ភាគ០៦:ធ្វើជាមនុស្សរបស់យើងណា

125 28 1
                                    

         នាពេលរាត្រី
        ថេយ៉ុងអង្គុយធ្វើលំហាត់ទាំងអារម្មណ៍ច្របូកច្របល់ ព្រោះតែនឹកឃើញទៅដល់រឿងថ្ងៃមិញ។ ស្នាមថើបដំបូងត្រូវបានជុងហ្គុកឆក់យកទៅ ធ្វើអោយគេមានអារម្មណ៍ថាស្តាយបន្តិច មានអារម្មណ៍ថាចម្លែកបន្តិច។
<< អ្ហឹម? >> ថេយ៉ុងយកដៃមកអង្អែលបបូរមាត់ខ្លួនសុខៗក៏លេចស្នាមញញឹមឡើងដោយមិនដឹងខ្លួន។
<< ឆ្កួតពិតមែនហើយ! ទេៗធ្វើលំហាត់វិញ!! >> ថេយ៉ុងគ្រវីក្បាលបណ្តេញការគិតចេញ រួចប្រញាប់ទាញប៊ិចមកសសេរអក្សរបន្ត។
<< អ្ហឹមលើកក្រោយមិនអោយរួចខ្លួនទេអាល្អិត >> មិនខុសពីថេយ៉ុងប៉ុន្មានទេ ជុងហ្គុកអង្គុយធ្វើការបណ្តើរញញឹមបណ្តើរ នឹកឃើញទៅដល់បបូរមាត់ដ៏ទន់ល្មើយមួយនោះ។
      ថ្ងៃថ្មី.....
<< អរុណសួស្តីអ្នកម៉ាក់ >> ដូស៊ុងចុះមកដោយសម្លៀកបំពាក់ធម្មតា ដោយសារតែថ្ងៃនេះគឺជាថ្ងៃសម្រាក។
<< អូ៎ក្រោកហើយហ៍កូន? មកញុំាអាហារពេលព្រឹកសិនមក >>
<< បាទម៉ាក់ ចុះថេយ៍? >>
<< កូនភ្លេចហើយហ្អេស ថ្ងៃនេះជាថ្ងៃអាទិត្យថេយ៍មិនដែលក្រោកពីព្រលឹមទេ>>
<< ចំមែនហើយចេះភ្លេចទៅកើត>>
     ជាការពិតអោយតែថ្ងៃអាទិត្យថេយ៍គឺមិនដែលក្រោកញុំាអាហារពេលព្រឹកឡើងដេកស្ពឹកទាល់តែថ្ងៃត្រង់ទើបចុះមកញុំាបាយសរុប។ ព្រោះតែជាកូនពៅនោះអីទើបបានជាគ្មានអ្នកណាថាអោយ។ វេលានោះអ្នកស្រីគីមក៏ស្រាប់តែគ្រវាសភ្នែកឃើញថេយ៉ុងតែងខ្លួនយ៉ាងសមរម្យ កំពុងតែចុះពីលើកាំជណ្តើរសាងជាចម្ងល់ដល់គាត់ ទើបចោទសួរឡើង៖
<< នេះកូនធ្វើខ្លួនទៅណាហ្នឹង? >>
<< គឺកូនមានណាត់ជាមួយនិងមិត្តភក្តិបាទ>> ថេយ៉ុងញឹមៗដើរសម្តៅមករកម្តាយ រួចបន្តនិយាយ៖
« ថ្ងៃនេះកូនសុំម៉ាក់ដើរលេតមួយថ្ងៃណា »
« ចាស៎កូន »
<< ណាត់ជាមួយអ្នកណា? បងទៅដែរ>>
<< មិនបានទេបងប្រុស>> ថេយ៉ុងប្រញាប់ប្រកែកភ្លាមៗដែលថាណាត់ជាមួយមិត្តភិក្តនោះគឺកុហកហ្នឹងណា។ ការពិតជុងហ្គុកខលមករំអុកបបួលទៅដើរលេងជាមួយគ្នា ពេលប្រកែកក៏យកស្ទាយចាស់មកគំរាមផ្តាច់ការពិតមែន។
<< ហេតុអី?? >> ដូស៊ុងជ្រួញចិញ្ចើមទាមទារចម្លើយ។
<< ហៃយ៉ាងមកឆ្ងល់អីប្អូនគេចង់ដើរជាមួយមិត្តភក្តិកូនឯងក្បាលកញ្ចាស់ហើយទៅធ្វើអីដែរ?>> អ្នកស្រីគីមនិយាយកាត់។
<< ពិតមែនហើយខ្ញុំនិងឆាប់មកវិញទេណា ជម្រាបលាម៉ាក់និងបងប្រុស>> ថេយ៉ុងអោនគំនាបហើយក៏រត់ចេញទៅតែម្តងព្រោះតែអ្នកស្រីគីមបានអនុញ្ញាតទៅហើយ។
<< ថេយ៍ ហុីយ!>> ដូស៊ុងហៅឃាត់តែរាងតូចរត់ទៅបាត់ នាយក៏បានត្រឹមដកសង្ហើមធំ។ អ្នកស្រីគីមសម្លឹងមើលកូនប្រុសទាំងហួសចិត្ត គាត់ចិញ្ចឹមកូនគាត់ដឹងថាចរិកកូនគាត់យ៉ាងម៉េចហើយ។ តាំងពីយករាងតូចមកនៅ គេតែងតែហួងហែងបែបនេះរហូត??
<< លោកឆាប់ទៅៗ >> ថេយ៉ុងគ្រាន់រត់មកដល់មុខរបងផ្ទះក៏បើកទ្វាឡានចូលទៅអង្គុយ។ ព្រោះថាជុងហ្គុកបានមកចាំរួចជាស្រេច។
<< ហៃយ៉ាប្រញាប់យ៉ាងនេះផង>> ជុងហ្គុកនិយាយឌឺ ដោយសារតែនាយចាំមួយស្រប៉កធំទៅហើយទើបតែឃើញថេយ៉ុងចេញមក។  ថេយ៉ុងសម្លក់ជុងហ្គុកសឹងតែសុីសាច់ហុតឈាម មិនយឺតទើបចម្លែកគេមិនទាន់ទាំងក្រោកពីគេងផង ក៏ខលតឿននោះតឿនអ្នកណាទៅស្រវាអីទាន់។ ក្រោយពីឃើញក្រសែរភ្នែកថេយ៉ុងមិនស្រួល ជុងហ្គុកក៏លែងបន្លឺសំឡេងអ្វីបន្ត ព្រោះតែខ្លាកំពុងតែដុះចង្កូងបន្តិចម្តងៗទៅហើយ។ ខ្លាចក្រែងនិយាយមិនត្រូវចិត្តហក់ខាំនាយ។ 
          រថយន្តបរចេញទៅដោយស្ថិតក្រោយក្រសែរភ្នែកដូស៊ុង។
<< ឡាននេះដូចជាធ្លាប់ស្គាល់?? >> ដូស៊ុងឈរសម្លឹងមើលឡានដែលបើកចេញទៅទាំងចម្ងល់? ហើយក៏រកនឹកមើលថាគេបានជួបឡាននេះនៅឯណា? វាប្រហែលៗតែគេរកនឹកមិនចេញសោះ។ ណាមួយកញ្ចក់ខ្មៅបាំងបិទអ្នកនៅខាងក្នុង ទើបធ្វើអោយគេពិបាកមើល ថាជាអ្នកណាដែលមកយកថេយ៉ុង។
        ឡានបរចេញបានបន្តិចថេយ៉ុងក៏ងាកមកសួរជុងហ្គុក៖
<< លោកចង់នាំខ្ញុំទៅណា?? >>
<< ដេកជាមួយគ្នាទេដឹង >>
<< នេះលោក! >> ថេយ៉ុងខាំមាត់ដាក់ជុងហ្គុក បើសម្តីនាយឈ្លើយម្លឹងៗ មិនអោយគេបិទមាត់មិនជេរបានយ៉ាងម៉េច? មនុស្សចាស់មាត់ឥតគម្របបែបនេះ សមហើយដែលក្មេងជេរនោះ។
<< ទៅដល់គង់តែដឹងទេ!>>
<< ឆឹសប្រាប់មួយម៉ាត់ធ្លាក់មាសមកទេដឹង?>> ថេយ៉ុងធ្វើមាត់ជីបអ៊ូចៗ។
     ទីបំផុតក៏បានមកដល់គោលដៅ បន្ទាប់ពីបើកបរអស់រយះពេលមួយម៉ោងក្រោយមក។ ជុងហ្គុកបាននាំថយ៉ុងមកសួនកម្សាន្តមួយកន្លែង ថ្ងៃអាទិត្យបែបនេះពោពេញទៅដោយមនុស្សកុះករ និងសម្បូកន្លែងលេងជាច្រើនសម្រាប់ក្មេងនិងយុវវ័យទូទៅ។
<< នេះលោកចេះមកលេងកន្លែងបែបនេះដែលហ្អ៎? >> ថេយ៉ុងចំហមាត់ភ្ញាក់ផ្អើលមិននឹកស្មានថាមនុស្សចាស់ដូចជាជុងហ្គុកមានរសនិយមដូចជាកូនក្មេងសោះ។
<< យ៉ាងម៉េច?មិនពេញចិត្តទៅវិញក៏បាន>> ទម្រាំតែរកនឹកឃើញនាយដេកគិតមួយយប់ទើបសម្រេចចិត្តនាំរាងតូចមកកន្លែងនេះតែលឺរាងតូចសួរបែបនេះបែរជាអន់ចិត្តតែម្តង-_-។ ដឹងទេថាគេនាំមកនេះ មិនមែនព្រោះតែមកលេងខ្លួនឯងទេ គឺចង់មកផ្គាប់ចិត្តក្មេងតូចនោះអី។
<<អ្នកណាថា? ខ្ញុំពេញចិត្តទៅវិញទេ>> ថេយ៍ញញឹមស្រស់ដើរមកក្បែរនាយ។
<<......>> ស្ងាត់! ឲ
<< ជុងហ្គុកលោកកុំបែបនេះបានទេ? មកដល់ហើយយើងទៅដើរលេងជុំវិញនេះល្អទេ?>> ថេយ៉ុងកើតទុក្ខទោម្នេញ កាលដែលជុងហ្គុកស្រាប់តែស្ងាត់។ មនុស្សចាស់ពូកែអន់ចិត្ត គ្រាន់តែនិយាយបន្តិចបន្តួចក៏ធ្វើជាស្ងាត់មាត់។
<< ក៏បាន >> ជុងហ្គុកធ្វើទឹកមុខធម្មតាតែក្នុងចិត្តរំភើបមិនស្ទើទេ ពេលលឺរាងតូចហៅឈ្មោះខ្លួនឯងនេះ។ វិនាទីបន្ទាប់មកពួកគេទាំងពីក៏បានចំណាយពេលជាមួយគ្នាក្នុងសួនកម្សាន្តយ៉ាងរីករាយ។
       ការជួបគ្នារវាងពួកគេទាំងពីរមើលទៅវាហាក់ដូចជាមិនសមទំនង ហើយមិននឹកស្មានថាអាចនិងមានពេលវេលាបែបនេះជាមួយគ្នា។ តែរឿងគ្រប់យ៉ាងសុទ្ធសឹងតែអាចទៅរួច ក្រោមពាក្យពីរម៉ាត់ដែលមនុស្សគ្រប់គ្នាជឿជាក់គឺព្រោះតែ "និស្ស័យ" ។ សម្រាប់មនុស្សដូចជាជុងហ្គុកនាយមិនធ្លាប់ជឿលើរឿងនិស្ស័យឡើយ តែក្រោយពីបានជួបថេយ៉ុង នាយក៏បានប្តូរការគិតវិញ។
<< ហុីយហត់ណាស់ >> ថេយ៉ុងយកដៃច្រត់ជង្គង់ដកដង្ហើមឃឃូសៗ បន្ទាប់ពីដើរកំសាន្តជាច្រើនកន្លែងមក។
<< ទៅរួចទេ? >> ជុងហ្គុកអង្អែលខ្នងរាងតូចឃើញបែបនេះអត់បារម្ភមិនបាន។
<< រួចតែសុំញុំាការ៉េមមួយដើមសិ. >> ថេយ៉ុងចង្អុលទៅរទេះការ៉េមនៅខាងមុខពួកគេ។
<< តោះអញ្ចឹង>> ជុងហ្គុកក៏ស្រវាក្រសោបដៃថេយ៉ុងនាំទៅទិញការ៉េម។
<< លោកញុំាទេ?>> ជុងហ្គុកគ្រវីក្បាលនឹងសំណួរថេយ៉ុង។
<< ពូយកការ៉េមមួយដើមរសជាតិស្រ្តបឺរី>>
<<បាទ>>
       បន្ទាប់ពីបានការ៉េមហើយពួកគេទាំងពីរក៏អង្គុយសម្រាកសិន។ 
<< ញុំាប្រលាក់មាត់ហើយ >>
<< ហាស? ត្រង់ណា?>> ថេយ៉ុងយកដៃជូតតែជូតខុសកន្លែង!
<< មិនមែនត្រង់នឹងទេ  >> ជុងហ្គុកអោនមកកាន់តែជិតធ្វើអោយរាងតូចភ័យតែម្តង។
<< អ្ហឹមមម ផ្ហែម>> ជុងហ្គុកបានប្រើមាត់ទៅជូតមាត់ថេយ៉ុង។ ព្រះអើយនៅទីសាធារណៈមនុស្សឆ្លងកាត់ច្រើនណាស់ ថេយ៉ុងសឹងតែភ្លេចដកដង្ហើមទៅហើយ។
<< តស់យើង! >> ជុងហ្គុកនិយាយទៅកាន់រាងតូចដែលអង្គុយគាំងមួយកន្លែង។
« ថេយ៉ុង? »
« ហាស៎? តស់ៗ » ថេយ៉ុងស្ទុះក្រោកធ្វើមុខស្លឺ សាងជាភាពអស់សំណើចទៅកាន់ជុងហ្គុក។ ជុងហ្គុកច្បិចច្រមុះថេយ៉ុងដោយក្តីក្នក់ក្នាញ់ រួចកាន់ដៃថេយ៉ុងបន្តដំណើរទៅមុខទៀត។
<< លោកខ្ញុំចង់ជិះកន្ត្រក់វិល>> ថេយ៉ុងចង្អុលទៅកាន់កន្ត្រក់វិលខ្ពស់ធំ តែវាវិលយឺតៗទេអាចអោយយើងមើលឃើញនៅសម្រស់ទីក្រុងទាំងមូលបាន។ រឹតតែពិសេសទៀតនោះ គេមិនធ្លាប់ជិះកន្ត្រក់ពេលព្រឹកឡើយ ទើបចង់ប្តូរបរិយាកាសម្តង។
<< មិនខ្លាចខ្ពស់ទេ?>> ជុងហ្គុកសួរបញ្ជាក់ តែថេយ៉ុងក៏គ្រវីក្បាលប្រាប់ថាអត់ទេ។
<< អត់ខ្លាចទេ >>
   ជុងហ្គុកក៏បានតាមចិត្តក្មេងតូច កន្ត្រក់ចាប់ផ្តើមវិលបន្តិចម្តងៗរហូតដល់ខ្ពស់ៗបង្ហាញអោយឃើញពីទិដ្ឋភាពទាំងមូលនៃទីក្រុងសេអ៊ូល វាពិតជាប្លែកភ្នែកមែនទែន។
<< ស្អាតខ្លាំងណាស់>> ថេយ៉ុងសសើរសម្រស់ទីក្រុង មិនថាពេលយប់ឬពេលព្រឹក ទីក្រុងសេអ៊ូលតែងតែស្រស់ស្អាត។
<< ត្រូវហើយស្អាតណាស់>> ជុងហ្គុកញញឹមសសើរ តែនាយមិនបានសសើរពីសម្រស់ទីក្រុងឡើយ គឺនាយចង់សំដៅលើសម្រស់រាងតូចសម្លឹងមើលមុខក្មេងម្នាក់នេះកាន់តែយូគឺកាន់តែស្អាតពិតជាទាក់ទាញពិតមែន។ ជុងហ្គុកក៏ស្រាប់តែទាញកន្ត្រាក់ថេយ៉ុងមកអង្គុយពីលើភ្លៅរបស់នាយ។
<< លោក?? >>
<< ស្ងៀមទៅ>>
<< លែងទៅប្រយ័ត្នមានអ្នកឃើញ? អុ៎ប? >> និយាយបានប៉ុន្នឹងក៏ស្ងាត់មាត់ព្រោះត្រូវបានបបូរមាត់ជុងហ្គុក ប្រថាប់លើ។ ម្តងនេះជុងហ្គុកមានឱកាសស៊ូកអណ្តាតប្រលែងលេងជាមួយអណ្តាតរាងតូចពេញក្រអូមមាត់ធ្វើអោយរាងតូចជាក្មេងដែលគ្មានបទពិសោធន៍ទន់ខ្លួនតាមការបបួល។
<< អ្ហឹកលោក!>> ថេយ៍អៀនផ្ទប់មុខនិងទ្រូងរាងក្រាស់ ឆ្កួតពិតមែនហើយមកអង្គុយស្ងៀមអោយគេថើបនៀក។ ថេយ៉ុងនឹកក្នុងចិត្តសែនខ្មាសនឹងខ្លួនឯង។
<< យើងមិនដឹងថានេះជាអារម្មណ៍អី្វនោះទេ! ដឹងត្រឹមថាយើងត្រូវការឯងថេយ៉ុង ធ្វើជាមនុស្សរបស់យើងណា>>
<< នេះវាលឿនពេកទេដឹង?>>
<< យើងមិនខ្វល់ទេ >> ជុងហ្គុកនិយាយហើយក៏យកដៃចាប់ចង្ការរាងតូចអោយងើយមុខឡើងទើបទម្លាក់បបូរមាត់ខ្លួនម្តងទៀត ថើបដោយថ្នមៗនិងផ្ហែមល្ហែម។ វាយោផាយផាត់ ពពករសាត់ទៅតាមវេហា មើលទៅអាកាសធាតុថ្ងៃនេះពិតជាអំណោយផលពិតមែន។ ជុងហ្គុកវែកសក់ដែលធ្លាក់បាំងមុខថេយ៉ុងចេញ ហើយក៏ទម្លាក់បបូរមាត់មកក្រេបជញ្ជក់បបូរមាត់ថេយ៉ុងម្តងហើយម្តងទៀត ថើបមិនចេះជិនណាយ។ នាយថើបទាល់តែថេយ៉ុងទន់ខ្លួនល្អូក សុំអង្បរអោយនាយឈប់ថើប ទើបនាយព្រមឈប់ទាំងមិនអស់ចិត្ត ដ្បិតកំពុងតែឈ្លក់រង្វេងនឹងបបូរមាត់ថេយ៉ុង។

To be continued

ជម្រៅស្នេហ៍⛓Where stories live. Discover now