ភាគ7:មានថ្នាំកុំឲ្យមានការចងចាំចាស់ៗរហូតទេ??

404 30 1
                                    

"ឯងមកមានការអី" Yoongi ដេីរចុះពីជណ្ដេីរទាំងសម្លឹងទៅ Jungkook ក៏ចង់ដឹងដូចគ្នាមកធ្វេីអី ណាមួយដំណឹងគេមកលាក់ខ្លាំងណាស់ នេះក៏ជាមូលហេតុគេមកជិត1សប្ដារហ៍ Jungkook ទេីបដឹងថាគេមកដូចគ្នា តែនៅតែលាក់មិនជិត

"កុំភ័យខ្ញុំមកមិនមែនមកដោយសារចង់ដណ្ដេីមគេទេ"Jungkook បកវិញទាំងមុខស្មេីរ តាំងពីលេីកមុនដែលច្រលំថាគេនឹង Minni លួចទាក់ទងគ្នានឹងមក Yoongi មិនចូលចិត្តគេលេីយ គេក៏មិនចូលចិត្តបងម្នាក់នឹងដែរ តែមកព្រោះមិត្តគេ Minni កាល់នៅអាមេរិចមិនបានទៅមេីល ព្រោះរវល់ចង់ឆ្គួតមនុស្សទៅហេីយ លឺថាមកកូរ៉េគេក៏រត់មកភ្លាម សង្ឃឹមថាគ្រោះថ្នាក់លេីកមុន Minni នឹងមិនអីទៅចុះ បេីសួរបងប្រុសមុខងាប់ម្នាក់នឹងហេ?តែ Minni រស់រឺស្លាប់មួយមាត់មិននិយាយផង

"លោកជាអ្នកណាហេតុអីមកទីនេះនិយាយមក??"Minni ដែលដេីរមកដល់មុននេះក៏សួរទៅ Jungkook ភ្លាម គេមិនដឹងពិតមែនថាប្រុសម្នាក់នឹងជាអ្នកណា

"ឯង.../គេបាត់ការចងចាំហេីយ " Jungkook មិនទាន់និយាយផង Yoongi ក៏និយាយកាត់ ប្រាប់ទៅអ្នកជាប្អូនព្រោះដឹងថាចង់និយាយអីហេីយ តែ Jungkook ហាក់មិនអស់ចិត្តសោះ គេខំសម្លឹង Minni ជាខ្លាំង ហាក់មានអ្វីមិនយល់សោះ តែក្រោយនិយាយគ្នាយ៉ាងយូរ គេនឹង minni ក៏ស្និតគ្នាវិញ ហាក់ចុះសម្រុងជាងមុនផង ពីមុន Minni មិនហាននិយាយ ស្លូតៗមឹសៗសុភាពៗ បេីពួកគេជួបគ្នានៅមុខ Yoongi ទៀត minni សុខចិត្តស្លាប់ក៏មេីលមុខគេផងខ្លាចគូដណ្ដឹងមុខងាប់ខឹង តែពេលនេះ មេីលទៅមានតែ Yoongi ខ្លាចវិញទេដឹង និយាយលេងច្រេីន សេីចច្រេីន ក៏ហានជាងមុនដែរ គេចូលចិត្តមិត្តគេខឹងណាស់

"តោះ ចាំតិចដូរអាសិន"Minni ក្រោយលឺ Jungkook បបួលចេញទៅក៏ព្រមភ្លាមទាំងដែរទេីបស្គាល់គ្នាសោះនឹងហា តែកុំមេីលមុខ Yoongi មុខមាំជាងថ្មម៉ាតទៀតពេលនេះ គេនឹកស្ដាយមិនចង់ដោះខ្នោះ ចេញទេទម្រាំចាប់បានម្ដងនឹងលេសផង អីផងនាំតែទប់ជាប់រកហេតុផលមកបញ្ចាក់ទៀត🙂

ក្រោយដេីរលេងអស់ជាច្រេីនម៉ោង Minnie ក៏ដឹងរឿងរបស់ខ្លួនជាច្រេីន ព្រោះ Jungkook ប្រាប់ តែ Minni ហាក់ដូចជាមិនទទួលបានអារម្មណ៍ទាំងនោះមកវិញសោះ ក៏ពឹងឲ្យ Jungkook ជួយសេីបម្នាក់ដែលគ្រោះថ្នាក់ជាមួយគេនោះ លឺមកថា មានមុខមាត់ដូចគ្នាផងដែរ ទេីបពួកគេទាំងពីរសង្ស័យរឿងខ្លះដូចគ្នា ត្រូវរកការពិតមកឲ្យបាន

ព្រោះខ្ញុំជាខ្ញុំមែនទេ🙂❤️‍🩹(ចប់)Where stories live. Discover now