ភាគ:16.1ច្បាប់ព្រៃ

307 25 1
                                    


"លោកម្ចាស់ តេី គួរគិតយ៉ាងណាទៅរឺទៅតាមអ្នកនាំង Joon na មកវិញ"កូនចៅចំណិតលោកតា Han និយាយទាំងឈរស្ងាមចាំស្ដាប់តាមបញ្ជាចាហ្វាយ

"ឯងគិតថាយេីងជាឪពុកអាក្រក់ម្នាក់ទេ??"លោកតា Han អង្គុយសម្លឹងទៅមេឃហេីយនិយាយតិចៗ មានរឿងជា

ច្រេីបដែលគាត់គិតហេីយវាបញ្ចាក់ថាគាត់ខុសគ្រប់យ៉ាង

"ខ្ញុំថាលោកម្ចាស់សម្រាក់សិនទៅ"កូនចៅឃេីញគាត់មិនស្រួលក៏និយាយបញ្ចុះបញ្ចូលគាត់

"ឯងចេញទៅយេីងចង់នៅម្នាក់ឯងសិន"លោកតា han និយាយឲ្យកូនចៅទាំងអស់ចេញទៅគាត់ពេលនេះពិតជាស្មុកស្មាញណាស់

"បាទ តោះពួកឯង"ថារួចពួកគេក៏នាំគ្នាចេញទៅ
"បងនឹកអូនណាស់ "លោកតា Han ដករូបថតមួយសន្លឹកមកមេីលគាត់ពិតជានឹកភរិយាគាត់ណា

"លោកប្ដី"ភាមៗក៏មានរីបរាងនារីស្រស់ស្អាតម្នាក់ចេញមកញញឹមដាក់លោកតាទាំងដែរដៃមានតែមួយកែវមកឲ្យគាត់

"អូន អូនមកវិញហេីយហេ"ក្រោយឃេីញមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន គាត់ក៏ញញឹមទាំងសប្បាយចិត្តហាក់ទេវតាប្ដល់ពរឲ្យគាត់សាថ្មីចឹង

"បងធ្វើបាបកូនទៀតហេីយមែនទេ??"គាត់ញញឹមស្រស់ដាក់ប្ដីហេីយអង្គុយជិតគាត់

"បងៗ បង..."គាត់ហាក់និយាយលែងចេញ គាត់ពិតជាខុសទៀតហេីយមែនទេ

"បងមេីលកូនស្រីយេីងណ៎ នាងស្រស់ស្អាតណាស់"អ្នកស្រី han ញញឹមសម្លឹងទៅក្នេងស្រីតូចអាយុប្រហែល4_5ឆ្នាំរត់លេងក្នុងសួនមុខផ្ទះ

"ប៉ាៗបងប្រុសមិនអីទេមែនទេ"នាងតូចញញឹមសម្លឹងទៅអ្នកជាឪពុក

"មានអីទៅបងកូនគេល្អណាស់"គាត់ញញឹមសម្លឹងទៅកូនស្រីតែការពិតនៅក្នុងបន្ទប់ Ban yuk វិញ មានក្មេងម្នាក់ដេកត្រាំក្នុងថ្លុកឈាម អាយុប្រហែល10ជាង

"ហឹសយេីងនឹងសងសឹក យេីងនឹងធ្វើឲ្យពួកឯងឈឺចាប់" Ban yuk ដេកអោបខ្លួនឯងទាំងឈាមដាប កែវភ្នែកដែលពៅពេញដោយកំហឹង មិនយូរប៉ុន្មានអ្នកស្រី Han ក៏បានស្លាប់ដោយសារជំងឺ បាត់ប្រពន្ធជាទីស្រលាញ់របស់ខ្លួនលោក Han កាន់តែឃោឃៅនឹងឈាមត្រជាក់លេីសដេីម ក្នុងគ្រួសារមួយនេះគឺប្រកាន់ច្បាស់ព្រៃដែលតមកពីដូនតា កូនប្រុសត្រូវបង្វឹកដូចសត្វធាតុ កូនស្រីថែថ្នមតែក៏ឲ្យរៀបការនឹងអ្នកមានដេីម្បីមុខមាត់នឹងរក្សាកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិទោះមិនព្រមក៏ដោយ

ព្រោះខ្ញុំជាខ្ញុំមែនទេ🙂❤️‍🩹(ចប់)Where stories live. Discover now