉ុងគ្មានកម្លាំងកំហែងក្រោកនោះ។
      បន្ទាប់ពីងូតទឹកហើយក៏បានហួស មកផ្ទះបាយធ្វើស៊ុបទុកអោយរាងតូច មើលទៅប្រហែលបាក់កម្លាំងមិនទាន់ទាំង ក្រោកផង នាយធ្វើរួចរាល់ក៏បន្ថយ ភ្លើងអោយនៅតិចៗដើម្បីអោយស៊ុបវាមានកម្ដៅក្តៅជារឿយៗ។ ដ្បិតតែនាយមុឺងមាំនិងរវល់ជាមួយការងារក៏ពិតមែន តែរឿងក្នុងចង្រ្កានបាយក៏ចេះគួរសម។។
" ចង់ដេកធ្វើអ្នកមានមែនទេ? ក្រោកឡើងក្មេងទ្រម៉ក់ " ផាច់! មិននិយាយតែមាត់ នាយថែមទាំងទះគូទថេយ៉ុងទៀត។

" សុំ10នាទីទៀត" និយាយទាំងបិទភ្នែក។

"មិនបានទេណា ម៉ោង9ហើយ ញាំ អីសិនចាំគេងត" ជុងហ្គុកចាប់លើកថេយ៉ុងអោយអង្គុយ។

"ហួយ រឿងច្រើនមេស" ថេយ៉ុងរអ៊ូទាំងមុខស្អុយព្រោះគេងមិនឆ្អែត។
"ទៅងូតទឹកហើយមកញុំាអីចាំគេងតទៀត" ជុងហ្គុកពេលនេះប្រៀបដូចជាឪពុកម្នាក់ដែលកំពុងដេញកូនអោយទៅងូតទឹក។
"ក៏បាន"
"ដើររួចទេ?"
"អត់ទេ" ថេយ៉ុងតបទៅកាន់នាយទាំងអឹមអៀន។ រំពេចនោះនាយតូចស្រាប់តែស្រែកចាចកាលដែលត្រូវបានជុងហ្គុកលើកបីឡើង។
"អាយយ ធ្វើឆ្កួតស្អីហ្នឹង?"
"ក្រែងដើរមិនរួចហី? ស្ងៀមទៅប្រយ័ត្ន ធ្លាក់!" ជុងហ្គុកព្រមាន រួចដើរសម្តៅទៅបន្ទប់ទឹកដោយមានថេយ៉ុងនៅក្នុងរង្វង់ដៃតោងកស្អិតដូចតុកកែព្រោះខ្លាចធ្លាក់។
       ជុងហ្គុកបីរាងតូចដាក់ចូលក្នុង ហាងទឹក បើកទឹករៀបចំអោយមួយចប់។ ដូចប៉ាៗងូតទឹក អោយកូនយ៉ាងអញ្ចឹង! ទោះថេយ៉ុងហាម ប្រកែកយ៉ាងណាកីនាយធ្វើព្រងើយ មានបណ្តោយតែម្តងទៅ។ បន្ទាប់ពីងូតទឹកអោយក្មេងតូចរួចមកជុងហ្គុកក៏បានលើករាងតូចមកអង្គុយនៅតុបាយ។
"ញាំបន្ទិចទៅ" ថេយ៉ុងគ្រវីក្បាលអាហារពេលព្រឹកមិនមែនជាអ្វីដែលគេត្រូវការ ពេលនេះគឺទន់ភ្នែកចង់គេងច្រើនជាង។
"ញាំហើយចាំគេង " ជុងហ្គុកសង្កត់ សំឡេងដាក់កំហិតទើបរាងតូចព្រមញាំ តាម។
"កុំមកពេបមាត់" នាយសម្លុតថេយ៉ុងដែលកំពុងពេបមាត់រកយំ។
"មនុស្សផ្តាច់ការ ហ្ហឹកៗមិនគួរណាលង់ខ្លួនអោយលោករំលោភសោះ" ថេយ៉ុងទប់ទឹកភ្នែកមិនជាប់យំអណ្តឺតអណ្តក់ កាលដែលជុងហ្គុកសំឡេងធំដាក់។ គេនៅក្មេងត្រូវការភាពថ្នាក់ថ្នម សម្តីផ្លែមល្ហែម មិនមែនគំរាមនិងសម្លុតទេ។
"ប្តីសុំទោសប្តីខុសហើយ" ជុងហ្គុកដឹងថាមុននេះនាយពិតជាសំឡេងធំដាក់ថេយ៉ុងមែនទើបសុំទោសព្រមទាំងលូកដៃទៅវាសទឹកភ្នែកចេញពីថ្ពាល់ថេយ៉ុង។ ថេយ៉ុងកាលដែលលឺដូច្នោះក៏ញញឹមស្ញេញឡើងវិញ។
         គ្រាន់តែញុំាហើយភ្លាមថេយ៉ុងក៏ប្រុងនិងដាក់ខ្លួនគេង តែក៏ត្រូវបានជុងហ្គុកឃាត់៖
"ញាំហើយមិនទាន់អោយគេងទេណា! ចាំស្រកពោះទើបអាចគេងបាន"

" អត់ចង់អង្គុយទេចុកចង្កេះណាស់"
" មកនេះមកចឹង!" ជុងហ្គកចាប់ លើករាងរួចមកបន្ទប់ដាក់អង្គុយលើភ្លៅ ផ្តេកក្បាលរាងតូចលើទ្រូងខ្លួននិងបើកទូរទស្សន៍អោយរាងតូចមើល។
" បន្ទិចទៀតនេះខ្ញុំត្រូវទៅផ្ទះវិញ ហើយ"
"ស្រួលខ្លួនវិញឬនៅ?" ជុងហ្គុកសួរបណ្តើរឈ្លីចង្កេះថេយ៉ុងបណ្តើរ។
"នៅទេទ្រាមពេញខ្លួនតែម្តង"
"ចឹងចាំល្ងាចចាំទៅផ្ទះ"
"លោកមិនទៅធ្វើការទេហេស?"
"ប្រពន្ធឈឺទាំងមូលគ្មានអារម្មណ៍ធ្វើការ
"ឆឺសបើដឹងថាធ្វើហើយឈឺបែបនេះ មិនព្រមធ្វើនោះទេ " ថេយ៉ុងពោលទាំងសោកស្តាយ។
"ថ្នមអស់ពីចិត្តហើយឈឺទៀត?"
"ថ្នមអីប្រាប់ថាយឺតៗនៅតែសម្រុកៗ"
" អាក! កុំធ្វើមុខបែបនិងអីលើកក្រោយចាំបងថ្នមណា"
"គ្មានលើកក្រោយទៀតទេ"
"ពេលនេះអូនក្លាយជាសង្សារបងពេញ សិទ្ធហើយ " ថេយ៉ុងរមួលពោះកាលដែលលឺពាក្យអូនបងចេញពីមាត់ជុងហ្គុក។
"ខ្ញុំនិយាយថាព្រមតាំងពេលណា?"
"មិនព្រមក៏ត្រូវតែព្រម ព្រោះពេលនេះអូនជារបស់បងហើយ"
"ម៉េចក៏លោកពូកែសម្តីម្ល៉េះ"
"បើមិនពូកែម៉េចនិងអាចយកបេះដូងអូនបាន" ជុងហ្គុកច្បិចថ្ពាល់ថេយ៉ុងទាំងក្នក់ក្នាញ់។ នាយប្រហែលជាលង់ស្រលាញ់ថេយ៉ុងកាន់តែខ្លាំងទៅៗហើយ។
"តាមការពិតទៅយប់នោះបងមិនបាន ធ្វើអីអូននោះទេបងគ្រាន់កុហកអូន" ជុងហ្គុកស្រាប់តែលើករឿងកាលពីយប់នោះមកនិយាយ។
"ជុងហ្គុកលោកឯងនេះអាក្រក់ណាស់" ដឹប ! ដឹបថៃយ៉ុងលើកដៃតូចគក់នាយ។គេឈឺចិត្តស្អិតទ្រូងដែលត្រូវបាននាយបោក។
"វ៉ៃឬក៏អង្អែលនៀក? គ្មានឈឺអីបន្ទិច" ជុងហ្គុកញញឹមឌឺក្នុងនាមជា អ្នកឈ្នះ។
"ចាំមើលណា"
" អួយថេយ៍ ឈឺៗដាច់ដោះបងហើយថេយ៍ " ជុងហ្គុកស្រែកចាច ពេលរាងតូចអោនមកខាំដោះនាយពីលើសាច់ក្រណាត់អាវ។
"អោយរាងលើកក្រោយ" ថេយ៉ុង ញញឹមពេញចិត្ត។ វ៉ៃមិនឈឺមិនមែន មានន័យថាខាំមិនឈឺឯណា? លើកក្រោយកុំចេះតែហ៊ានឌឺទៀត។
"ចាំមើលបងវិញណា"

"អាយ៎ជុងហ្គកលែងណា" ថេយ៉ុងស្រែកយ៉ៃត្រូវ បានជុងហ្គកចាប់ផ្ដួលទៅលើសាឡុងឡើងទ្រាបពីលើ។ នាយចាប់សើយអាវថេយ៉ុងឡើង រួចក៏អោនទៅលិតចុងដោះថេយ៉ុងពីម្ខាងទៅម្ខាង។
"ហិហិរសើបណាស់" សំឡេងសើច ក្អាកក្អាយលើសាឡុង។ ពួកគេទាំងពីបន្តប្រលែងគ្នាពេញសាឡុងដូចជ្រូកពុលកន្ទក់ ទាល់តែហត់រៀងខ្លួនទើបឈប់។
To be continued

You've reached the end of published parts.

⏰ Last updated: Jul 30, 2023 ⏰

Add this story to your Library to get notified about new parts!

ជម្រៅស្នេហ៍⛓Where stories live. Discover now