ភាគ០៧: បញ្ចប់ក្តីស្រលាញ់កូនទៅ

116 18 0
                                    

ថេយ៉ុងនិងជុងហ្គុក ពួកគេបានបន្តទំនាក់ទំនងបែបនិងរហូតអស់ជាងមួយសប្តាហ៍ទៅហើយ រហូតរឿងអោបថើបក៏ក្លាយជារឿងធម្មតាស្រាប់ហើយ គ្រាន់តែមួយរយះនេះថេយ៉ុងរវល់ត្រៀមខ្លួនក្នុងការប្រឡងនាពេលខាងមុខនេះទើបមិនសូវបាន មកតាមការណាត់ជួបរបស់ជុងហ្គុក។

-ក្នុងភោជនីយដ្ឋាន
ឆ្លៀតពេលទំនេរនៅវេលាល្ងាចនេះ ជុងហ្គុកបាននាំថេយ៉ុងមកញុំាអាហារពេលល្ងាចជាមួយគ្នានៅជាន់លើបង្អស់នៃសណ្ឋានគារ ដែលបរិយាសកាសពិតជារ៉ូមែទិកខ្លាំងណាស់។
<< យប់នេះមកគេងខុនដូរយើង >>
<< ហាស? យកអីមកគិត>> ថេយ៉ុងស្ទើតែឈ្លក់ទឹកកាលដែលលឺសំឡេងរាបស្មើរបស់ជុងហ្គុក។ 
<< ប៉ុន្មានថ្ងៃនេះឯងមិន សូវមកជួបយើងទេ >> ជុងហ្គុកនាយបែបជាមានអារម្មណ៍នឹកគិត តែមាត់រឹងមិនចង់និយាយចេញមក ទើបយកជាលេសធ្វើមុខរាបស្មើសម្តីៗរឹងក្នុងន័យដាក់កំហិតអោយថេយ៉ុងមកគេងជាមួយខ្លួននៅយប់នេះ។
<< ប្រាប់ហើយតើថាខ្ញុំរវល់រៀន>>
<< អញ្ចឹងក៏ទៅរៀននៅខុនដូរយើងទៅ>>
<< លោក?តើខ្ញុំត្រូវប្រាប់អ្នកផ្ទះបែបណាហ្ហើយ! >> ថេយ៉ុងដកដង្ហើមធំហត់នឿយជាមួយប្រុសម្នាក់នេះពន់ពេក។ ក្រៅពីបញ្ជានិងគំរាមនាយក៏គ្មានចេះយល់ពីចិត្តគេឯងផងដែរ។
<< បើពិបាកពេកយើងអ្នកនិយាយអោយក៏បាន!! >>
<<កាន់តែផ្តេសផ្តាស់ហើយ>> ថេយ៉ុងកាន់តែក្រពុលមុខ មានម្តងណាដែលគេមិនទាល់ច្រកដោយសារតែជុងហ្គុកនោះ?
•••••
<< កុំភ្លេចយប់នេះ !>> ជុងហ្គុកអើតកតាមបង្អួចឡានបន្ទាប់ពីនាំរាងតូចមកដល់មុខផ្ទះ។
<< ដឹងហើយប្រុសផ្តាច់ការ!>>  បន្ទាប់ពីបានស្តាប់សម្តីថេយ៉ុងហើយ ជុងហ្គុកក៏ញញឹមបើកឡានចេញទៅ។
<<ប៉ុន្មានថ្ងៃនេះ ហេតុអីក៏មិនអោយឆេវ៉ុនទៅយកមកផ្ទះ? >> ថេយ៉ុងដើរចូលផ្ទះមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវបងប្រុសចាប់ជំរិតសួរ។ ដូស៊ុងនិយាយសម្តៅទៅអ្នកបើកឡានអោយថេយ៉ុង ដែលប៉ុន្មានថ្ងៃនេះថេយ៉ុងបែរជាទៅណាមកណាដោយមិនអោយឆេវ៉ុនជូនទៅ ទើបនាយជាបងមានចម្ងល់។
<< គឺមិត្តភក្តិចង់ជូនមកទើបមិនចង់រំខានគាត់>>
<< មិត្តភក្តិឯង ឧស្សាហ៍រាល់ថ្ងៃតែម្តង>>
<< សុំទៅបន្ទប់ហើយបងប្រុស>> ខ្លាចដូស៊ុងដេញដោលច្រើន ថេយ៉ុងក៏ប្រញាប់រកលេសរត់ទៅបន្ទប់បាត់។
<< ធ្វើខ្លួនកាន់តែគួរអោយសង្ស័យហើយ >> ដូស៊ុងនិយាយខ្សឹបៗម្នាក់ឯងនាយកំពុងតែសង្ស័យថាថេយ៉ុងកំពុងលាក់លៀមរឿងអ្វីពីនាយ។
-ពេលរាត្រី
តុក!តុក!
សំឡេងគោះទ្វារបន្លឺឡើង ស្ត្រីមេម៉ាយងាកទៅរកទ្វារ ទើបបន្លឺសំឡេងផ្តល់ការអនុញ្ញាត។
« ចូលមក »
<< អូ៎កូនថេយ៍? កូនស្ពាបកាតាបទៅណាទាំងយប់ហ្នឹង?>> អ្នកស្រីគីមទម្លាក់ឯកសារចុះ រួចងាកមកមើលកូនប្រុសដែលកំពុងតែដើរសម្តៅមករកគាត់។
<< គឺថ្ងៃនេះកូនសុំទៅគេងនៅផ្ទះជីមីនមួយយប់ណាម៉ាក់>>
<< ហាកហេតុអីកូន ?>>
<< គឺជិតប្រឡងហើយកូនទៅដើម្បីបានធ្វើលំហាត់ជុំគ្នា ស្រួលពេលអត់យល់ត្រង់ណាអីអាចសួរគ្នាបាន>> ប្រុសឆ្កួតតាំងពីស្គាល់លោកឯងមកខ្ញុំខ្លាចជាមនុស្សពូកែកុហកហើយ។ ស្របពេលដែលរកនឹកកុហកស្ត្រីចំណាស់ រាងតូចរបស់យើងក៏កំពុងតែជេរទៅកាន់ជុងហ្គុកផងដែរ។ មិនដឹងមូលហេតុអ្វី គេតែងតែចាញ់ប្រៀបជុងហ្គុកជានិច្ច។
<< ក៏ល្អម្យ៉ាងដែលកូនចឹងទៅចុះណា>>  អ្នកស្រីគីមក៏មិនបានសួរនាំអ្វីច្រើនដែលនាំអោយថេយ៉ុងដកដង្ហើមធូរទ្រូង។
<< បាទអរគុណអ្នកម៉ាក់ >> ថេយ៉ុងញញឹមខ្ជឹម ស្ទុះថើបម្តាយមួយខ្សឺតទើបលាគាត់ចេញពីបន្ទប់។
ថេយ៉ុងមិនទាន់អស់ឧបសគ្គនៅឡើយ មកដល់ជាន់ក្រោមនាយតូចក៏បានជួបជាមួយនឹងដូស៊ុង។
« ទៅណា? » ដូស៊ុងដើរមកក្បែរថេយ៉ុងដោយចងចិញ្ចើមចូលគ្នា។
« គឺទៅគេងផ្ទះជីមីន ថេយ៍សុំម៉ាក់រួចហើយ »
<< មិនបានទេ! >> ដូស៊ុងបញ្ជេញសំឡេងដោយការមិនពេញចិត្ត ទោះបានលឺការបញ្ជាក់ហើយក្តីថាមានការអនុញ្ញាតពីអ្នកម៉ាក់ខ្លួនក៏ដោយ។ គឺនាយមិនពេញចិត្តឡើយកាលដែលលឺថាប្អូនសំណព្វទៅគេងផ្ទះអ្នកផ្សេងទោះបីជាមិត្តក៏ដោយ។
<< ហេតុអីទៅបងប្រុស?>>
<< ដើរដេកផ្ទះគេយប់ព្រលប់បែបនេះថេយ៍គិតថាល្អឬ?>>
<< តែជីមីនជាមិត្តភក្តិថេយ៍តើ>>
« មិត្តក៏ដោយ ឆាប់ឡើងទៅបន្ទប់វិញភ្លាម! »
« បងប្រុស! »
« បងថាមិនបានគឺមិនបានហើយ »
« ហេតុអ្វីមិនបាន? » ភ្លាមនោះអ្នកស្រីគីមក៏បង្ហាញខ្លួនឡើង។
« ព្រោះកូនគិតថាមិនសម »
« តែថេយ៍ជាប្រុសតើ » ថេយ៉ុងតវ៉ាព្រោះមិនយល់ស្របនឹងសម្តីដូស៊ុង។
<< មែនហើយកូនថេយ៍ជាប្រុសមានអីទៅខូចខាតទៅ?>>
<< ម៉ាក់កាន់តែបណ្តោយថេយ៍ហើយ>> ដូស៊ុងបញ្ជេញទឹកមុខមិនពេញចិត្តកាលដែលម្តាយខ្លួនដូចជាកំពុងតែបើកដៃអោយថេយ៉ុង នាយហាក់ដូចជាមិនសប្បាយចិត្តសោះ។
<< ថេយ៉ុងធំហើយ>>
<< តែម៉ាក់....>> អ្នកស្រីគីមឈប់ស្រដីជាមួយកូនប្រុសរួចងាកទៅនិយាយជាមួយថេយ៉ុង៖
<< ថេយ៉ុងទៅៗកូន>>
<< បាទម៉ាក់>> ដោយគ្មានពាក្យអ្វីមកតវ៉ាទៀត ដូស៊ុងក៏ព្រមបណ្តោយអោយថេយ៉ុងទៅ តែនាយក៏មិនភ្លេចអោយឆេវ៉ុនបើកឡានជូនថេយ៉ុងទៅផងដែរ។
<< ឆេវ៉ុនជូនថេយ៉ុងទៅ>>
<< បាទអ្នកប្រុស>>
  បន្ទាប់ពីថេយ៉ុងនិងឆេវ៉ុនចេញផុត ដូស៊ុងក៏ងាកមកនិយាយជាមួយម្តាយ៖
<< ម៉ាក់មិនគួរណាអោយថេយ៍ទៅទេ>>
<< ចុះមានទៅខុសទាល់អីបើជីមីនក៏ម៉ាក់ស្គាល់ គ្មានអី្វដែលថាមិនគួរអោយទុកចិត្តនោះ? >>
<< តែម៉ាក់.....>>
<< ម៉ាក់ដឹងណាថាឯងកំពុងគិតអីលើថេយ៍ បញ្ឈប់ការគិតនិងទៅព្រោះថេយ៍ជាប្អូនឯង >>
« តែថេយ៍គ្រាន់តែជាប្អូនចិញ្ចឹមប៉ុណ្ណោះ រឿងអ្វីដែលថាមិនអាចលើសពីបងប្អូនបាន? »
« កុំភ្លេចណាថាឯងធំធាត់មកជាមួយគ្នា ឯងជាអ្នកមើលថែថេយ៉ុងតាំងពីតូច ឯងចង់ចិញ្ចឹមបីបាច់គេហើយក៏ទុកខ្លួនឯងអ៊ីចឹងឬ? អនាគតគេនៅវែងឆ្ងាយណាស់ដូស៊ុង ម៉ាក់ចង់អោយឯងគិតសារថ្មី។ »
« តែពេលនេះកូនស្រលាញ់ថេយ៍ហើយម៉ាក់ ស្រលាញ់លើសពី... » ដូស៊ុងពុំទាន់និយាយចប់ផង អ្នកស្រីគីមក៏បានកាត់សម្តីគេ៖
« បញ្ចប់ក្តីស្រលាញ់កូនទៅដូស៊ុង! » អ្នកស្រីគីមស្រដីតែប៉ុន្នឹងរួចក៏ឡើងទៅជាន់លើបាត់ ដែលទុកអោយដូស៊ុងឈរស្ងៀមទ្រឹង។
ស្នេហាមួយនេះវាកើតឡើងតែម្ខាង ថែមទាំងត្រូវម្តាយមករារាំងទៀត។ តើវាអាចលូតលាស់ចេញជាពន្លកស្នេហ៍បានដែរឬទេ?
•••••
ឡានបរជារឿយៗរហូតមកដល់មុខផ្ទះជីមីន ថេយ៉ុងក៏បានប្រាប់តៃកុងឡាន៖
<< ឈប់មុខផ្ទះជីមីនហើយបងទៅវិញចុះ >>
<< បាទអ្នកប្រុសតូច>> ឆេវ៉ុននាយក៏បានឈប់តាមថេយ៉ុងប្រាប់ រួចក៏បានបើកឡានចេញទៅ។ រាងតូចឈរមើលនាយបើកឡានផុតកន្ទុយភ្នែកក៏បានហៅតាក់សុីជិះបន្តទៅខុនដូរជុងហ្គុក។ ដោយមុននេះគ្រាន់តែជាការបំភ័នភ្នែកដើម្បីអោយឆេវ៉ុនជឿថាគេពិតជាមកផ្ទះជីមីនពិតមែន នោះឆេវ៉ុននិងបានរាយការណ៍អោយដូស៊ុងបន្តតាមអ្វីដែលនាយឃើញ។

To be continued

ជម្រៅស្នេហ៍⛓Where stories live. Discover now