ភាគ1:ខ្ញុំជាខ្ញុំនឹងហេីយ😑🔪

1.3K 42 1
                                    


នៅក្នុងគ្រួសារមួយក្បែរជាយក្រុង គ្រួសារនេះនឹងគ្រួសារជាង115គ្រួសារទៀតបានរស់នៅក្នុងសំណង់ អាណាធិបតេយ្យនេះ ពួកគេម្នាក់ៗប្រកបរបស់រកសុីតិចតួចក្នុងភូមិនោះ ទីនេះមានទាំងអ្នកជូញដូរថ្នាំ ប្រេីនថ្នាំ លេងល្បែង អ្វីជាច្រេីនទៀត ទោះជាប៉ូលីសមកបង្ក្រាបក៏មិនអស់ដូចគ្នា

+ព្រឹកម៉ោងព្រឹកម៉ោង5:30am

"អា min ឆាប់ទៅយកឥវ៉ាន់មក" ម្ដាយរបស់គេស្រែកប្រាប់ទៅកូនប្រុសច្បងឲ្យយករបស់ឲ្យគាត់ព្រោះគាត់រវល់រៀបចំហាង គាត់បេីកហាងបាយមួយនៅទីនោះទោះរកប្រាក់មិនបានច្រេីនតែក៏អាចសន្សំតិចតួចបាននឹងគ្រាន់កូនរៀន

"ហួយម៉ាក់ហ៎ "Jimin ដេីបន្ដេីរធ្វេីបណ្ដេីររអ៊ូរបណ្ដេីរ

"វាស្អីឯងហា ប្រេីនបន្តិចក៏រអ៊ូរ កុំកាត់ពូជរកឪហែងពេកហា មួយថ្ងៃៗអាញទ្រុកៗតែឯងហត់ចង់ងាប់គ្មានក្បាលឪកូនពួកហែងជួយអាញទេ ប្រេី មិនបានតែបេីរឿងលុយហេីយសុីគ្មានអាណាទាន់ទេ"គាត់រអ៊ូផងធ្វេីការផង ទោះជាហត់ក៏មិនហានឈប់ដែរ ព្រោះដេីម្បីកូនអាចមានអនាគតល្អមិនគួរដូចពួកគាត់ទេដែលយកកម្លាំងដូរបាយទេ

"ស្អីទេ ខឹងប្ដីស្ដីឲ្យតែខ្ញុំ ចុះអា Mii វិនមិនប្រេីវាផង"Jimin រៀបរាប់ផងខ្ជិលផងតមាត់ផង កំពូលហេីយកូន

"អឺ បេីពួកហែងនឹងវាគ្មានជួយអញស្អីទេ អញយាយតិចតួចក៏មិនបានដែរ រាល់ថ្ងៃនេះអញមិនចង់យាយទេ តែមេីលពួកហែងមេីលទាំងឪទាំងកូនខ្ជិលម្លឹងៗ ចុះនាំអញមិនយាយទៀតនោះ"គាត់អត់នឹងខឹងមិនបានមួយថ្ងៃៗគាត់នេះខំណាស់តែអាណាជួយគាត់ខ្លះតាមចិត្តខឹងចង់តែរត់ចោលផ្ទះ

"បានៗ ឈប់យាយទៅធុញហា រួចហេីយ ឲ្យលុយមកទៅរៀន"Jimin ក្រោយរាបរួចក៏ហុចទាលុយទៅរៀន

"អាលុយនឹងលឿនណាស់ហែងការងារអញមិនលឿនចឹងផង នៅក្នុងកាបូបទៅយកទៅ អឺហេីយចុះអា Mii មិនរៀនទេហេ"អ្នកស្រី part ងាកមកសួរកូនប្រុសព្រោះបាត់អាប្អូនទៅណាក្រែងរៀនដូចគ្នាហីបាត់មួយនៅមួយចឹង

"យប់មិញវាលេងហ្គេមដឹងស្មាបានដេកទេ ខ្ញុំទៅហៃបាយ"ថាហេីយ Jimin ក៏ទាញម៉ូតូកូនទារបស់ខ្លួននេះចេញទៅឆ្នាំនេះគេរៀនទី12ហេីយនេះក៏ជិតចប់ឆ្នាំ ប្អូនគេរៀនទី10

ព្រោះខ្ញុំជាខ្ញុំមែនទេ🙂❤️‍🩹(ចប់)Where stories live. Discover now